អ្នកជំនាញផ្នែកសម្រស់ណែនាំ ផលិតផល៣មុខដែលអ្នកមិនគួរចំណាយលុយទិញឡើយ

  • 2020-09-08 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ជំនាញ​ផ្នែក​សម្រស់​បាន​ណែ​នាំ​ថា ​ផលិត​ផល​ថែរក្សា​សម្រស់​មួយ​ចំនួន​​​គឺ​មិន​ចាំ​បាច់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ខ្លាំង​ពេក​ទេ។ ​អ្នក​អាច​​ទុក​លុយ​របស់​អ្នក​សន្សំ​ក៏​បាន ព្រោះ​ទោះ​មាន​ក៏​មិន​អី ​គ្មាន​ក៏​មិន​អី​ដូច​គ្នា។

ផលិត​ផល​លាប​ក្រោម​ភ្នែក (Eye Cream)

​បើ​អ្នក​មាន​​គ្រីម ​ឬ​ឡេ​​លាប​មុខ​មួយ​ដប​ហើយ ​​​ចំពោះ​ឡេ​លាប​ភ្នែក​អាច​មិន​អើ​ពើ​ក៏​បាន។ ​អ្នក​​ឯក​ទេស​ផ្នែក​សម្រស់​ចង្អុល​បង្ហាញ​ថា ​ទោះ​ជា​អ្នក​មិន​ប្រើ​ឡេ​លាប​ជុំ​វិញ​ភ្នែក ​ក៏​ស្បែក​នៅ​បរិវេណ​នោះ​ភ្លឺ​ថ្លា​ និង​គ្មាន​ស្នាម​ជ្រួញ​បាន​ដែរ។ ​សេរ៉ូម និង​គ្រីម​បំបាត់​ជ្រួញ​សម្រាប់​លាប​មុខ គឺ​ល្មម​គ្រប់​គ្រាន់​ឲ្យ​អ្នក​លាប​បាន​សព្វ​ទាំង​មុខ និង​វាស​ដល់​ក្រោម​ភ្នែក​បាន​ទៀត​ផង។ ​ម្ល៉ោះ​ហើយ ​មិន​បាច់​បន្ថែម​អ្វី​មួយ​ជាន់​​ទៀត​ទេ គឺ​មិន​សំខាន់​ឡើយ។

​ឡេ​លាប​ដៃ -​ជើង

អ្នក​មាន​ត្រឹម​ឡេ​ផ្តល់​សំណើម​សម្រាប់​​លាប​រាង​កាយ​ តែ​មួយ​មុខ​នេះ​គឺ​គ្រប់​គ្រាន់​ហើយ ​មិន​បាច់​ត្រូវ​ទិញ​ឡេ​លាប​ដៃ​​ផង ​ជើង​ផង​​ផ្សេង​ៗ​គ្នា​ទេ។ ​អាច​ថា ​កន្លង​មក​​ធ្លាប់​លឺ​គេ​និយាយ​ថា ​ផលិត​ផល​រក្សា​សម្រស់​មិន​អាច​ប្រើ​បូក​បល់​គ្នា​បាន​ទេ ​ត្រូវ​ប្រើ​ឲ្យ​ចំ​មួយ​ៗ ​ទើប​ធ្វើ​ឲ្យ​អ្នក​ចង់​ទិញ​​ឡេ​សម្រាប់​លាប​ស្បែក​កាយ​ផង ​លាប​ជើង​ផ្សេង ​និង​លាប​ដៃ​ផ្សេង​បែប​នេះ។ ​តាម​ពិត ​នេះ​គ្រាន់​ជា​ការ​ខ្ជះ​ខ្ជាយ​លុយ​ប៉ុណ្ណោះ ​ព្រោះ​ឡេ​​ផ្តល់​សំណើម​សម្រាប់​លាប​រាង​កាយ ក៏​អាច​យក​មក​លាប​លើ​ប្រអប់​ដៃ​និង​ជើង​ឲ្យ​ទន់​ ម៉ត់​រលោង ពេញ​ទាំង​​​រាង​កាយ​បាន​ដែរ។

ម៉ាស​លាប​ពេល​យប់ (Sleeping mask)

ម៉ាស​ប្រភេទ​នេះ ​ផ្តល់​ជាតិ​សំណើម​ខ្លាំង​សម្បើម​ណាស់​ដល់​ស្បែក។ ​យ៉ាង​ណា​ក៏​ដោយ ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​សម្រស់​ពី​ប្រទេស​កូរ៉េ ប្រាប់​ថា ​Sleeping mask ​ត្រូវ​គេ​ចាត់​ទុក​ជា​ផលិត​ផល​ជួយ​ចិញ្ចឹម​ស្បែក​មុខ​របស់​អ្នក​បាន ​សូម្បី​តែ​ពេល​អ្នក​កំពុង​គេង​លក់។ ​យ៉ាង​នេះ​ក្តី ​ជាតិ​សំណើម​ដ៏​មហិមា​របស់​វា​មិន​ទាម​ទារ​ឲ្យ​អ្នក​លាប​រាល់​យប់​ទេ។ ​​អ្វី​ដែល​អ្នក​ត្រូវ​ការ ​ត្រឹម​លាប​ឡេ​​ផ្តល់​សំណើម​រាល់​ថ្ងៃ​ឲ្យ​ស្បែក​ទទួល​បាន​គ្រប់​គ្រាន់ មិន​បាច់​ត្រូវ​ការ Sleeping mask ​សូម្បី​តែ​ពេល​គេង​ឡើយ៕

ប្រភព៖ vietgiaitri ប្រែ​សម្រួល៖ លឹម សុនា