បើទទួលទានត្រឹមត្រូវ សូកូឡាអាចជួយអ្នកសម្រកទម្ងន់បាន

  • 2020-09-02 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូកូឡាខ្មៅត្រូវបានរកឃើញថាជាអាហារដែលជួយអោយគីឡូធ្លាក់ចុះបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមានប្រយោជន៏ដល់សុខភាពមួយចំនួនធំដែលរួមមាន ជួយអោយសុខភាពបេះដូងដើរបានល្អ ជួយកាត់បន្ថយការរលាក និង ជួយការលូតលាស់ផ្នែកបញ្ញាស្មារតីថែមទៀតផង។ ការទទួលទានសូុកូឡាខ្មៅក្នុងបវិមាណសមស្រប អាចនឹងជាជំនួយដល់ការសម្រកទម្ងន់ដោយ៖

១. ជួយអោយអរម៉ូនអាំងស៊ុយលីនដំនើរការបានកាន់តែប្រសើរ

យ៉ោងតាមរបាយការណ៏ពីការស្រាវជ្រាវមួយចំនួនបានបង្ហាញថា សូកូឡាខ្មៅអាចជួយអោយអាំងសូលីនដែលជាអរម៉ូនមាននាទីបម្លែងជាតិស្ករទៅជាថាមពលសម្រាប់ប្រើប្រាស់ក្នុងរាងកាយដំណើរការបានកាន់តែប្រសើរ។ ដោយសារតែហេតុនេះហើយទើបកម្រិតជាតិស្ករនៅក្នុងឈាមអាចនឹងធ្លាក់ចុះ ដែលជួយសម្រកទម្ងន់បានកាន់តែឆាប់រហ័ស ព្រមទាំងមិនអោយរាងកាយរក្សាទុកជាតិខ្លាញ់នៅក្នុងរាងកាយពីការទទួលទានច្រើនពេកផងដែរ។

២. ជួយកាត់បន្ថយចំនង់អាហារ

ការសិក្សាមួយចំនួនធំបានបង្ហាញថាសូកូឡាខ្មៅអាចនឹងមានប្រសិទ្ធភាពក្នុងការជួយកាត់បន្ថយចំនង់នៃការទទួលទានអាហារ និង ជួយអោយអ្នកមានអារម្មណ៏ថាឆ្អែត ដែលជួយសម្រួលការសម្រកទម្ងន់អោយកាន់តែងាយស្រួលឡើង។ ការទទួលទាន គួបផ្សំនិង ការស្រង់ក្លិនរបស់សូកូឡាប្រភេទនេះត្រូវបានរកឃើញថាអាចជួយកាត់បន្ថយ Ghrelin នៅក្នុងរាងកាយ ដែលជាអរម៉ូនដែលធ្វើអោយយើងមានអារម្មណ៏ថាឃ្លាន។

៣. កាត់បន្ថយអារម្មណ៏តានតឹងមួម៉ៅ

ការសិក្សាជាច្រើនបានរកឃើញថាសូកូឡាខ្មៅអាចជះឥទ្ធិពលជាវិជ្ជមានដល់សុខភាពផ្លូវចិត្តនិងអារម្មណ៍ដែលអាចធានាថាអ្នកមានអារម្មណ៍ល្អ មិនស្មុគស្មាញដែលចាំបាច់ក្នុងកំឡុងពេលសម្រកទម្ងន់។ បើយោងតាមការសិក្សា មួយទៅលើមនុស្ស ១៣.៦២៦ នាក់អ្នកដែលទទួលទានសូកូឡាខ្មៅច្រើនមានអាការៈធូប្រសើរជាង ៥៧% ជាងអ្នកដែលមិនបានទទួលទានសូកូឡាខ្មៅជាប្រចាំ។

រូបភាព៖ Pinterest

ប្រភព៖ healthline ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម