រាជិនី Mukbang Yang Soo Bin សម្រក​គីឡូ​សរុប​បាន៤៥​គីឡូ រាង​ពេល​នេះ​ឡើង​ស្វែល​ តែ​មិន​ទាន់​ពេញ​ចិត្ត​ទៀត

  • 2020-09-02 06:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​មាន​ទម្ងន់​ជាង ១០០​គីឡូ តារា Youtube កូរ៉េ Yang Soo Bin បាន​ធ្វើ​ឲ្យ​គេមិន​សរសើរ​មិន​បាន​ក្រោយ​ពេល​នាង​បាន​ប្ដេជ្ញា​ចិត្ត សម្រក​គីឡូ​បាន​ដល់​ទៅ ៤៥​គីឡូ។ និយាយ​ពី​តារា​ញ៉ាំ​អី​នៅ​លើ​បណ្ដាញ​សង្គម Youtube ស្រី​ស្អាត Yang Soo Bin ប្រហែល​ជា​គ្មាន​គូ​ប្រកួត​ឡើយ កាល​ពី​មុន ត្បិត​នាង​អាច​បាន​ញ៉ាំ​បាន​ច្រើន​ ហើយ​នាង​ធ្វើ​ឲ្យ​គេ​ស្រក់​ទឹក​មាត់​ស្ទើរ​គ្រប់​គ្នា។

យ៉ាងណាក្ដី ដោយ​ដឹង​ថា ទម្ងន់​របស់​ខ្លួន មិន​អាច​ធ្វើ​ឲ្យ​នាង​មាន​សុខភាពល្អ​នោះ នាង​បាន​សម្រេច​ចិត្ត​បញ្ចុះ​ទម្ងន់​ទាំង​ដឹង​ថា​ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​នាង​បាត់​បង់​ភាព​ល្បី​ឈ្មោះ​ក៏​ដោយ។ ជាក់​ស្ដែង វីដេអូ​មួយ​ៗ​ដែល​ធ្លាប់​មាន​គែ​មើល​រាប់​លាន​អ្នក​នោះ ពេល​នេះ​ត្រូវ​បាន​ធ្លាក់​ចុះ​ត្រឹម​រាប់​សែន​នាក់​ទៅ​ហើយ។

ទោះ​ជា​បែប​នេះ​ក៏​ដោយ នាង​នៅ​តែ​ឲ្យ​តម្លៃ​ទៅ​លើ​សុខភាព​របស់​ខ្លួន ដោយ​នៅ​តែ​ញ៉ាំតម និង​បន្ត​ហាត់​ប្រាណ​ជា​និច្ច។ ជា​លទ្ធផល នៅ​ពេល​នេះ នាង​បាន​សម្រក​គីឡូ​សរុប​បាន​ដល់​ទៅ ៤៥​គីឡូ ធ្វើ​ឲ្យ​រាង​របស់​នាង​នៅ​ពេល​នេះ ស្វែល​ជាង​មុន​ខ្លាំង ប្រៀប​ដូច​មនុស្ស​២​ផ្សេង​គ្នា។ មិន​បញ្ឈប់​ត្រឹម​នេះ តារា​ Youtube រូប​នេះ នៅ​ប្ដេជ្ញា​ចិត្ត​បន្ត​សម្រក​ឲ្យ​បាន​ស្គម​ជាង​នេះ​ទៅ​ទៀត។ ជាក់​ស្ដែង បច្ចុប្បន្ន​ទម្ងន់របស់​នាង​គឺ ៨៦​គីឡូ៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម