តើអ្នកនឹងជ្រើសរើសផឹកឱសថទិព្វមួយណា?

  • 2020-09-21 07:16:00
  • ចំនួនមតិ 130 | ចំនួនចែករំលែក 125

ឱសថទព្វទាំងនេះជាតំណាងអោយអារម្មណ៏ អ្វីដែលអ្នកប៉ងប្រាថ្នា នឹង អ្វីដែលអ្នកខ្លាចបំផុតក្នុងជីវិតនេះ។ តើអ្នកនឹងរើសដបមួយណា?

១. ពណ៌បៃតង - នៅក្មេងជារៀងរហូត

នេះបានន័យថាអ្នកអាចនឹងកំពុងមានការស្ដាយក្រោយនឹងការសម្រេចចិត្តណាមួយរបស់អ្នកពីអតីតកាល ការដែលអ្នកជ្រើសរើសដបមួយនេះ គឺដើម្បីអោយខ្លួនឯងមានអារម្មណ៏ស្ងប់ចិត្ត ដោយអ្នកគិតថាបើសិនជាអ្នកនៅតែក្មេងជានិច្ចនោះ អ្នកអាចនឹងមានឱកាសក្នុងការត្រឡប់ទៅជ្រើសរើសជំរើសផ្សេងពី អ្វីដែលអ្នករើសកាលពីមុន។

២. ពណ៌ខៀវ - ដកដង្ហើមក្នុងទឹក

អ្នកមានអារម្មណ៏ថាតឹងតែងស្មុគស្មាញ ហើយចង់ចេញអោយឆ្ងាយទៅកន្លែងដែលគ្មានអ្នកស្គាល់អ្នក និង គ្មានទុកព្រួយ។ អ្នកកំពុងតែពិបាកក្នុងការផ្ដោតអារម្មណ៏ទៅលើផ្នែកណាមួយនៃជីវិតអ្នក ព្រោះតែអ្នកគិតថាវាជាប្រភពនៃទុកសោកដែលអ្នកកំពុងតែមានសព្វថ្ងៃនេះ។ អ្វីដែលអ្នកត្រូវការចាំបាច់បំផុតក្នុងពេលនេះគឺកាត់ផ្ដាច់ទំនាក់ទំនងពីមនុស្សដែលអ្នកយល់ថាតែងនាំរឿងអោយអ្នក ហើយមិនស្មោះត្រង់។

៣. ពណ៌ខ្មៅ - អាចបំបាំងកាយតាមចិត្ត

អ្នកកំពុងតែត្រូវការសប្បាយខ្លះមកក្នុងជីវិតអ្នក ដោយពេលនេះអ្នកអាចជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ពេក ងប់ងល់នឹងការងារមិនមានពេលសម្រាប់ខ្លួនឯងច្រើនប៉ុន្មាននោះទេ ។

៤. ពណ៌ក្រហម - មានកម្លាំងខ្លាំងក្លាជាងភ្លើង

ធាតុភ្លើងជាធាតុដែលមានបរិសុទ្ធបំផុត ហើយត្រូវបានជ្រើសរើសជាដំណាងអោយអារម្មណ៏មនុស្ស។ បើសិនជាអ្នកមានសេចក្ដីប្រាថ្នាក្នុងការគ្រប់គ្រងធាតុភ្លើងបែបនេះនោះ អ្នកអាចជាប្រភេទមនុស្សដែលមានអារម្មណ៏ឆេវឆាវ មិនសូវចេះអត់ធ្មត់ ហើយកំពុងតែចង់រៀនគ្រប់គ្រងអារម្មណ៏ខ្លួនឯង។

៥. ពណ៌ស្វាយ - ផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត

អ្នកកំពុងតែចង់ស្វែងរកគោលដៅនៅក្នុងជីវិត ទោះបីជាពេលនេះជីវិតរបស់អ្នកល្អប្រសើរហើយក្ដី អ្នកនៅតែមានអារម្មណ៏ថាខ្វះអ្វីម៉្យាង។ អ្នកកំពុងតែត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីស្វែងយល់ពីអ្វីដែលអ្នកត្រូវការបំផុតក្នុងជីវិតនាពេលនេះ។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទថ្មី