មនុស្ស​ស្រលាញ់​យើង​ពិត​នឹង​ដឹង​យើង​កើត​ទុក្ខពេល​ណា​ បើអ្នក​អត់​ចិត្ត​ទោះ​យើង​យំ​ក៏​មិន​ខ្វល់

  • 2020-08-20 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ស្រលាញ់ ត្រូវ​តែ​មាន​ចិត្ត​​ទុក​ដាក់ ព្រួយបារម្ភ ធ្វើ​ឲ្យ​គេ​មាន​ភាព​កក់​ក្ដៅ ទោះ​នៅ​ឆ្ងាយ​ ឬ​ជិត​គ្នា។ តែ​ប្រសិន​បើ​គេ​តែង​ ព្រងើយ​កន្តើយ​ដាក់​យើង សួរ​ថា​នៅ​ស្រណោះ​អ្វី​ទៀត? នៅ​ក្នុង​រឿង​មនោសញ្ចេតនា មនុស្ស​ស្រី​ជា​ច្រើននៅ​តែ​បៀម​ទុក្ខ​ក្នុង​ទ្រូង ទឹក​ភ្នែក​ជូត​ក្បាល​ជង្គង់ តែ​ក៏​នៅតែ​ប្រឹង​ញញឺម​បន្លប់​ប្រាប់​ថា​ខ្លួន​មិន​អី​ទេ។ មិន​មែន​គេ​លាក់​អារម្មណ៍​ព្រោះ​ចង់​ឲ្យ​មនុស្ស​ប្រុស​ទៅ​លួង​នោះ​ឡើយ តែ​គេ​លាក់​អារម្មណ៍​ដើម្បី​ចង់​ដឹង​ថា មនុស្ស​ប្រុស​ពិត​ជា​ស្រលាញ់​គេ​ពិត​មែន​ឬ​​អត់។

គួរ​ឲ្យ​សោក​ស្ដាយ ចរិត​មនុស្ស​ប្រុស​អត់​ចិត្ត​នៅ​តែ​រក្សា​ដូច​ដើម​ទោះ​កន្លង​ផុត​ទៅ​រាប់​សតវត្ស​ហើយ​ក៏​ដោយ។ ចឹង​បាន​គេ​និយាយ​ថា រក​បាន​មនុស្ស​ប្រុស​ល្អ​ម្នាក់ដូច​រាវ​ម្ជុល​បាត​សមុទ្រ ត្បិត​មនុស្ស​ប្រុស​មិន​ល្អ​នៅ​មាន​ច្រើន​ពេក។ តាម​ពិត​ទៅ មិន​​មាន​មនុស្ស​ស្រី​ដែល​ពិបាក​យល់​នោះ​ទេ មាន​តែ​មនុស្ស​ប្រុស​មិន​ចង់​យល់​ពី​មនុស្ស​ស្រី​តែ​ប៉ុណ្ណោះ។ ព្រោះ​បើ​គេ​មាន​ចិត្ត​ហើយ​ គេ​នឹង​ស្វែង​យល់​ពី​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់ តែ​បើ​គេ​គ្មាន​ចិត្ត​ហើយ ទោះ​បី​ជា​អ្នក​យំ​អស់​ទឹក​ភ្នែក​ទៀត ក៏​គេ​មិន​ខ្វល់​ដែរ។

នៅ​ពេល​គេ​ស្រលាញ់​យើង​ពិត គេ​នឹង​ចាត់​ទុក​យើង​ថា​ជា​ចំណត​ចុង​ក្រោយ​របស់​គេ ដោយ​គេ​នឹង​មិន​ទៅ​រក​ចំណត​មួយ​ណា​ទៀត​ឡើយ។ ផ្ទុយ​មក​វិញ បើ​គេ​ចាត់​យើង​ត្រឹម​លេង​សើច ​យើង​នឹង​ជា​ចំណត​បណ្ដោះ​អាសន្ន ដោយ​នៅ​ពេល​គេ​រក​ឃើញ​ចំណត​ថ្មី គេ​នឹង​ចាក​ចោល​​មិន​ខាន។ អ្នក​ស្រលាញ់​យើង​ពិត គ្រាន់​តែ​ស្រលាញ់​មួយ​ប៉ព្រិច​ភ្នែក ក៏​ដឹងថា​យើង​កើត​ទុក្ខ ឬ​កំពុង​សប្បាយ​ចិត្ត ដោយ​មិន​ចាំ​បាច់​យើង​យំ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ទើប​គេ​លួង​យើង​ឡើយ។ ដូច​នេះ ដើម្បី​រក​មនុស្ស​ដែល​មាន​ចិត្ត​ពិត អ្នក​គ្រាន់​តែ​មើល​ចំណុច​នេះ​ ក៏​អ្នក​អាច​ដឹង​បាន​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម