មក​ដឹង​ពី​មូលហេតុ​ស្រី​ៗ​លើ​បណ្ដាញ​សង្គម​ស្អាត​ខ្លាំង​​ តែ​បែរ​ជា​ត្អូញ​ថា​អត់មានអ្នក​ស្រឡាញ់ពិតប្រាកដ

  • 2020-08-28 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មូលហេតុ​គឺ​គ្មាន​អ្វី​ពិបាក​យល់​នោះ​ឡើយ ព្រោះ​នៅ​ខាង​ក្រៅ មិន​មាន​កម្មវិធី Edit រូប​ឡើយ ដែល​នឹង​ធ្វើ​ឲ្យ​ស្រី​ៗ​មួយ​ចំនួន​មិន​ស្អាត​ដូច​នៅ​លើ​បណ្ដាញ​សង្គម ដូច​នេះ ទោះ​មាន​អ្នក​ណាត់​ចេញ​ដើរ​លេង​ក៏​មិន​ហ៊ាន​ចេញ​ដែរ។

អ្នក​ទាំង​អស់​គ្នា​មាន​ចាប់​អារម្មណ៍​ទេ​ថា សម័យ​នេះ ងាក​ទៅ​ណា​ក៏​ឃើញ​តែ​ស្រី​ស្អាត​នោះ? ក្រឡេក​តែ​បណ្ដាញ​សង្គម ២ ៣​ដូច​ជា Facebook ឬ Tiktok អ្នក​អាច​ឃើញ​ស្រី​ស្អាត​រាប់​មិន​អស់។ តែ​អ្នក​ក៏​មាន​ដែល​ចាប់​អារម្មណ៍​ទេ​ថា ចំនួន​ស្រី​ស្អាត​ទាំង​​នេះ​ តែង​តែ​ត្អូញត្អែ​ជា​និច្ច​ ថា​ខ្លួន​គ្មាន​សង្សារ​ឡើយ គឺ​នៅ​លីវ​ជា​យូរ​មក​ហើយ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចំនួន​អ្នក​ដែល​រអ៊ូ​បែប​នេះ គឺ​មាន​តែ​កើន​ឡើង។

ហើយ​មូលហេតុ​នៃ​ហេតុការណ៍​នេះ តាម​ការពិត​ក៏​មិន​មាន​អ្វី​ស្មុគស្មាញ​នោះ​ដែរ នោះ​គឺ​មក​ពី នៅ​ជិវិត​ខាង​ក្រៅ ស្រី​ស្អាត​ទាំង​នេះ មិន​មាន​កម្មវិធី Edit រូប​ឲ្យ​ស្រស់​ប្រិមប្រិយ​ដូច​នៅ​លើ​បណ្ដាញ​សង្គម​នោះ​ទេ។

ទោះ​បី​ជា​មាន​អ្នក​លួច​ស្រលាញ់​តាម​បណ្ដាញ​សង្គម​ច្រើន​យ៉ាងណាក្ដី ក៏​ពួក​គាត់​មិន​ហ៊ាន​ចេញ​ជួប​ផ្ទាល់​ដែរ ព្រោះ​ខ្លាច​មិន​ស្អាត​ដូច​នៅ​ក្នុង​រូប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ ទោះ​មាន​អ្នក​មាន​ចិត្ត​លើ​ច្រើន តែ​នៅ​តែ​ព្រៅ​ដដែល។ ខាង​ក្រោម​នេះ​គឺ​ជា​រូប​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​ស្អាត​នៅ​លើ​បណ្ដាញ​សង្គម តែ​ស្រី​ស្អាត​ជា​ច្រើន​នៅ​តែ​អេ​ដដែល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម