នារី​វៀតណាម​ញ៉ាំ​ប៊ីយែរ​តាំង​ពី​ម៉ោង​២ថ្ងៃ ជិះឡានទំនើបបុក​គេ​ហើយ​មិន​ឈប់​ ព្រោះ​ហេតុផល​ស្ដាប់​ហើយ​ហួស​ចិត្ត

  • 2020-08-31 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ផឹក​ស្រវឹង នារី​មក​ពី​​ប្រទេស​វៀតណាម​រូប​នេះ ក៏​បើក​ឡាន​ត្រលប់​ទៅ​ផ្ទះ​វិញ តែ​តាម​ផ្លូវ​បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ផ្សេង តែ​នាង​មិន​បាន​ឈប់​ឡាន​នោះ​ទេ ដោយ​សារ​​មាន​មូលហេតុ​ពិសេស។

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា​កន្លង​ទៅ​នេះ នៅ​លើ​បណ្ដាញស​ង្គម​វៀតណាម​ ទស្សនិកជន​ជា​ច្រើន​បាន​នាំ​គ្នា​ចែក​រំលែក​វីដេអូ​ឃ្លីប​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ឡាន​​​ទំនើប​ពណ៌​ក្រហម​មួយ​បាន​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​ដួល និង​បែក​ផ្កា​ភ្លើង។ យ៉ាងណាក្ដី​ អ្នក​បើក​ឡាន​នេះ​មិន​បាន​ឈប់​ឡើយ។

ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន ប្រជាជន​បាន​រាយការណ៍​ទៅ​កាន់​ប៉ូលិស​ខណ្ឌ​ទី​១ ក្រុង​ហូជីមិញ ដើម្បី​តាម​ចាប់​ឡាន​មាន​ផ្លាក​លេខ​ខាង​លើ។ នៅ​ប៉ុស្តិ៍​ប៉ូលិស គេ​បាន​រក​ឃើញ​ថា ម្ចាស់​ឡាន​មាន​ឈ្មោះ Luu Thi L. អាយុ​៣៥​ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្ត Quang Binh។

តាម​ការ​ស៊ើបសួរ នារី​រូប​នេះ​បាន​ជួបជុំ​មិត្តភ័ក្ដិញ៉ាំ​ប៊ីយែរ​តាំង​ពី​ម៉ោង​២​ថ្ងៃ​ម្ល៉េះ ដល់​ម៉ោង​១២​យប់​ក៏​បើក​ឡាន​ទៅ​ផ្ទះ​វិញ។ តែ​រយ៉ែ​ឡាន​បាន​តែ​១០០​ម៉ែត្រ នាង​ក៏​បុក​ម៉ូតូ​មួយ តែ​មិន​បាន​ឈប់​ឡាន​ឡើយ។ នៅ​ពេល​នោះ មាន​ម៉ូតូ ៤-៥​គ្រៀង​ជិះ​ដេញ​តាម​ដើម្បី​ឲ្យ​នាង​ឈប់​ឡាន តែ​នារី​រូប​នេះ​បាន​ឆ្លើយ​ថា​ ដោយ​សារ​តែ​យប់​ជ្រៅ​ហើយ នាង​ស្មាន​តែ​ម៉ូតូ​ទាំង​នេះ ជា​ចោរ​ចង់​ប្លន់​នាង ទើប​នាង​មិន​ហ៊ា​ន​ឈប់​ឡាន​នោះ​ទេ។

“ពេល​នោះ​យប់​ជ្រៅ​ហើយ ស្រាប់​តែ​មាន​អ្នក​ជិះ​មក​វ៉ៃ​កញ្ចក់ ហើយ​វ៉ៃ​គូទ​ឡាន ឃើញ​មិន​ស្រួល ខ្ញុំ​ស្មាន​តែ​ជា​ចោរ​ ទើប​ខំ​ជិះ​លឿន​ជាង​មុនទៀត”នារី​បង្ករ​ហេតុ​ឲ្យ​ដឹង។ ទាក់​ទង​នឹង​ការ​បុក​មនុស្ស​វិញ នាង​ប្រាប់​ថា នាង​មិនបាន​ដឹង​ឡើយ​ថា នាង​មាន​បុក​មនុស្ស​​ធ្វើ​ឲ្យ​គេ​ដួល។ តាម​ការ​ឲ្យ​ដឹង​របស់​ប៉ូលិស តាម​ផ្លូវ​រត់​គេច​នេះ នាង​បាន​ធ្វើ​ឲ្យ​ម៉ូតូ​៣​គ្រឿង​ទៀត​ត្រូវ​ខូច​ខាត​ព្រោះ​ជិះ​លឿន​ពេក។

បច្ចុប្បន្ន​​នាង​ត្រូវ​ប៉ូលិស​ខណ្ឌ​ទី​១ ក្រុង​ហូជីមិញ​ឃាត់​ខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ទោស​បើក​បរ​ពេល​ស្រវឹង និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​គេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម