ចង់សម្រកខ្លាញ់លើរាងកាយ សាកតែ៥ក្បាច់នេះនៅផ្ទះមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផល
- 2020-08-29 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សម្រកខ្លាញ់លើរាងកាយ សាកតែ៥ក្បាច់នេះនៅផ្ទះមួយសប្តាហ៍អ្នកនឹងឃើញលទ្ធផល
នាពេលបច្ចុប្បន្ននេះ អ្នកប្រហែលជាពិបាកចេញក្រៅដើម្បីធ្វើលំហាត់ប្រាណដោយសារតែអាកាសធាតុមិនសូវអំណោយផលប៉ុន្មានទេ។ ហេតុដូចនេះ អ្នកមិនចំាបាច់ខាតពេលទៅហាត់ប្រាណនៅខាងក្រៅផ្ទះនោះទេ អ្នកអាចហាត់ប្រាណខ្លួនឯងនៅផ្ទះបានយ៉ាងស្រួល ព្រោះថាវាមានគុណសម្បត្តិសម្រាប់អ្នកដោយវាជួយអ្នកឲ្យស្រកខ្លាញ់នៅលើរាងកាយបានត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ។ ខាងក្រោមនេះ ជាលំហាត់ប្រាណទំាង ៥ក្បាច់សម្រាប់មិត្តនារីចង់សម្រកខ្លាញ់និងចង់បានរាងស្រឡូនដោយរួមមាន៖
ក្បាច់ទី ១៖ flat lift and surround
ដំបូងអ្នកត្រូវក្តាប់ដៃទំាងសងខាងរួចលើកឲ្យស្មើស្មារបស់អ្នក។ បន្ទាប់មកទៀត លើកដៃទំាងពីរឲ្យបាន ៣៦០ដឺក្រេចុះឡើងដូចជារង្វង់។ អ្នកត្រូវចងចំាថាដៃត្រូវតែស្មើនឹងផ្តេកដូចនឹងស្មារបស់អ្នក។ អ្នកគប្បីបន្តធ្វើបែបនេះឲ្យបាន ៣០វិនាទី ដើម្បីទទួលបានលទ្ធផលល្អ។
ក្បាច់ទី ២៖ swing arms up and down alternately
ជាដំបូង អ្នកត្រូវក្តាប់ដៃទំាងសងខាងទៅមុខឲ្យបានស្មើគ្នា។ នៅពេលអ្នកដាក់ដៃស្មើគ្នារួចហើយ អ្នកគួរទម្លាក់ដៃម្ខាងចុះម្ខាងទៀតឡើងដូចក្នុងរូបឲ្យបាន ៣០វិនាទី។ លើសពីនេះ អ្នកត្រូវយកចិត្តទុកដាក់ដោយប្រឹងនៅដៃខាងលើឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការឈឺសន្លាក់និងរបួសផ្សេងៗអំឡុងពេលហាត់។
ក្បាច់ទី ៣៖ make a fist and expand your chest
សម្រាប់ក្បាច់នេះវិញ វាមិនត្រឹមតែជួយឲ្យដៃរបស់អ្នកស្រឡូននោះទេ តែថែមទំាងជួយហ្វឹកហ្វាត់សាច់ដុំរបស់អ្នកបានទៀតផង។ ដំបូងអ្នកត្រូវក្តាប់ដៃទំាងពីរដោយដាក់ស្មើនឹងទ្រូងរបស់អ្នក ដាកដៃទំាងសងខាងឲ្យស្មើនឹងប្រវែងស្មាអ្នក។ បន្ទាប់មកទៀត បើកដៃទំាងនោះចេញក្រៅចូលក្នុងជាបន្តបន្ទាប់ដូចជាការពង្រីកដើមទ្រូង។ អ្នកត្រូវចាំមិនគួរទម្លាក់ដៃពេលកំពុងធ្វើឡើយ ធ្វើឲ្យបាន ៣០វិនាទីទើបជាការល្អ។
ក្បាច់ទី ៤៖ alternate lifting
សម្រាប់ក្បាច់នេះវិញ អ្នកត្រូវក្តាប់ដៃហើយពត់កែងដៃទំាងសងខាង ដាក់ដៃឲ្យស្មើនឹងស្មារបស់អ្នក។ បន្ទាប់មកទៀត អ្នកត្រូវលើកដៃម្ខាងឲ្យខ្ពស់ផុតក្បាលរបស់អ្នក ឆ្លាស់ដៃម្តងម្ខាងៗបន្តធ្វើឲ្យបាន ៣០វិនាទី។ លំហាត់ប្រាណនេះមិនសូវជាបញ្ចេញញើសប៉ុន្មានទេ តែវាល្អសម្រាប់រាងកាយអ្នកណាស់។
ក្បាច់ទី ៥៖ fancy stretching
ដំបូងអ្នកត្រូវបត់បាតដៃទំាងពីររបស់អ្នកចូលគ្នា លើកដៃទំាងពីរឡើងលើឲ្យបានខ្ពស់នៅពេលពត់កែងដៃរបស់អ្នកទៅក្រោយ។ អ្នកត្រូវយកចិត្តទុកដាក់នៅពេលហាត់ក្បាច់នេះ ដោយត្រូវរក្សាបាតដៃអ្នកមិនឲ្យបែកចេញពីគ្នា ហើយព្យាយាមពត់ទៅក្រោយតាមដែលអាចធ្វើបានឬ ៣០វិនាទីដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕
រូបភាព៖ Little Red Book, Pinterest
ចុចអានបន្ត៖
៥ ក្បាច់ហាត់នៅផ្ទះសម្រាប់អ្នកចង់បានគូទស្អាត