សាកល្បងជ្រើសរើសក្រវិលមួយ ដើម្បីដឹងពីសំណាងដែលអ្នកអាចនឹងទទួលបានពេលខាងមុខ

  • 2020-08-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតមនុស្សរមែងជួបថ្ងៃល្អនិងមិនល្អ គ្មានអ្វីទៀងទាត់ ស្ថិតស្ថេរជាយូរអង្វែងឡើយ។ ជាក់ស្តែង ក្នុងជីវិត​ប្រចាំ​ថ្ងៃ​របស់អ្នកក៏ដូចគ្នាដែរ ថ្ងៃខ្លះសំណាងល្អ និងថ្ងៃខ្លះទៀតក៏សំណាងពុំសូវល្អជាដើម។ ហេតុ​ដូចនេះហើយ ថ្ងៃ​នេះ ប្រិយមិត្តទំាងអស់គ្នាអាចសាកល្បងលេងល្បែងជ្រើសរើសរូបក្រវិលមួយដើម្បី​ចង់ដឹងថា ថ្ងៃខាង​មុខ​អ្នក​អាច​ជួប​លាភសំណាងអ្វីខ្លះ។ បន្ទាប់ពីអ្នកបានជ្រើសរើសរូបក្រវិលជាក់លាក់មួយហើយ ចូរអ្នកមក​ដឹង​ពីខ្លឹម​សារ​ខាង​ក្រោមរួមមាន៖

បើអ្នករើសយកក្រវិល១

សំណាងរបស់អ្នកហាក់បីនឹងកំពុងតែខិតមករកអ្នកជាបណ្តើរៗហើយ។ កាលពីមុន សំណាងរបស់​អ្នក​ធ្លាប់​តែ​មិន​សូវជាល្អប៉ុន្មាននោះទេ ហើយអ្នកក៏ពុំមានអ្វីឲ្យរហ័សរហួនដែរ។ ប៉ុន្តែ បន្ទាប់មកទៀត រឿងគ្រប់​យ៉ាងនឹង​ប្រែ​ទៅ​ជា​ល្អវិញ ព្រោះលាភសំណាងអស់ទំាងនោះ​មានភាពខ្លំាងដោយសារតែអ្នកនឹង​អាចប្រមូលយក​របស់​​អស់​នោះពុំមានការគិតអ្វីឡើយ។

ទន្ទឹមនឹងនោះ អ្នកគួរចៀសវាងការរីករាយហួសហេតុពេក ព្រោះវា​អាចធ្វើ​ឲ្យ​ទ្រព្យ​សំណាងប្រែក្លាយទៅជាអសារបង់។

បើអ្នករើសយកក្រវិល២

លាភសំណាងរបស់អ្នកហាក់បីជាប្រើការនៅក្នុងវិស័យការងាររបស់អ្នកមិនថាអំឡុងពេលធ្វើការ ឬសិក្សា​ឡើយ អ្នកនឹងទទួលបានជោគជ័យនៅថ្ងៃបញ្ចប់។ ក្រៅពីធ្វើការងារមានប្រយោជន៍ស្រួលធ្វើហើយ ទំនាក់​ទំនង​រវាងបុគ្គលរបស់​អ្នកកំពុងមានភាពរីកចម្រើនល្អឡើងដែរ ធ្វើឲ្យការសិក្សា និងជីវិត​ការងា​​ររបស់​អ្នក​កាន់​តែ​រីករាយឡើងៗ។

បើអ្នករើសយកក្រវិល៣

គេត្រូវបានប៉ាន់ស្មានថា សំណាងរបស់អ្នកត្រូវបានមនុស្សគ្រប់គ្នាច្រណែន ក៏ព្រោះតែសំណាង​របស់អ្នក​នឹង​នំា​ឲ្យ​អ្នក​មានជោគវាសនាល្អ។ ទន្ទឹមនឹងនោះផងដែរ អ្នកមិនគួរប្រឡូកខ្លួនលេងល្បែងឲ្យនំាខាតបង់​លាភ​របស់​អ្នក​ឡើយ។

បើអ្នករើសយកក្រវិល៤

វាហាក់បីដូចជាសំណាងរបស់អ្នកពុំសូវមានភាពប្រសើរឡើងឡើយ។ សំណាងល្អកាលពីអតីតកាល​នៅ​តែ​អាច​ទទួលបាន រីឯសំណាងមិនល្អនៅថ្ងៃអនាគតក៏នៅតែជួប។ បើទោះបីជាសំណាងរបស់អ្នកមិន​មាន​កា​ររីក​ចម្រើន​ល្អក៏ដោយ អ្នកអាចកែខៃវាបានតាមរយៈការប្រឹងប្រែងខ្លំាងទើបទទួលបានលាភ​សំណាងវិញ។

យ៉ាងម៉េចដែរបន្ទាប់ពីដឹងអត្ថន័យនៃការជ្រើសរើសរូបក្រវិលនីមួយៗរួចហើយ? យ៉ាងណាៗ អ្នកក៏មិន​ត្រូវ​ពឹង​ផ្អែក​លើលាភសំណាងបាន ១០០% នៅក្នុងជីវិតដែរ។ ការខិតខំប្រឹងប្រែងដោយកម្លំាងកាយចិត្តទើប​ជាការ​ប្រ​សើរ​បូកផ្សំជាមួយលាភសំណាងដែលអ្នកនឹងទទួលបានតែប៉ុណ្ណោះ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

តេស្ត៖ រូបដែលអ្នកឃើញមុនគេនេះ បញ្ជាក់ពីមនុស្សដែលអ្នកមិនអាចបំភ្លេចបានជាងគេក្នុងជីវិត

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម