អារម្មណ៍នឹកសង្សារចាស់មាន តែស្រលាញ់វិញគឺអត់ដាច់ខាត

  • 2020-08-20 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ចង់​បែក​គ្នា សូម​គិត​ដល់​មូលហេតុ​ដែល​បាន​ចាប់​ផ្ដើម​នឹង​គ្នា ហើយ​ពេល​ចង់​ត្រូវ​គ្នា​ជាមួយ​សង្សារ​ចាស់ សូម​គិត​ដល់​មូលហេតុ​ដែល​ចង់​បែក​។

រឿង​បែក​គ្នា ហើយ​ត្រូវ​គ្នា​វិញ គឺ​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ​សម្រាប់​គូ​ស្នេហ៍​ទាំង​ឡាយ។ តែ​នៅ​ទី​នេះ យើង​មិន​រាប់​មិន​បញ្ចូល​ការ​បែក​គ្នា​ដោយ​សារ​ខឹង​មួយ​ឆាវ​ៗ ហើយ​ត្រូវ​គ្នា​វិញ​ទេ។ ក្រោយ​ការ​ឈឺ​ចាប់ និង​រង​របួស​ផ្លូវ​ចិត្ត មនុស្ស​ស្រី​ភាគ​ច្រើន​ចាប់​ផ្ដើម​មាន​គំនិត​ត្រលប់​រក​ស្នេហា​ចាស់​វិញ។ តែ​គ្រាន់​តែ​​ចង់​ប្រាប់​ថា មិន​មែន​អ្វី​ដែល​ខូច​ហើយ សុទ្ធ​តែ​អាច​ជួស​ជុល​បាន​នោះ​ទេ ហើយ​មិន​មែន​មុខ​របួស​ណា​ក៏​អាច​ព្យាបាល​បាន​នោះ​ដែរ។

រយៈ​ពេល​ក្រោយ​បែក​គ្នា គឺ​ជា​កំឡុង​ពេល​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​សម្រាប់​មនុស្ស​ស្រី។ ភាគ​ច្រើន​នឹង​ធ្លាក់​ខ្លួន​ទ្រុឌ​ទ្រោម គិត​អ្វី​មិន​ត្រូវ។ ទោះ​បី​ជា​មូលហេតុ​បែក​គ្នា​ជា​អ្វី​ក៏​ដោយ កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​យើង​ធ្លាប់​ស្រលាញ់​ម្នាក់​គឺ​ពិបាក​បំផុត។ ក្រោយ​បែក​គ្នា ទៅ​ដល់​ណា ជាមួយ​អ្នក​ណា ក៏​នៅ​តែ​នឹក​ឃើញ​អ្នក​ចាស់។ អារម្មណ៍​ឯកា​នឹង​តាម​លង​មនុស្ស​ស្រី​យូរ​ទៀត ទម្រាំ​នាង​អាច​បំភ្លេច​គេ​បាន។ តែ​តាម​ជាក់​ស្ដែង នេះ​គ្រាន់​តែជា​អារម្មណ៍​ដែល​នៅ​អាល័យ​ប៉ុណ្ណោះ មិន​មែន​ស្នេហា​ទៀត​ឡើយ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ផុង​ឲ្យ​សោះ។

ពិភពលោក​នៅ​ខាង​ក្រៅ​នោះ នៅ​មាន​មនុស្ស​រាប់​សែន​នាក់​ទៀត​ដែល​ល្អ​ជាង​អ្នក​ចាស់​របស់​អ្នក ហើយ​ស័ក្ដិសម​សម្រាប់​អ្នក​ជាង។ ក្រោយ​បែក​គ្នា មនុស្ស​ស្រី​គិត​ថា​ ខ្លួន​មិន​អាច​រស់​ខ្វះ​គេ​បាន ហើយ​បើ​គ្មាន​គេ​ស្រលាញ់​យើង នឹង​គ្មាន​អ្នក​ណា​ស្រលាញ់​យើង​ទៀត​ទាំង​អស់។ តែ​អ្នក​ខុស​ហើយ មាន​មនុស្ស​ប្រុស​ឬ​អត់ គឺ​មិន​ប៉ះពាល់​ដល់​ជីវិត​យើង​ឡើយ។ រស់​គឺ​ត្រូវ​ដើម្បី​ខ្លួន​ឯង មិន​មែន​សម្រាប់​អ្នក​ផ្សេង​ទេ។

មូលហេតុ​ដំបូង​ដែល​អ្នក​ទាំង​២​បែក​គ្នា​គឺ​ដោយ​សារ​តែ គោលជំហរ​លែង​ត្រូវ​គ្នា។ សាក​នឹក​ឡើង​វិញ​មើល​ថា មូលហេតុ​អី​បាន​បែក​គ្នា? គឺ​មក​ពី​អស់​ស្រលាញ់​គ្នា​មែន​ទេ គឺ​ធុញទ្រាន់​នឹង​គ្នា​មែន​ទេ? មាន​រឿង​ជាច្រើន ទោះ​រយៈពេល​យូរ​ប៉ុណ្ណា​ក៏​មិន​អាច​ផ្លាស់ប្ដូរ​បាន​ដែរ នៅ​ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ចិត្ត​មនុស្ស​ដូច​គ្នា។ គេ​អាច​សន្យា​ថា​កែប្រែ តែ​គេ​នឹង​ដើរ​រក​ផ្លូវ​ចាស់​វិញ​ដដែល​ ហេតុ​នេះ​ហើយ សង្សារ​ចាស់ អាច​នឹក​បាន​ ព្រោះ​នៅ​អាល័យ តែ​មិន​អាច​ស្រលាញ់​បាន​ឡើយ។ បើ​ចង់​ស្រលាញ់​វិញ សូម​គិត​ដល់​គ្រា​ដែល​អ្នក​ចង់​បែក​បំផុត នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្លេច​គេ​បាន៕

ចុចអាន៖ អ្នក​នឹង​ប្រតិកម្ម​យ៉ាង​ណា បើ​ថ្ងៃ​​ណា​មួយ​ដឹង​ថា សង្សារ​នៅ​ទុក​រូប​សង្សារ​ចាស់​នៅ​ឡើយ?

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម