មនុស្ស​ស្រី​ឆ្លាត នឹង​មិន​ប្រចណ្ឌ​នឹង​មនុស្ស​ប្រុស​នៅ​ក្នុង​កាលៈទេសៈ​ទាំង​នេះ​ឡើយ

  • 2020-08-14 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សូម​កុំ​ឆោត​ទៅ​ប្រចណ្ឌ​នឹង​រឿង​ដែល​គ្មាន​ប្រយោជន៍​ឲ្យ​សោះ​ ព្រោះ​ក្រៅ​ពី​មិន​បាន​អ្វី​មក​វិញ​ហើយ ថែម​ទាំង​ធ្វើ​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​ត្រូវ​ប៉ះពាល់​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​កាលៈទេសៈ​មួយ​ចំនួន​​ ដែល​ប្រសិន​ជា​មាន​បញ្ញា​វៀងវៃ​ អ្នក​នឹង​មិន​ខាត​ពេល​ទៅ​ប្រចណ្ឌ​ឡើយ។

១. ពេល​ឃើញ​សង្សារ​ខ្លួន សម្លឹង​មើល​ស្រី​ស្អាត

នេះ​អាច​ជាកាលៈទេសៈ ដែល​មនុស្ស​ស្រី​ឃើញ​ហើយ​ក្ដៅ​ចិត្ត​បំផុតា ព្រោះ​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ សម្លឹង​មើល​នារី​ដទៃ។ យ៉ាងណាក្ដី អ្នក​ត្រូវ​ចង​ចាំ​ថា មិន​ថា​មនុស្ស​ប្រុស​ណា ឬ​មនុស្ស​ស្រី​ណា​ទេ ឲ្យ​តែ​អ្វី​ដែល​ស្អាត​គឺ​តែង​មើល​ជា​និច្ច។ នេះ​អាច​ចាត់​ទុក​ថា​ជា​អត្តចរិត​ធម្មជាតិ​របស់​មនុស្ស​ប្រុស​ទៅ​ហើយ។ ហើយ​អ្នក​ត្រូវ​ដឹង​ថា គ្រាន់​តែ​ក្រឡេក​មើល គឺ​គ្មាន​គោល​បំណង​អ្វី​ក្រៅ​ពី​នេះ​ឡើយ។

២. នៅ​ពេល​មនុស្ស​ស្រី​ដទៃ មើល​សង្សារ​យើង

នៅ​ក្នុង​កាលៈទេសៈ​ឃើញ​មនុស្ស​ស្រី​កំពុង​គយគន់​មើល​មិត្ត​ប្រុស​​យើង​មិន​ដាក់​ភ្នែក ជំនួស​ឲ្យ​ការ​ប្រចណ្ឌ អ្នក​គួរ​តែ​មាន​អារម្មណ៍​មោទកភាព​វិញ ទើប​ត្រឹម​ត្រូវ។ ព្រោះ​កត្តា​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា សង្សារ​របស់​អ្នក​មាន​ចំណុច​ទាក់ទាញ​ខ្លាំង ដែល​បុរស​ដទៃ​មិន​មាន ហើយ​រឿង​នេះ​ដែរ ក៏​គេ​មិន​អាច​គ្រប់គ្រង​បាន​ដូច​គ្នា។

៣. នៅ​ពេល​ដឹង​ថា គេ​នៅ​ទុក​របស់​បញ្ចាំ​ស្នេហ៍​ចាស់

អ្វី​ដែល​ឆោត​បំផុត​នោះ​គឺ ប្រចណ្ឌ​នឹង​រឿង​ដែល​បាន​កន្លង​ផុត​ហើយ ព្រោះ​នេះ​គឺ​ជា​អំពើ​ដែល​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ។ អ្វី​ដែល​ចាស់​ហើយ សូម​ទុក​វា​ឲ្យ​នៅ​ក្នុងអតីតកាល។ ការ​ដែល​គេ​នៅ​រក្សា​របស់​សង្សារ​ចាស់ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ចងចាំ​របស់​គេ។ ហើយ​ទោះ​បី​ជា​សង្សារ​នឹង​គ្នា​មែន​ពិត ក៏​យើង​មិន​មាន​សិទ្ធិ​គ្រប់គ្រង​លើ​អតីតកាល​របស់​គេ​នោះ​ទេ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម