មិនត្រឹមតែជួយអោយមិនសូវឃ្លានទេ​ អាហារទាំងនេះអាចជួយអោយស្រកគីឡូបានយ៉ាងរហ័សទៀត

  • 2020-09-11 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលកំពុងសម្រកទម្ងន់ ចៀសមិនផុតនោះទេអ្នកត្រូវតែព្យាយាមទប់ចំនង់ទទួលទានអាហារអ្នក ទោះជាវាមិនមានជារឿងងាយស្រួលក្ដី។ ទាំងនេះជាប្រភេទអាហារដែលអ្នកគួរទទួលទាន ដើម្បីកុំអោយចេះតែឃ្លានមិនឈប់៖

១. ស្ពីណាត់

ប្រភេទស្ពៃស្ពីណាត់សម្បូរទៅដោយប្រូតេអ៊ីន និង បូ៉តាស្យូម។ យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Lund នៃប្រទេសស្វីសបានបង្ហាញថាបន្លែប្រភេទនេះអាចជួយកាត់បន្ថយចំនង់ទទួលទានអាហារបានយ៉ាងល្អ ដោយស្រ្តី​ ៩៥ ភាគរយដែលចូលរួមក្នុងការពិសោធន៏នេះ មិនមានអារម្មណ៏ចង់ទទួលទានអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ បន្ទាប់ពីបានទទួលទានទឹកស្ពីណាត់ក្រឡុកក្នុងមួយថ្ងៃរួចមក។

២. ប្រូខូលី

ប្រូខូលីមានផ្ទុកជាតិវីតាមីន C និង ជាតិកាកសរសៃ ច្រើនជាង ស្ពីណាត់ និង ខាត់ណាទៅទៀត។ ជាតិកាកសរសៃនៅក្នុងអាហារប្រភេទមានប្រសិទ្ធភាពជួយសម្រួលការបន្ទោរបង់ រក្សាជាតិស្ករនៅក្នុងឈាមមិនអោយមានការប្រែប្រួល ព្រមទាំងជួយទប់ចំនង់អាហារបានយ៉ាងល្អ។

៣. សារាយសមុទ្រ

សារាយសមុទ្រសម្បូរទៅដោយជាតិកាកសរសៃជួយអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរ ព្រមទាំងមានជាតិកាឡូរីទាបថែមទៀតផង។

៤. សូកូឡាខ្មៅ

ការទទួលទានសូកូឡាខ្មៅអាចជួយអោយអរម៉ូនអាំងស៊ុយលីនអ្នកដំណើរការកាន់តែប្រសើរ ជួយអោយមិនសូវឃ្លាន និង ជួយអោយអារម្មណ៏កាន់តែប្រសើរឡើងថែមទៀតផង។

៥. យ៉ាអួគ្រីក

យ៉ាអួគ្រីក មានផ្ទុកសារធាតុ probiotics ដែលជាបាក់តេរីដែលជួយជំរុញប្រព័ន្ធភាពស៊ាំនៃសារពាង្គកាយ និង ជួយសម្រួលបញ្ហាក្រពះមួយចំនួនថែមទៀតផង។

៦. ស៊ុត

ការបរិភោគរបបអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាស៊ុត អាចជួយបង្កើនការរំលាយអាហារតាមរយៈដំណើរការមួយដែលគេហៅថាឥទ្ធិពលកម្តៅរបស់អាហារ។ វាកើតឡើងដោយសារតែរាងកាយត្រូវការប្រើកាឡូរីបន្ថែមដើម្បីរំលាយនិងដំណើរការសារធាតុចិញ្ចឹមនៅក្នុងអាហារ។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម