តារា​អនឡាញ​ចិន​បង្ករ​ការ​ភ្ញាក់​ផ្អើល​ព្រោះ​មុខស្អាត​ដូច​តុក្កតា តែ​រាង​មិន​ខុស​ពី​កីឡាកាស

  • 2020-08-24 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​បណ្ដាញស​ង្គម​ចិន ឈ្មោះ Cheng Lu កំពុង​ទទួល​បាន​ចំណាប់អារម្មណ៍​ជា​ច្រើន​ ព្រោះ​មាន​កម្ពស់​ទាប និង​មុខ​គួរ​ឲ្យ​ស្រលាញ់​ដូច​តុក្កតាជ័រ តែ​បែរ​ជា​មាន​សាច់ដុំ​កង់​ៗ​ដូច​កីឡាកាស។

កាល​ពី​ពេល​ថ្មី​ៗ​នេះ កម្រង​រូបភាព​របស់​ស្រី​ស្អាត​មក​ពី​ប្រទេស​ចិន​ឈ្មោះ Cheng Lu អាយុ ២៣​ឆ្នាំ​ត្រូវ​បាន​គេ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម។ តាម​នោះ​ដែរ តារា​បណ្ដាញសង្គម​រូប​នេះ ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា King Kong Barbie ព្រោះ​ទម្រង់​មុខ និង​រាង​កាយ​មិន​សម​គ្នា​ទាល់​តែ​សោះ។

ជាក់​ស្ដែង នារី​កើត​ឆ្នាំ ១៩៩៧ មាន​ស្រុកំណើត​នៅ​ខេត្ត Liaoning មាន​កម្ពស់​ត្រឹម​តែ ១,៥២ម តែប៉ុណ្ណោះ ហើយ​ទម្រង់​មុខ​របស់​នាង​វិញ ត្រូវ​បាន​គេសរសើរ​ថា គួរ​ឲ្យ​ស្រលាញ់​មិន​ខុស​ពី​កូន​ក្រមុំ​ជ័រ​ឡើយ។

យ៉ាងណាក្ដី មនុស្ស​ជាច្រើន​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ស្រី​ស្អាត​រូប​នេះ​បង្អួត​រាង​របស់​ខ្លួន ដោយ​រាង​របស់​នាង​មិន​ខុស​ពី​អ្នក​កីឡាកាស​ឡើយ គឺ​ពោរពេញ​ទៅ​ដោយ​សាច់​ដុំ​តែ​ម្ដង។ ចែក​រំលែក​ពី​រាងកាយ​របស់​ខ្លួន Cheng Lu បាន​ឲ្យ​ដឹងថា កាល​រៀន​ថ្នាក់​អនុវិទ្យាល័យ នាង​បាន​ស្ញប់ស្ញែង​រាង​កីឡាករ​អត្តពលកម្ម​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​នាង​មាន​ទឹក​ចិត្ត​ហាត់​បាន​ដូច​សព្វ​ថ្ងៃ ហើយ​បាន​បញ្ចប់​ការសិក្សា​នៅ​សកលវិទ្យាល័យ កីឡា Shen Yang។

ដោយ​សារ​តែ​ភាពល្បី​ឈ្មោះ​របស់​ខ្លួន នាង​ឧស្សាហ៍​បង្ហោះ​លំហាត់​ប្រាណ​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ឲ្យ​អ្នក​ដទៃមាន​សុខភាពល្អ និង​អាច​ហាត់​រៀន​តាម​បាន។ ខណៈ​មនុស្ស​មួយ​ចំនួន​រិះគន់​ថា​ នាង​មាន​រាង​បែប​នេះ​គ្មាន​អ្នក​ស្រលាញ់​នោះ មនុស្ស​ជាច្រើន​កាន់ជើង Cheng Lu ថា​នេះ​ជា​ចំណូលចិត្ត​របស់​នាង បើ​អត់​អ្នក​ស្រលាញ់​ក៏​គ្មាន​បញ្ហា​ដែរ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម