តោះ! មកដឹងតារានិករណាខ្លះនឹងអាចបង្កើនសំណាងខ្លួនឯងនៅខែកញ្ញានេះ?

  • 2020-09-03 02:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងតែជួបប្រទះរឿងថ្មីៗជានិច្ចមិនថាការសិក្សា ការធ្វើការនិងសកម្មភាពផ្សេងៗ។ មានពេលខ្លះ អ្នកមានអារម្មណ៍សប្បាយរីករាយ ហើយក៏មានពេលខ្លះទៀតអ្នកក៏មិនសប្បាយចិត្តទៅតាមពេលវេលាដែលបានឆ្លងកាត់ផងដែរ។ ដូច្នោះហើយ សម្រាប់តារានិករនីមួយៗ តើអ្នកអាចនឹងបង្កើនលាភសំណាងអ្នកតាមវិធីអ្វីក្នុងខែកញ្ញានេះ? បើដូចនេះ តោះមកដឹងទំាងអស់គ្នា៖

១. ត្រូវចូលរួមឲ្យសកម្មក្នុងសង្គមនិងពង្រីកទំនាក់ទំនងសម្រាប់តារានិករ Cancer, Scorpio, Pisces

សម្រាប់នាពេលបចុប្បន្ននេះ អ្នកប្រហែលជាត្រូវការពេលវេលានិងប្រាក់កាសមួយចំនួនដើម្បីចូលរួមក្នុងកិច្ចការសង្គម។ តែអ្នកមិនត្រូវឲ្យរឿងទំាងនេះមកដឹកមុខអ្នកពេកទេ ពុំនោះទេអ្នកនឹងមានការកំណត់ពេលវេលាសម្រាប់រឿងផ្ទាល់ខ្លួនឡើយ។ តែអ្វីដែលអ្នកគួរធ្វើនោះគឺការបង្កើតមិត្តថ្មី ចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់គ្នាទៅវិញទៅមក។ សម្រាប់រឿងស្នេហាវិញ អ្នកគប្បីចេះស្តាប់គ្នាទៅវិញទៅមកដោយសេចក្តីអត់ធ្មត់។ ម្យ៉ាងវិញទៀត អ្នកក៏ត្រូវចេះទុកដាក់លុយកាក់ឲ្យបានសមរម្យដែរ ព្រោះវានឹងត្រូវចំណាយនៅថ្ងៃអនាគត។

២. ការចេះដាក់ខ្លួនគឺជារឿងដ៏ប្រសើរសម្រាប់តារានិករ Taurus, Virgo, Capricorn

សម្រាប់តារានិករទំាងនេះវិញ នាពេលថ្មីៗនេះអ្នកហាក់បីដូចជាមានលាភសំណាងកើនឡើងហើយអាចទទួលបានលទ្ធផលល្អគ្រប់ទិដ្ឋភាព។ តែអ្នកត្រូវតែចៀសវាងការអួតសរសើរពីខ្លួនឯងពេក ព្រោះវាអាចនំាឲ្យមានការច្រណែនឈ្នានីស។ បើទោះបីជាអ្នករវល់ប៉ុណ្ណាក៏ដោយ អ្នកនៅតែចេះរៀបចំចាត់ចែងបានល្អ។ រីឯរឿងកិច្ចការផ្ទះក៏មានច្រើនណាស់ដែរ ដូច្នោះហើយអ្នកត្រូវចេះលៃលកឲ្យវាមានភាពស្មើគ្នា។ រីឯនៅថ្ងៃអនាគត អ្នកអាចនឹងជួបគូរជាទីគាប់ចិត្តម្នាក់ដែលអាចរស់នៅដោយសេចក្តីសុខ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

តើមុខមួយណាដែលអ្នកគិតថាកំពុងញញឹម?

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន