ហេតុផល ៤ យ៉ាងដែលអ្នកមិនគួរប្រើទូរសព្ទជាម៉ោងរោទិ៍

  • 2020-09-10 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនញៀននឹងការប្រើប្រាស់ទូរសព្ទសឹងគ្រប់ពេលវេលា និង ទីកន្លែង។ នោះក៏ព្រោះតែ ទូរសព្ទមិនអាចកាត់ផ្តាច់ពីការប្រើប្រាស់ក្នុងជីវិតប្រចំាថ្ងៃបានមិនថាធ្វើការ សិក្សា ឬសកម្មភាពអ្វីឡើយ។ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីមូលហេតុធំៗ ៤ យ៉ាងដែលអ្នកមិនគួរប្រើសម្រាប់ជាម៉ោងរោទិ៍ដាស់អ្នកនោះ។ ហេតុផលទំាងនោះរួមមាន៖

១. វាប៉ះពាល់ដល់ដំណេករបស់អ្នក

នៅពេលអ្នកប្រើទូរសព្ទ វានឹងផ្តល់ផលប៉ះពាល់មកលើការគេងរបស់អ្នកតាមរយៈការចុចនៅលើប្រព័ន្ធសង្គម។ ជាក់ស្តែង អ្នកនឹងមានអារម្មណ៍ចេះតែចង់បន្តចុចលេងតាមរយៈការប្រើប្រាស់ផ្សេងៗ។ លើសពីនេះ ពន្លឺខៀវនៅលើអេក្រង់ទូរសព្ទអ្នកនឹងធ្វើឲ្យចុះអន់ថយនៃការគេងនិងអាចបណ្តាលឲ្យអ្នកមានបញ្ហាខុសប្រក្រតីបានទៀតផង។

២. វាអាចប៉ះពាល់ដល់ទម្លាប់នៅពេលព្រឹករបស់អ្នក

ជាការពិតណាស់ កាលណាអ្នកកាន់ទូរសព្ទនៅក្បែរដៃរបស់អ្នកហើយ អ្នកប្រាកដជាចង់ចូលពិនិត្យមើលប្រអប់សារផ្សេងៗនៅលើទូរសព្ទ។ ហេតុដូចនេះហើយ វានឹងធ្វើឲ្យអ្នកចំណាយពេលវេលាជាប្រចំាទៅលើរឿងអស់ទំាងនោះ។

៣. វាមានសម្លេងរំខានពិបាកស្តាប់

សម្លេងទូរសព្ទរោទិ៍អាចនឹងមិនលឺដូចជាសម្លេងកណ្ដឹងមែនទែននោះទេ។ បន្ថែមពីនេះទៅទៀត សម្លេងញ័រទូរសព្ទរបស់អ្នកប្រចំាថ្ងៃគឺមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការដាស់អ្នកឡើយ។ ហេតុដូចនេះ នៅពេលអ្នកកំណត់ម៉ោងរោទិ៍ អ្នកអាចនឹងងាយភ្ញាក់ក្រោកពីដំណេកងាយស្រួលឡើយ។

៤. ថ្មទូរសព្ទរបស់អ្នកអាចអស់មុនពេលអ្នកភ្ញាក់

ដូចដែលអ្នកបានដឹងហើយថា ម៉ោងរោទិ៍នៅលើទូរសព្ទរបស់អ្នកអាចនឹងមិនលឺនៅពេលទូរសព្ទអ្នកអស់ថ្ម។ ហេតុដូចនេះ បើអ្នកមិនចង់ឲ្យមានការខកខានក្នុងរឿងអ្វីមួយទេ អ្នកគប្បីប្រើម៉ោងរោទិ៍ពិតប្រាកដ។ ដូច្នោះ អ្នកគួរតែប្រើប្រាស់ម៉ោងរោទិ៍មែនទែនសម្រាប់ការកំណត់ការគេងរបស់អ្នកប្រចំាថ្ងៃ៕

ចុចអានបន្ត៖

បើសិនជាអ្នកកំពុងតែមានបញ្ហាសក់ជ្រុះ កុំភ្លេចអាហារទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម