មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត

  • 2020-08-27 12:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​​​យល់​ច្បាស់​ពី​​របៀប​រស់​នៅ​ក្នុង​ជីវិត ដែលពោរពេញ​ទៅ​ដោយ​​​ក្តី​ស្រលាញ់​ និង​អាច​ទទួល​បាន​​​ការ​​គោរព​ពី​អ្នក​ដទៃ​​នោះ​ទេ។ មេរៀន​ជីវិត​សំខាន់ៗ​មួយ​ចំនួន ក៏​មិន​អាច​ស្វែង​រក​បាន​ដោយ​ងាយ​ៗ​ដែរ សូម្បី​តែ​នៅ​សាលារៀន។ ហេតុនេះ​ហើយ អ្នក​គួរ​​ស្វះស្វែង​រុក​រក​ មាន​ការ​ពិចារណា​ដោយ​ខ្លួន​ឯង និង​យក​ទុក​ដាក់​អាន​ចំណុច​ល្អ​ៗ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ រស់​នៅ​​​កាន់​តែ​មាន​តម្លៃ​។

  • ​រឿង​​ចម្បង​​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មុន​គេ​​បង្អស់​គឺ​របប​អាហារ​ គួរ​ជៀស​វាង​​របស់​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​​សុខភាព។

  • កុំ​បើក​ចំហរ​ចំៗ​ពេក​ ពេល​និយាយ​ជាមួយ​មនុស្ស​ដែល​មិន​ធ្លាប់​គ្នា។ កុំ​ស្រលាញ់​នរណា​ម្នាក់ ដោយ​សម្លឹង​មើល​​លើ​ទឹក​លុយ​តែ​មួយ​មុខ​។

  • បើ​ស្នេហា​មាន​បញ្ហា​​ស្រាយ​មិន​ចេញ​ ឬ​​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង ទោះ​បែក​​បាក់​ក៏​មិន​ថ្វី​ដែរ។ អ្នក​អាច​ចាប់​ផ្តើម​សារជាថ្មី​ជាមួយ​មនុស្ស​ដែល​ស័ក្តិសម​ និង​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ ពេញ​ចិត្ត​​នឹង​ទំនាក់ទំនង​មួយ​នេះ​។

  • ក្នុង​វ័យ​ខ្ទង់​២៥​ឆ្នាំ គួរ​​ព្យាយាម​រៀន​បន្ថែម​នូវ​ចំណេះ​ដឹង​ថ្មី​ៗ បទពិសោធផ្សេងៗ និង​មាន​ជំនាញ​​ជាក់​លាក់​មួយ​សម្រាប់​ខ្លួន​​ឯង​។

  • ឥវ៉ាន់​ដែល​គ្មាន​ប្រយោជន៍​ ទោះ​មាន​តម្លៃ​ថោក​យ៉ាង​ណា​ ដាច់​ខាត​កុំ​ទិញ​ទុក​នាំ​ចង្អៀត​។ មនុស្ស​ដែល​អ្នក​គ្មាន​ចិត្ត​​លើ​សូម្បី​បន្តិច កុំ​បង្កើត​ស្នេហា​ជាមួយ​​ ទោះ​​​បី​ជា​នៅ​ម្នាក់​ឯង​មាន​អារម្មណ៍​ថា​ឯកា​យ៉ាង​ណា​ក៏​ដោយ​។

  • ជីវិត​តែង​តែ​មាន​​កន្លែង​ដែល​ត្រូវ​​​ដើរ​ជំ​ពប់​​ដួល ​ប៉ុន្តែ​​កុំ​ភ្លេច​ថា​ត្រង់​ចំណុច​នោះ​ហើយ ដែល​អ្នក​អាច​​​មាន​ឱកាស​ដើម្បី​ព្យាយាម​ងើប​ឡើង ​និង​លូតលាស់​បន្ត​ទៅ​មុខ​ទៀត។

  • កុំ​ព្រួយ​បារម្ភ​ខ្លាំង​ពេក ចំពោះ​បញ្ហា​ដែលមិន​ទាន់​បានកើតឡើង ត្រូវ​ខិតខំ​​​​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព ទោះ​បី​ដឹង​ថា​លទ្ធផល​មិន​សូវ​ល្អ​ក៏​ដោយ។ ផ្តោត​សំខាន់​លើ​ទង្វើ​បច្ចុប្បន្ន​កាល ជាជាង​ខ្វាយ​ខ្វល់​ហួស​ប្រមាណ​ពី​អនាគតកាល។

  • ការងារ​មិន​ខ្វល់​ថា​អ្នក​ឈឺ​ឬ​ក៏​អត់​ទេ មាន​តែ​មិត្តភ័ក្តិជិតស្និទ្ធ​​និង​ក្រុមគ្រួសារ​តែ​ប៉ុណ្ណោះដែល​នៅ​បារម្ភ​ពី​អ្នក ដូច្នេះ​ហើយ​កុំ​ផ្តាច់​ខ្លួន​ចេញ​ពី​ពួក​គេ​ ដោយ​សារ​តែ​ការងារ។

  • មនុស្ស​ដែល​អ្នក​ចូលចិត្ត​ គួរ​​ចាត់​ទុក​ជា​កម្លាំង​ចិត្ត មិន​មែនជាភាពឈឺចាប់។ កិច្ចការ​​ដែល​​អ្នក​ចូល​ចិត្ត​​ធ្វើ គួរ​​ចាត់​ទុក​ជា​ថាមពល​ មិន​មែន​ភាព​ភ័យ​ខ្លាច។

  • ​​​ជីវិត​មាន​សិទ្ធ​​បង្ក​រឿង​រ៉ាវ​ផ្សេងៗ​មក​លើ​អ្នក​តែ​១០​% ​ប៉ុណ្ណោះ ចំណែក​ឯ៩០​%​ទៀត គឺ​អាស្រ័យ​​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​។

  • ​​ធ្វើការ​​ដើម្បី​បំពេញ​ន័យ​ឲ្យ​ជីវិត កុំ​បណ្តោយ​ឲ្យ​ជីវិត​​ជាប់​ផុង​ជាមួយ​សម្ពាធ​ការងារ។

  • បើ​អ្នក​អាច​​ផ្លាស់ប្តូរ​អត្តចរិត អ្នក​នឹង​អាច​ផ្លាស់​ប្តូរ​តួនាទី​ក្នុង​​សង្គម​។ បើ​អ្នក​អាច​កែ​ប្រែ​ទម្លាប់​ល្អ​ក្នុង​ការ​​ធ្វើការងារ​អ្នក​ក៏​គង់​​តែ​ទទួល​បាន​តំណែង​ខ្ពង់​ខ្ពស់​នៅ​ថ្ងៃ​ណាមួយ។

  • កុំ​បាក់​ទឹក​ចិត្ត កុំ​គិត​ថា​អាយុ​លើស​ពី​​២៥​ឆ្នាំ​ហើយ មិន​អាច​ធ្វើ​អ្វី​បាន​។ សំខានក់​ត្រូវ​ព្យាយាម​ឲ្យ​ជោគជ័យ​ ទោះ​យឺត​ជាង​គឹ​បន្តិច​ក៏​មិន​អី​ដែរ​៕

ចុចអានបន្ត៖ ជ្រើសរើសរូបភ្នែកមួយដែលអ្នកគិតថាគួរឲ្យខ្លាចជាងគេ ដើម្បីស្វែងរកចំណុចពិសេសនៅក្នុងខ្លួន

ប្រភព៖ bestie ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម