ប្រភេទ​ផ្លែ​ឈើ​ទាំង​ឡាយ​ដែល​មិន​គួរ​សែន​ក្នុង​ខែ​ខ្មោច​ចិន បើ​មិន​ចង់នាំ​ទុក្ខ​ដាក់​ខ្លួន

  • 2020-09-04 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចេក​គឺ​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មិន​តែងតែ​ត្រូវ​បាន​យក​មក​សែន​នៅ​ក្នុងឱកាស​ជា​ច្រើន យ៉ាងណាក្ដី​​ក្នុង​ខែ ៧​ចិន (ខែ​ខាង​ក្រោម) ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ខែ​អ្នក​គួរ​ជៀស​សែន​ប្រភេទ​ផ្លែ​នេះ។ មិន​សែន​ផ្លែ​ចេក ដើម្បី​អុជធូប​នៅ​ពេល​បន់​ស្រន់​អ្វី​មួយ។សម្រាប់​វិញ្ញាណ​ខ្មោច​នានា​នោះ

តាម​ក្បួន​ហុងស៊ុយ ចេក​មួយ​ស្និត​តំណាង​ឲ្យ​ការ​ទាក់ទាញ។ ដូច​នេះ​ហើយ ប្រភេទ​ផ្លែ​នេះ​ត្រូវ​បាន​ពេញ​និយម​ខ្លាំង​សម្រាប់​ការ​សែន​នានា​ដើម្បី​ពាំនាំ​មក​នូវ​ សំណាង​ល្អ​ដល់​គ្រួសារ។ យ៉ាងណាក្ដី សម្រាប់​ខែ​៧​ចិន (ខែ​ខាង​ក្រោម) ដែល​ជា​ខែ​ដែល​គេ​បើក​ទ្វារ​នរក ឲ្យ​វិញ្ញា​ខ្មោច​ចេញ​មក​រក​ស៊ី​នោះ ម្ចាស់​ផ្ទះ ឬ​បុគ្គល​នានា​មិន​គួរ​សែន​ចេក​រាល់​ពេល​សុំ​អ្វី​នោះ​ឡើយ។ ត្បិត​យើង​អាច អចេតនា​ហៅ​វិញ្ញាណ​តែលតោល​ឲ្យ​មក​នៅ​ផ្ទះ​ ត្បិត​ផ្លែ​មួយ​នេះ មាន​ឥទ្ធិពល​ទាក់ទាញ​ថាមពល​ច្រើន។ ដែល​ក្រៅ​ពី​អ្វី​ដែល​យើង​សុំ ផ្លែនេះ​អាច​ហៅ​វត្ថុ​អរូប​ដែល​យើង​អាច​មើល​មិន​ឃើញ​ក៏​ថា​បាន។ ក្រៅ​ពី​នេះ អ្នក​ក៏​គួរ​ជៀសវាង​សែន​ប្រភេទ​ផ្លែ​ឈើ​ខាង​ក្រោម​នេះ ដើម្បី​កុំ​ឲ្យ​ទទួល​រឿង​អពមង្គល។

១. ផ្លែឈើ​ក្លែងក្លាយ

គ្រួសារ​មួយ​ចំនួន​គិត​ថា ផ្លែ​ឈើ​ជ័រ ឬ​ផ្លែ​ឈើ​ក្លែង​ក្លាយ​អាច​ប្រើ​បាន​ច្រើនដង និង​សន្សំ​សំចៃ តែ​ការ​ដាក់​ផ្លែ​ឈើ​បែប​នេះ​គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​សែន​ឡើយ ត្បិត​មិន​មាន​វត្ថុស័ក្ដិសិទ្ធ​ណា​ទទួល​សំណែន​នេះ​នោះ​ទេ។ ប្រសិន​បើ​ជីវភាព​មិន​ធូរធារ អ្នក​អាច​សែន​ផ្លែ​ឈើ​ទៅ​តាម​សមត្ថភាព​ តែ​មិន​អាច​ដាក់​ផ្លែ​ឈើ​ជ័រ​បាន​នោះ​ឡើយ។

២. ផ្លែ​ឈើ​មាន​បន្លា​មុត​ស្រួច

ការ​ដាក់​សែន​ផ្លែ​ឈើ​ដែល​មាន​បន្លា ឬ​មុត​ស្រួច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ការ​បំផ្លាញ​ភាព​ស្ងប់ស្ងាត់ និង​សុវត្ថិភាព​ដែល​អ្នក​ប៉ង​ចង់​បាន នាំ​មក​នូវ​តែ​ឧបសគ្គ ប៉ះពាល់​ដល់​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ។ អាស្រ័យ​ហេតុ​នេះ នៅ​ពេល​សែន​ត្រូវ​ជៀសវាង​ប្រភេទ​ផ្លែ​ឈើ​នេះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម