របួសផ្លូវចិត្តពីកុមារភាព ដែលអាចនឹងប៉ះពាល់ដល់ជីវិតទៅថ្ងៃក្រោយ

  • 2020-08-31 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនតែងនិយាយថា រឿងចាស់មិនគួររំលឹកទេ ហួសហើយគួរតែកប់ចោលទៅ ព្រោះបើបន្តគិតក៏មិនអាចកែប្រែអ្វីបានដែរ។ តែបើសិនជារបួសទាំងនោះមិនទាន់ជាសះស្បើយបានត្រូវត្រឺមទេនោះ អ្នកមិនអាចរកផ្លូវដើរចេញពីការគិតបែបនោះទេ។ តើអ្នកជឿទេថា រឿងរ៉ាវចាស់ៗនេះហើយដែលជាអ្នកផ្លាស់ប្ដូរអោយអ្នកក្លាយជាមនុស្សនៅពេលនេះ អញ្ចឹងហើយការដែលអោយលុបចោលនូវការចងចាំទាំងនោះអាចនឹង ទៅរួចដែរទេ? យ៉ោងតាមការសិក្សាបានបង្ហាញថា បើសិនជាអ្នកធ្លាប់ជួបប្រទះព្រឹត្តិការណ៏អាក្រក់ណាមួយកាលអ្នកនៅក្មេងនោះ ទោះចង់រឺមិនចង់ ភ្លាមៗអ្នកមិនអាចកាត់ផ្ដាច់ខ្លួនឯងមិនអោយនឹកដល់រឿងទាំងនោះឡើយ។ ទាំងនេះជាប្រភេទរបួសផ្លូវចិត្តទាំង ៣ យ៉ាងដែលមនុស្សភាគច្រើននៅតែបន្ដរងគ្រោះដោយសារ៖

១. សេរីភាព

របួសផ្លូវចិត្តប្រភេទនេះអាចនឹងកើតឡើង នៅពេលដែលអ្នកត្រូវបានរឹតត្បិត និង ហាមឃាត់បិទសិទ្ធហួសហេតុពេកពេលនៅក្មេង។ ការដែលទម្លាប់បែបនេះ អាចនឹងអោយអ្នកចាប់ផ្ដើមគិតសង្ឃ័យមិនទុកចិត្តថាខ្លួនឯងអាចសម្រេចចិត្តការងារធំៗដោយខ្លួនឯងបាននោះទេ។ ទោះធំឡើងហើយក្ដី អ្នកក៏នៅតែបន្តស្វែងរកនរណាម្នាក់ដើម្បី មកកំណត់ថា អ្នកគួរធ្វើបែបនេះ មិនត្រូវធ្វើបែបនោះ ដែលមិនអាចអោយអ្នកមានអាម្មណ៏ ខ្លួនឯងមានភាពជាម្ចាស់ការលើខ្លួន និង ជាអ្នកសម្រេចវាសនាខ្លួននោះទេ។ ចំនុចទាំងនេះហើយដែលអាចធ្វើអោយអ្នកធំឡើងក្លាយជាមនុស្សដែលមិនមានទំនុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន ព្រមទាំងអាចអោយអ្នកដទៃកេងចំនេញលើអ្នកថែមទៀតផង។

២. ការគោរពខ្លួនឯង

បើសិនជាតាំងពីក្មេងមក អ្នកតែងត្រូវបានក្រុមគ្រូសារបដិសេធនឹងការសម្រេច និង បំណងប្រាថ្នាអ្នកជាប្រចាំនោះ អ្នកនឹងធំឡើងដោយមិនមានទំនុកចិត្តលើខ្លួនឯង ហើយរបូសផ្លូវចិត្តបែបនេះហើយ ដែលអាចនឹងពិបាកនឹងជាសះស្បើយពេលធំឡើងមកហើយក្ដី។ ការដែលតែទទួលរង ការស្ដីបន្ទោស បង្អាប់ រិះគន់ ម៉ាក់ងាយ ព្រមទាំងមិនអោយតម្លៃ អាចធ្វើអោយអ្នកនឹងចាប់ផ្ដើមគិតតាំងពីតូចមកថាអ្នកគ្មានតម្លៃ គំនិតរបស់អ្នកគ្មានបានការ និង មិនមានអ្នកណាយកចិត្តទុកដាក់ស្ដាប់នោះទេ។

៣. មិនទទួលបានការស្រលាញ់ និង ថ្នាក់ថ្នមគ្រប់គ្រាន់

នៅពេលដែកឲលក្មេងធំធាត់ឡើងមកដោយមិនធ្លាប់ទទួលអារម្មណ៏កក់ក្ដៅ ថ្នាក់ថ្នម និង ការជួយជ្រោមជ្រែងពីក្រុមគ្រួសារទេនោះ អ្នកនឹងចាប់ផ្ដើមមានកូនចិត្តគិតថាអ្នកមិនល្អគ្រប់គ្រាន់ទើបពួកគាត់មិនស្រលាញ់នឹងយកចិត្តទុកដាក់លើអ្នកដូចប៉ាម៉ាក់អ្នកដទៃ។ ដល់ពេលពេញវ័យឡើងមក អ្នកមានអារម្មណ៏ថាចាំបាច់ត្រូវការនរណាម្នាក់ដើម្បីមកបំពេញចន្លោះនោះ ធ្ងន់ធ្ងររហូតដល់ខ្វះគេមិនបាន។ ការដែលចង់អោយអ្នកដទៃពេញចិត្តលើអ្នកបែបនេះហើយ ធ្វើអោយអ្នកចេះតែធ្វើអ្វីគ្រប់យ៉ាងទោះចិត្តមិនចង់យ៉ាងណាក្ដី ដើម្បីតែទទួលបានការស្រលាញ់រាប់អានពីមនុស្សដែលអ្នកស្គាល់។

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម