កូន​ប្រសារ ៣​ប្រភេទ​នេះ ម៉ែ​ក្មេក និង​សាច់​ថ្លៃ​គ្មាន​ថ្ងៃ​អាច​មើល​ងាយ​បាន​ឡើយ

  • 2020-08-27 12:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ចំណង​មនោសញ្ចេតនា​ប្ដី​ប្រពន្ធ​ស្អិត​រមួត​ខ្លាំងនោះ ប្ដី​ប្រាកដ​ជា​ស្រលាញ់​ប្រពន្ធ​ខ្លាំង។ ដូចនេះ​ម្ដាយ​ប្ដី​ប្រាកដ​ជា​ដឹង​ថា ធ្វើ​បាប​កូន​ប្រសារ​ ក៏​មិន​ខុស​ពី​ធ្វើ​បាប​កូន​ប្រុស​ខ្លួន​ឯង​ដែរ។ យ៉ាងណាក្ដី ប្រសិន​បើ​អ្នក​ជា​កូន​ប្រសារ​របៀប​ទាំង​៣​ខាង​ក្រោម​នេះ សាច់​ថ្លៃ​ទាំង​អស់​គ្នា គ្មានអ្នក​ណា​អាច​ធ្វើ​បាប​អ្នក​បាន​ឡើយ។

១. កូន​ប្រសារ​ដែល​មាន​គ្រឹះ​សេដ្ឋកិច្ច​រឹង​មាំ

ទោះ​ជា​យ៉ាងណាក៏ដោយ បញ្ហា​លុយ​កាក់​នៅ​តែ​ជា​រឿង​មួយ​ដែល​មិន​អាច​គេច​ផុត​ទោះ​បី​ជា​ម្ដាយ​ក្មេក កូន​ប្រសារ​ស្រលាញ់​គ្នា​យ៉ាង​ណា​។ ដោយ​សាច់​ថ្លៃ​តែងតែ​គិត​ថា កូន​ប្រសារ​ជញ្ជក់​​ឈាម​កូន​ប្រុស​ខ្លួន​ឯង ប្រសិន​បើ​នាង​មិន​មាន​ការងារ​ធ្វើ​ត្រឹម​ត្រូវ។ ផ្ទុយ​មក​វិញ បើ​អ្នក​បញ្ជាក់​ឲ្យ​ឃើញ​ថា រឿង​លុយ​កាក់​របស់​អ្នក​រឹង​មាំ​នោះ គឺ​ពិបាក​មាន​អ្នក​ណា​ហើប​មាត់​បញ្ឈិតបញ្ឍៀង​អ្នក​បាន​ណាស់។

២. កូន​ប្រសារ​ដែល​មាន​ខ្នង​រឹង​មាំ

នៅ​ពេល​រៀបការ ប្រសិនបើ​គ្រួសារ​ខាង​ស្រី​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ទូលាយ ដែល​អាច​ជួយ​ឲ្យ​ខាង​ប្ដី មាន​ការងារ ក៏​ដូច​ជា​កិត្តិយស​នៅ​ក្នុង​សង្គម​នោះ ម្ដាយ​​ក្មេក​នឹង​ពិបាក​រក​លេស​ធ្វើ​បាប​ខ្លាំង​ណាស់។ ត្បិ​ត​មុន​ពេល​ធ្វើ​អ្វី ក៏​គាត់​ត្រូវ​ពិចារណា​ថា កូន​ប្រសារ​ក៏​អ្នក​ជួយ​គ្រួសារ​ខ្លួន​ដែរ។

៣. កូន​ប្រសារ​ដែល​រស់​នៅ​ចុះ​សម្រុង​នឹង​ប្ដី

មិន​ថា​ម្ដាយ​ណា​នោះ​ទេ ទោះ​បី​កូន​គេ​ល្អ​យ៉ាង​ណា​ក៏ដោយ ប្រាកដ​ជា​កាន់​ជើង​កូន​ខ្លួន​​ឯង​មុន​ហើយ។ ដូច​នេះ​ នៅ​ពេល​ជំលោះ​មួយ​ផ្ទុះ​ឡើង ខាង​សាច់​ថ្លៃ​ប្រាកដ​ជា​គិត​ថា យើង​ជា​អ្នក​រក​រឿង​មុន។ អាស្រ័យ​ហេតុ​នេះ​​ហើយ ដើម្បី​កុំ​ឲ្យ​មាន​មាត់​ចាប​មាត់​ព្រាប ទោះ​បី​ជា​មាន​ការ​ឈ្លោះ​គ្នា​មែន​ពិត ក៏​យើង​មិន​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​នៅ​នឹង​មុខ​នោះ​ទេ ដោយ​អាច​ទៅ​ផ្ទះ​បិទ​ទ្វា​ជជែក​តែ​២​នាក់​ប្ដី​ប្រពន្ធ​បាន។

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម