ខ្ជិលទិញម៉ាសតាមអនឡាញនាំខាតលុយច្រើន! យកល្ហុងលាបមុខត្រូវបានដល់ទៅ៣ប្រភេទស្បែកដោយមិនបារម្ភច្រើន

  • 2020-09-01 07:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារ​តែ​បរិយាកាស​បច្ចុប្បន្ន​​ពោរ​ពេញ​ដោត​សារធាតុ​ពុល ធ្វើ​ឲ្យ​មិត្ត​នារី​ជា​ច្រើន​ពិបាក​នឹង​ទទួល​បាន​ស្បែក​ស​ស្រស់​ថ្លា​ណាស់។ ម្ល៉ោះ​ហើយ ដើម្បី​ទទួល​បាន​ស្បែក​មុខ​ទន់​និង​ភ្លឺ​ថ្លា​ មាន​សំណើម ​អ្នក​ចាំ​បាច់​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ ​ពី​ម្ហូប​អាហារ ​គ្រឿង​សម្អា ក៏​ដូច​ជា​គ្រឿង​ថែ​រក្សា​សម្ផស្ស​ផង​ដែរ។ តែ​យ៉ាង​ណា​ក៏​ដោយ ​យើង​ក៏​ពិបាក​សន្មត់​ថា ​តើ​គ្រឿង​សម្អាង​ទាំង​នោះ​ពិត​ជា​គ្មាន​ជាតិ​គីមី ​ហើយ​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ទទួល​បាន​លទ្ធផល​ល្អ​ឬ​អត់។ ដូច្នេះ ​ថ្ងៃ​នេះ​ កញ្ញា សូម​លើក​យក​គុណ​ប្រយោជន៍​ពី​ផ្លែ​ល្ហុង ​ដែល​អ្នក​​មិន​ត្រឹម​អាច​ទទួល​ទាន​ប៉ុណ្ណោះ​ទេ ​តែ​ក៏​អាច​ធ្វើ​ជា​ម៉ាស​បិទ​មុខ​បាន​ផង​ដែរ។

១. ធ្វើ​ម៉ាស​សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត

សម្រាប់​អ្នក​មាន​ស្បែក​ស្ងូត ​គ្រឿង​ផ្សំ​ដែល​ល្អ​បំ​ផុត​គឺ ​ល្ហុង​លាយ​ជាមួយ​ទឹក​ឃ្មុំ។ ​សារជាតិ​ទាំង​២​នេះ​លាយ​ចូល​គ្នា​តែ​មួយ ​ព្រោះ​ទឹក​ឃ្មុំ​នឹង​ជួយ​ឲ្យ​ស្បែក​មាន​សំណើម ហើយ​អង់​ស៊ីម​ក្នុង​ផ្លែ​ល្ហុង​នឹង​​ជួយ​បង្រួម​រន្ធ​ញើស លាង​សម្អាត​ស្បែក​បាន​យ៉ាង​ល្អ​បំផុត។

​វិធី​ធ្វើ៖ -​​ល្ហុង​ទុំ ១ /៤ -ទឹក​ឃ្មុំ ១/២ ស្លាបព្រា -ទឹក​ក្រូច​ឆ្មា ១/ ២ ស្លាប​ព្រា

យក​គ្រឿង​ផ្សំ​ទាំង​៣​មុខ​នេះ​លាយ​ចូល​គ្នា រួច​លាប​លើ​មុខ ប្រមាណ​១០​នាទី រួច​សម្អាត​ចេញ​ដោយ​ទឹក​ត្រជាក់។ ដើម្បី​ទទួល​បាន​គុណ​ភាព​ឆាប់​រហ័ស ​អ្នក​អាច​អនុវត្ត​វា​ជា​រៀង​រាល់​ថ្ងៃ​បាន។

២. ធ្វើ​ម៉ាស​សម្រាប់​អ្នក​មាន​ស្បែក​ខ្លាញ់

សម្រាប់​អ្នក​មាន​ដែល​មាន​បញ្ហា​ស្បែក​ខ្លាញ់ ​គួរ​ប្រើ​​ផ្លែ​ល្ហុង​និង​ក្រូចឆ្មា ព្រោះ​ផ្លែ​ក្រូច​ផ្ទុក​សារជាតិ​ធម្មជាតិ​ដែល​​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​ស្បែក​បាន។ ​នៅ​ពេល​លាយ​ល្ហុង​និង​ក្រូច​ចូល​គ្នា ​វា​នឹង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ថ្លា គ្មាន​ខ្លាញ់​ផង​ដែរ។

វិធី​ធ្វើ៖ -ល្ហុង​ទុំ ៣​ស្លាប​ព្រា -​ទឹក​ក្រូច​ឆ្មា ៣​ស្លាប​ព្រា

​លាយ​គ្រឿង​ផ្សំ​២​មុខ​​នេះ​ចូល​គ្នា​ឲ្យ​សព្វ ​រួច​លាប​លើ​មុខ។ ​ទុក​ចោល​ប្រមាណ​១៥​នាទី ​រួច​ជម្រះ​ចេញ​ដោយ​ទឹក​ស្អាត។ ​អនុវត្ត​ឲ្យ​បាន​ទៀង​ទាត់ ​នោះ​អ្នក​នឹង​​ទទួល​បាន​លទ្ធផ​ល​ជា​ទី​គាប់​ចិត្ត។

៣. ធ្វើ​ម៉ាស​សម្រាប់​អ្នក​មាន​ស្បែក​ធម្មតា

ចំពោះ​ប្រិយ​មិត្ត​ដែល​ចង់​បាន​ស្បែក​មុខ​ពេញ​ដោយ​សំណើម ភ្លឺ​ថ្លា និង​ស្បែក​ផូរ​ផង់​តាម​បែប​ធម្មជាតិ គួរ​ប្រើ​គ្រឿង​ផ្សំ​៣​យ៉ាង ​គឺ​ល្ហុង ​ចេក ​និង​ត្រសក់។

​វិធី​ធ្វើ៖ លាយ​សារធាតុ​ទាំង​៣​ចូល​គ្នា​ជា​ល្បាយ​មួយ ​បន្ទាប់​មក​លាប​វា​លើ​មុខ និង​ក ប្រហែល​១០ -​២០ ​នាទី។ ​ក្រោយ​មក ​ត្រូវ​លាង​ជម្រះ​ដោយ​ទឹក​ស្អាត ហើយ​នៅ​ពេល​អនុវត្ត​បែប​នេះ​បាន​ទៀង​ទាត់ ​ស្បែក​មុខ​របស់​អ្នក​នឹង​ប្រែ​ជា​មាន​សំណើម គួរ​ឲ្យ​ចង់​ប៉ះ៕​

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម