បើសិនជាអ្នកកំពុងតែមានបញ្ហាសក់ជ្រុះ កុំភ្លេចអាហារទាំងនេះ

  • 2020-09-07 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបីជាមានសាប៊ូ ថ្នាំព្យាបាលនិង បណ្ដុះសក់ជាច្រើនប្រភេទដែលអាចជួយដោះស្រាយបញ្ហានេះបានមែន វាអាចនឹងជាដំណោះស្រាយក្នុងរយះពេលខ្លីប៉ុណ្ណោះ។ បើសិនជាសរសៃសក់អ្នកមិនរឹងមាំ តូចឆ្មារងាយនឹងដាច់ជ្រុះនោះ មានតែការព្យាបាលពីក្នុងរាងកាយមកនោះទេ ទើបអាចអោយអ្នកគេចផុតពីការដែលមកត្រូវឈឺក្បាល វិលមុខដោយសារតែត្រូវរកវិធីដើម្បីអោយមើលសក់មិនស្តើង និង ខូចនោះ។ ទាំងនេះជាអាហារទាំង ១០ ប្រភេទដែលអ្នកគួរតែទទួលទាន ដើម្បីទទួលបានសក់ក្រាស់ឃ្មឹកមកវិញ៖

១. ត្រីសាល់ម៉ុន

សារជាតិខ្លាញ់ល្អ អូម៉េហ្គា ៣ ដែលមានផ្ទុកនៅក្នុងសាច់ត្រីប្រភេទនេះជួយអោយសក់ដុះកាន់តែក្រាស់ និង កាន់តែរហ័ស ព្រមទាំងការពារមិនអោយស្បែកក្បាលស្ងួតពេក ដែលបង្កអោយកើតជាអង្គែឡើងមក។

២. ស៊ុត

ស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែលមានអត្ថប្រយោជន៍ចំពោះសក់ដូចជាស័ង្កសី សេលេញ៉ូម ប្រូតេអ៊ីននិង បាយអូទីនដែលត្រូវបានជួយទប់ស្កាត់ការជ្រុះសក់ជាពិសេសសម្រាប់អ្នកដែលមានកង្វះជាតិប្រូតេអ៊ីនឬបាយអូទីន។

៣. សណ្ដែកបារាំង

ដូចគ្នាទៅនឹងស៊ុតអញ្ចឹងដែរ សណ្ដែកបារាំងសម្បូរទៅដោយសារជាតិប្រតេអ៊ីន ស័ង្កសី បាយអូទីនដែលជួយអោយសក់មានសុខភាពល្អ។

៤. យ៉ាអួគ្រីក

 យ៉ាអួរសជាតិដើម ដែលមិនផ្អែមពេក ក៏អាចជាប្រភពដ៏ល្អយមួយសម្រាប់ទទួលយកជាតិប្រតេអ៊ីីន ព្រមទាំង​ជាតិ ប្រ៊ីបាយអូទិចដែលជួយអោយរាងកាយទទួលយកជីវជាតិចិញ្ចឹមពីចំនីអាហារបានកាន់តែប្រសើរ។

៥. ផ្លែបឺរី

 ប្រភេទបឺរី ដូចជា ផ្លែស្ត្របឺរី រ៉េសបឺរី ប្លូបឺរី និង ក្រេនបឺរី សម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារឫសសក់ ព្រមទាំងជម្រុញការផលិតជាតិខូឡាជែនដែលជួយពង្រឹងសុខភាពសុខ និង ការពារមិនអោយសក់ឆាប់ពុកផុយបានថែមទៀតផង។

៦. ផ្លែបឺរ

ស្បែកក្បាលដែលមានសុខភាពល្អ ចាំបាច់ណាស់ដើម្បីទទួលបានសក់រឹងមាំ និង ក្រាស់ល្អនោះ។ ផ្លែបឺរសម្បូរទៅដោយវីតាមីន E ដែលមិនត្រឹមតែជួយសុខភាពស្បែកប៉ុណ្ណោះទេ ថែមទាំងសុខភាពស្បែកក្បាលផងដែរ។

៧. គ្រាប់កៅឡាក់ និង ស្វាយចន្ទី

ប្រភេទសណ្ដែកដូចជា គ្រាប់កៅឡាក់ និង ស្វាយចន្ទីជាដើមសម្បូរទៅដោយជាតិ វីតាមីន ស័ង្កសី និងអាស៊ីតខ្លាញ់ជាច្រើនប្រភេទដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់ និង ជួយអោយវាមានសុខភាពល្អថែមទៀតផង។

៨. គ្រាប់ធញ្ញជាតិ

គ្រាប់គឺជាជម្រើសអាហារសម្រន់ដ៏ល្អព្រោះវាមានកាឡូរីទាបនិងមានជីវជាតិចិញ្ចឹមខ្ពស់ដូចជាវីតាមីន E ស័ង្កសី និង សេលេញ៉ូម។ គ្រាប់មួយចំនួនដូចជាគ្រាប់ flaxseeds និងគ្រាប់ជី ក៏ផ្តល់នូវអាស៊ីតខ្លាញ់អូមេហ្គា ៣ ផងដែរ។

៩. ស្ពីណាត់

ស្ពីណាត់មានផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជាអាស៊ីតហ្វូលិកជាតិដែកនិងវីតាមីន A និង C ដែលសារធាតុទាំងអស់នេះអាចជួយជំរុញដល់ការលូតលាស់នៃសក់។

វីតាមីន A ជួយឱ្យក្រពេញស្បែកផលិតជាតិខ្លាញ់ដែលធ្វើឱ្យស្បែកក្បាលមានសំណើមហើយធ្វើឱ្យសក់មានសុខភាពល្អ។ ជាតិដែកជួយកោសិកាឈាមក្រហមដឹកជញ្ជូនអុកស៊ីសែនឆ្លងកាត់រាងកាយដើម្បីជួយដល់ការលូតលាស់និងជួសជុលសក់ដែលខូច។

១០. ដំឡូងជ្វា

ដំឡូងជ្វាសំបូរទៅដោយបេតាការ៉ូទីនដែលត្រូវបានបំប្លែងទៅជាវីតាមីនអាដែលជួយរក្សាសក់អោយមានសុខភាពល្អដូចទៅនឹងស្ពីណាត់ដែរ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen