មនុស្សស្រីមានលក្ខណៈបែបនេះហើយ ដែលបុរសចង់ឲ្យក្លាយជាអនាគតម្តាយរបស់កូនគាត់
- 2020-09-03 07:14:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមានលក្ខណៈបែបនេះហើយ ដែលបុរសចង់ឲ្យក្លាយជាអនាគតម្តាយរបស់កូនគាត់
តើអ្នកដឹងទេថា នៅពេលបុរសសម្រេចចិត្តរៀបការជាមួយនារីណាម្នាក់ គាត់គិតទៅលើអ្វីខ្លះ? មិនមែនតែសម្រស់មួយមុខ ធ្វើឲ្យមនុស្សប្រុសចង់រៀបការជាមួយនោះទេ។ អ្នកខ្លះ ស្រលាញ់គ្នាយូររាប់ឆ្នាំ តែពេលវេលារៀបការ បែរជាមិនអាចកំណត់បាន។ នេះមកពីគាត់ នៅមិនទាន់រកឃើញចំណុចត្រូវចិត្តមួយចំនួនពីមិត្តស្រីរបស់គាត់ បាន។ ខាងក្រោមនេះ ជាចំណុចខ្លះៗ ដែលបុរសតែងគិតលើ មុនពេលសម្រេចរៀបការជាមួយនារីណាម្នាក់។
១. មនុស្សស្រីដែលឆ្លាតជាងមនុស្សប្រុស
មានមនុស្សជាច្រើនគិតថា បុរសមិនចូលចិត្តមនុស្សស្រីឆ្លាតជាងខ្លួនធ្វើជាប្រពន្ធទេ។ តាមការពិត មិនដូច្នោះឡើយ។ បុរសនឹងសម្លឹងមើលនារីធ្វើជាដៃគូដែលជាមនុស្សឆ្លាតជាងគាត់ ។ នេះបើយោងតាមអ្នកវិទ្យាសាស្រ្តអាមេរិក លោក Lawrence Whalley បកស្រាយ។ ដោយសារតែមនុស្សស្រីឆ្លាតនឹងជួយមិត្តប្រុសឲ្យចៀសផុតពីហានិភ័យ ព្រមទាំងអាចដាស់តឿនគាត់បានទៀតផង។ ការមានដៃគូជាមនុស្សឆ្លាត នឹងជួយជម្រុញគាត់ឲ្យតស៊ូមិនឈប់ឈរ រួមទាំងជម្រុញខួរក្បាលឲ្យស្វាហាប់គ្រប់ពេលទៀតផង។
២. មនុស្សស្រីស្មោះត្រង់
ភាពស្មោះត្រង់ជាអ្វីដែលបុរសចង់បានជាយូរមកហើយ។ លើសពីនេះ ក៏លើកទឹកចិត្តឲ្យបុរសហ៊ានទទួលស្គាល់ នៅពេលដែលគាត់សាងកំហុសអ្វីមួយ ព្រោះតែអំណាចភាពស្មោះត្រង់នេះ។ មនុស្សស្រីបែបនេះ គឺជាមនុស្សដែលបុរសកំពុងស្វែងរកនិងមិនងាយឲ្យនាងចាកចេញបានឡើយ។
៣. មនុស្សស្រីដែលសុទិដ្ឋិនិយម
មនុស្សវិជ្ជមាននឹងមើលពិភពលោកស្រស់ស្អាត ប្រៀបដូចជាសួនផ្កាឡាវែនឌឺ។ ហេតុនេះហើយ ទើបក្នុងទំនាក់ទំនង បុរសតែងឲ្យតម្លៃលើកត្តានេះជាងគេ។ តាមការសិក្សាពីអ្នកចិត្តវិទ្យាបង្ហាញថា ប្រសិនបើអ្នកមានមិត្តនិងដៃគូជាមនុស្សគិតវិជ្ជមាន ពួកគេមានឥទ្ធិពលជម្រុញចិត្តរបស់អ្នកដែលកំពុងមានបញ្ហា ឲ្យល្អប្រសើរឡើងវិញបាន។
៤. មនុស្សស្រីដែលមានភាពកំប្លុកកំប្លែង
ពិតណាស់ មនុស្សចេះលេងសើចនិងកំប្លែង គឺជាមនុស្សដែលគេចង់នៅក្បែរជានិច្ច។ តាមការស្រាវជ្រាវពីអ្នកចិត្តវិទ្យាក្នុងឆ្នាំ២០១៦ រកឃើញថា បុរសចូលចិត្តមនុស្សស្រីដែលមានអារម្មណ៍បែបកំប្លែងៗ ព្រោះនឹងជួយឲ្យគាត់មានអារម្មណ៍ថាសប្បាយរីករាយ ស្រស់ស្រាយនិងបំបាត់ទុក្ខកង្វល់។
៥. មនុស្សស្រីដែលចិត្តល្អ
ការសិក្សាបង្ហាញថា មនុស្សស្រីមានចិត្តទូលាយ ហ៊ានបង្ហាញពីបញ្ហាផ្ទាល់ខ្លួនទៅអ្នកដទៃ មើលទៅមានភាពទាក់ទាញជាង។
៦. មនុស្សស្រីដែលចេះគាំទ្រមិត្តប្រុស រួមទាំងខ្លួនឯងផ្ទាល់
នាងមិនភ្លេចក្នុងការអភិវឌ្ឍខ្លួនឯងផ្ទាល់ឲ្យសម្រេចក្តីសុបិនឡើយ ។ លើសពីនេះ នាងចេះជម្រុញមិត្តប្រុសឲ្យទទួលបាននូវការសម្រេចលទ្ធផលក្តីសុបិនរបស់ខ្លួនដូចគ្នា។ កាន់តែសំខាន់ជាងនេះ បុរសក៏មិនបាច់បារម្ភច្រើនពីបរិបទជីវិតរបស់គាត់ ។ មនុស្សស្រីបែបនេះហើយដែលមនុស្សប្រុសចង់នៅក្បែរគ្រប់ពេលនោះ។
៧. នាងមានទំនាក់ទំនងល្អជាមួយគ្រួសាររបស់នាង
បើសិនជាអ្នកចង់ដឹងថា តើ៣០ឆ្នាំខាងមុខ នាងនឹងមើលថែទាំអ្នកបានល្អរបៀបណា នោះអ្នកអាចមើលពីរបៀបដែលនាងកំពុងមើលថែឪពុកម្តាយរបស់នាងបានដូចគ្នា។ នេះនឹងបង្ហាញពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់លើអ្នកផងដែរ។
៨. មនុស្សស្រីដែលចេះអត់ធ្មត់នៅពេលឈ្លោះគ្នាម្តងៗ
មនុស្សស្រីចិត្តត្រជាក់ នឹងអាចគ្រប់គ្រងអារម្មណ៍របស់នាងបាន នាងមិនយំ នាងមិនចង់ឈ្នះ រហូតទល់តែផ្ទះផ្ទុះបែកនោះទេ។ មនុស្សប្រុសចូលចិត្តមនុស្សស្រីដែលស្តាប់គាត់និយាយ គាត់ក៏ចង់លាងកំហុសពេលខ្លួនធ្វើខុសដែរ។ ហេតុនេះហើយ ទើបការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ារកឃើញថា មនុស្សស្រីដែលមានចិត្តត្រជាក់ គឺត្រូវចិត្តសម្រាប់បុរសគ្រប់គ្នា។
៩. មនុស្សស្រីដែលមានពេលវេលាសម្រាប់ខ្លួនឯង
ពិតណាស់ ការឲ្យពេលវេលាចំពោះខ្លួនឯងបានគ្រប់គ្រាន់ គឺជាការគោរពខ្លួនឯងដែរ។ មនុស្សប្រុសក៏ចូលចិត្តមនុស្សស្រីដែលចេះបែងចែកពេលវេលា និងធ្វើឲ្យជីវិតរបស់គេបានល្អប្រសើរផងដែរ មុនពេលរៀបការចូលមកដល់។ អាស្រ័យបែបនេះ ការអនុញ្ញាតឲ្យគ្នាទៅវិញទៅមកបានធ្វើអ្វីដែលភាគីម្ខាងទៀតចូលចិត្ត វានឹងមិនងាយធ្វើឲ្យពួកគេធុញទ្រាន់ចំពោះគ្នាទៅវិញទៅមកឡើយ។
១០. មនុស្សស្រីដែលចេះអភ័យទោស
ប្រសិនបើអ្នកជាមនុស្សស្រីឆាប់លើកទោសឲ្យគេ អ្នកនឹងក្លាយជាមនុស្សដែលមានគេចង់នៅក្បែរច្រើន។ តាមការសិក្សាជាច្រើនបង្ហាញថា មនុស្សមានអត្តចរិតបែបនេះជាមនុស្សមិនចូលចិត្តការសងសឹក ហើយពេលពួកគេរស់នៅជាមួយគ្នា ពួកគេនឹងមានជីវិតអាពាហ៍ពិពាហ៍រីកករាយនិងស្រលាញ់គ្នាទៅវិញទៅមករហូតដល់ចាស់រៀងៗខ្លួន៕