តេស្ត៖ សាកល្បងរើសក្រេមមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកខ្វាយខ្វល់អ្វីជាងគេក្នុងចិត្ត

  • 2020-08-28 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្តទំាងអស់គ្នា ប្រហែលជាធ្លាប់លេងល្បែងទាយរូបកន្លងមកដោយមានជាច្រើនប្រភេទ។ ហេតុដូច​នេះ​ថ្ងៃ​នេះ អ្នកទំាងអស់គ្នានឹងបានដឹងពីល្បែងថ្មីមួយទៀត គឺការជ្រើសរើសក្រេមណា​មួយក្នុងចំណោម​ទំាងបួន​ប្រ​ភេទ​។ នៅពេលអ្នកជ្រើសរើសរួចហើយ អ្នកនឹងបានដឹងពីក្តីខ្វាយខ្វល់នៅក្នុងចិត្តអ្នកជាងគេ។ ហេតុដូចនេះ ចូរ​មក​ដឹង​អត្ថន័យទំាងអស់គ្នា៖

ក្រេមទី១

បើអ្នកជ្រើសរើសយកក្រេមទី១ មានន័យថារឿងដែលអ្នកខ្វាយខ្វល់ជាងគេនោះគឺរឿងថ្ងៃអនាគត។ អ្នកមាន​ការ​បារម្ភថាផ្លូវនៅថ្ងៃអនាគតនោះគឺមានការខុសប្លែកពីអ្វីដែលអ្នកបានគិតទុក។ ប៉ុន្តែជាការពិតនោះ ដរាប​ណា​អ្នករស់នៅរាល់ថ្ងៃដោយមានក្តីសុខនោះ ច្បាស់ណាស់ថាវានឹង​មានរឿងល្អ​កើត​ឡើង​សម្រាប់​ថ្ងៃខាង​មុខ​ដែរ។

ក្រេមទី២

បើអ្នកជ្រើសរើសយកក្រេមទី២ មានន័យថារឿងដែលអ្នកខ្វាយខ្វល់ជាងគេនោះគឺរឿងលុយកាក់។ ក្នុង​ចិត្ត​អ្នក​ហាក់​បីមានសេចក្តីសុខស្ងប់ល្អ នៅពេលអ្នកមានប្រាក់គ្រប់គ្រាន់ក្នុងខ្លួន។ ដូច្នោះហើយ ប្រសិន​បើអ្នកបន្ត​ការ​តាម​រកទ្រព្យសម្បត្តិនោះអ្នកនឹងមានភាពនឿយហត់ក្នុងការដេញតាមវា។

ក្រេមទី៣

បើអ្នកជ្រើសរើសយកក្រេមទី៣ មានន័យថារឿងដែលអ្នកខ្វាយខ្វល់ជាងគេនោះគឺរឿងរំជួលចិត្ត។ អ្នកជា​មនុស្ស​តែងផ្តោតលើអ្នកដទៃ ដូច្នោះរាល់ការដើររបស់អ្នកដទៃនឹងមានឥទ្ធិពលមកលើរូបអ្នក។ យ៉ាងនេះ​ហើយ ចូរអ្នកផ្តោតការយកចិត្តទុកដាក់មកលើ​ខ្លួនឯងជាជាងទៅលើអ្នក​ដទៃដោយ​ថែរក្សាផ្លូវកាយ​និងផ្លូវ​ចិត្ត​របស់​អ្នក។

ក្រេមទី៤

បើអ្នកជ្រើសរើសយកក្រេមទី៤ មានន័យថារឿងដែលអ្នកខ្វាយខ្វល់ជាងគេនោះគឺភាពអន់ថយ។ អ្នកពុំមាន​ភាព​ជឿជាក់លើខ្លួនឯង អ្នកឆាប់មានភាពរំជួលចិត្ត ភិតភ័យនៅពេលជួបប្រទះរឿងហេតុផ្សេងៗ។ លើសពី​នេះ អ្នកមិនអាចធ្វើការសម្រេចចិត្តបាននិងមានការស្ទាក់ស្ទើ។ ហេតុដូចនេះហើយ ចូរអ្នកស្វែងរក​បុគ្គលិក​ល​ក្ខណៈ​របស់អ្នកនិងសិក្សាពីវាឲ្យបានច្បាស់លាស់៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

តេស្ត៖ ជ្រើសរើសបបូរមាត់មួយដើម្បីដឹងពីភាពទាក់ទាញអ្នកចំពោះអ្នកដទៃ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម