មិនមែនអស់តែថ្មទូរស័ព្ទទេ មនុស្សស្រីលេងហ្គេមរកឃើញថា ឆ្លាត រួមនឹងអត្ថប្រយោជន៍ ៤ យ៉ាងទៀត

  • 2020-10-19 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកអាចនឹងមានការភ្ញាក់ផ្អើលបន្ទាប់ពីដឹងពីអត្ថប្រយោជន៍ការលេងហ្គេមសម្រាប់មនុស្សស្រី ព្រោះពីមុនគេតែងនិយាយថា ការលេងហ្គេម គឺសម្រាប់តែប្រុសៗ។ មានមតិមួយចំនួនតែងលើកឡើងថា ការលេងហ្គេមមិនមែនជាការល្អសម្រាប់សុខភាពអ្នកឡើយ ហើយមានមតិមួយចំនួនទៀតលើកឡើងថា ការលេងហ្គេមជួយដល់សុខភាពរបស់អ្នក។ តាមការពិត ការលេងហ្គេមមិនមែនសុទ្ធតែមានផលអវិជ្ជមានទំាងអស់នោះទេ។ ថ្ងៃនេះប្រិយមិត្ត កញ្ញា ទំាងអស់គ្នានឹងបានដឹងពីអត្ថប្រយោជន៍នៃការលេងហ្គេមសម្រាប់មនុស្សស្រី ដែលរួមមាន ៤ចំណុចខាងក្រោម៖

១. ការលេងហ្គេមជួយសម្លៀងចិត្តគំនិតអ្នក

តាមរយៈអត្ថបទស្រាវជ្រាវរបស់ the American Psychological Association (APA) នៅឆ្នាំ ២០១៤ បានឲ្យដឹងថា ការលេងហ្គេមជួយដល់ផ្នែកស្មារតី អារម្មណ៍ ការលើកទឹកចិត្ត និងអត្ថប្រយោជន៍សង្គម។ អ្នកលេងហ្គេមហាក់បីជាមានការរីកចម្រើនទៅលើការផ្តោតអារម្មណ៍ ការឆ្លើយតបរហ័ស និងបង្កើនការយកចិត្តទុកដាក់ជាងមុន។ ការលេងហ្គេមជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង និងបង្កើនទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងសង្គម។

២. ការលេងហ្គេមជួយធ្វើឲ្យមានអារម្មណ៍ល្អ

ការលេងហ្គេមនៅលើទូរសព្ទដៃជាមធ្យោបាយដ៏ល្អសម្រាប់ជួយឲ្យអារម្មណ៍អ្នកប្រសើរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ ការលេងហ្គេមជួយសម្រួលការសម្រាករបស់អ្នក និងកាត់បន្ថយការថប់អារម្មណ៍។ លោក Isabella Granic, PhD នៅសាកលវិទ្យាល័យ Radbound University Nijmegen នៃប្រទេសហូឡង់បានលើកឡើងថា ការលេងវីដេអូហ្គេមជាធម្មតានឹងធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយជាងមុន។

៣. ជួយឲ្យសុខភាពផ្លូវចិត្តរីកចម្រើនល្អ

ការសិក្សាមួយបានសិក្សាទៅលើគ្រួសារចំនួន ២៨៧ ជាមួយនឹងក្មេងៗមានអាយុចន្លោះពី ១១ ទៅ ១៦ ឆ្នំា បានឃើញចំណុចកើនឡើង ២០% នៃការចង្អុលបង្ហាញវិជ្ជមាន។ ដោយវាជួយឲ្យមានសុខភាពផ្លូវចិត្តល្អប្រសើរ អាកប្បកិរិយាប្រសើរ និងការបង្កើនទំនាក់ទំនងជាមួយក្រុមគ្រួសារសម្រាប់ក្មេងស្រីទំាងឡាយណាដែលលេងជាមួយឳពុកម្តាយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Brigham Young University's School of Family Life បានឲ្យដឹងថាចំពោះក្មេងស្រីណាដែលលេងវីដេអូហ្គេមជាមួយក្រុមគ្រួសារគឺផ្តល់គុណសម្បត្តិមួយចំនួនដោយពួកគេមានអាកប្បកិរិយាបានល្អជាងមុន។

៤. ការលេងវីដេអូហ្គេមជួយបង្កើនការចងចំា និងភាពឆ្លាតវៃ

តាមការសិក្សាមួយបានចុះផ្សាយនៅគេហទំព័រ Nature បានរកឃើញថា តាមរយៈការប្រើប្រាស់វីដេអូហ្គេម 3-D ដែលបានរចនាឡើងជាពិសេសនោះគឺជួយសម្រួលដល់ការយល់ដឹងរបស់មនុស្សពេញវ័យ។ បន្ថែមពីនេះ ការសិក្សានាពេលថ្មីៗនេះដែលបានធ្វើឡើងដោយអ្នកខាងប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យ the University of California-Irvine (UCI) លើកឡើងថា ការលេងវីដេអូហ្គេមជួយបង្កើនព័ត៌មាននៃការចងចំារបស់អ្នកបានប្រសើរឡើង។

សាកល្បងអំពីការស្រាវជ្រាវខាងលើនេះ មិត្តនារីៗអាច

  • Download AOG (Arena of Glory) ដែលជាហ្គេមថ្មីពី Sabay នៅលើ - App Store
  • Google Playstore របស់អ្នកបាន!
  • មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចចូលរួមប្រកួត AOG Mobile Tournament៖ Battle for Glory ដើម្បីយកប្រាក់រង្វាន់សរុបចំនួន ២០០លានរៀល។ បើកការចុះឈ្មោះប្រកួតសម្រាប់សប្តាហ៍ទី១ ចាប់ពីថ្ងៃទី ១៩-២៥ តុលា ឆ្នាំ២០២០។

ព័ត៌មានបន្ថែមពីការប្រកួត ៖ https://aog.sabay.com/news-detail?news=aog-mobile-battle-for-glory

ទំាងអស់នេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការលេងហ្គេមសម្រាប់មិត្តនារី។ ទោះបីជាការលេងហ្គេមមានអត្ថប្រយោជន៍យ៉ាងនេះក្តី តែអ្នកក៏មិនគួរមានទម្លាប់លេងហ្គេមយូរៗពេកដែរ ពុំនោះទេអ្នកនឹងទទួលផលអវិជ្ជមានពីការលេងហ្គេមមកវិញ។ ដូច្នេះហើយ អ្នកត្រូវចេះបែងចែកពេលវេលាឲ្យបានច្បាស់សម្រាប់ការសិក្សា ការងារ និងការកម្សាន្តលេងហ្គេមឲ្យសមរម្យ៕

រូបភាព៖ Pinterest

ប្រភព៖ theweek | medicalnewstoday ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម