បន្ថែមជាតិស្ករដល់ស្នេហារបស់អ្នក ដោយវិធី៥យ៉ាងរហូតគូស្នេហ៍ណាក៏ច្រណែន
- 2020-08-13 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ថែមជាតិស្ករដល់ស្នេហារបស់អ្នក ដោយវិធី៥យ៉ាងរហូតគូស្នេហ៍ណាក៏ច្រណែន
មនុស្សជាច្រើននិយាយថា ពេលមានសង្សារគឺពិបាកណាស់។ តែតាមពិតទៅ រឿងដែលពិបាកបំផុតនោះគឺការរក្សាស្នេហាមួយឲ្យរស់បានយូរអង្វែងនោះទេ។ ពេលខ្លះ យើងក៏មិនដឹងថាតើអារម្មណ៍របស់យើងអាចស៊ូជាមួយគ្នាបានដល់កម្រិតណា។ ដូច្នេះ សកម្មភាពដែលប្រាស្រ័យទាក់ទងគ្នារាល់ថ្ងៃនេះ គឺសំខាន់ក្នុងការវាស់វែងពីក្តីស្រលាញ់របស់អ្នកបាន។
១. សម្រស់ត្រូវមានដាច់ខាត
មិនត្រូវបណ្តោយឲ្យខ្លួនឯងធាត់ដូចជ្រូក ឬមុនពេញមុខដោយមិនរវល់ ព្រោះអាងថាជាសង្សារនឹងគ្នាហើយនោះទេ។ ដូច្នេះ មិនត្រូវភ្លេចធ្វើឲ្យខ្លួនឯងស្អាត Cute ដាច់ខាត ព្រោះមនុស្សប្រុសក៏មិនស្រលាញ់ Zombie ដែរ។
២. ភាពស្មោះត្រង់ចេញពីចិត្ត ត្រូវតែមានដាច់ខាត
សម្រាប់មនុស្ស២នាក់ ដែលស្រលាញ់គ្នា រឿងដ៏សំខាន់បំផុតគឺការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទោះបីជាមានជនទី ៣ចង់ចូលជ្រាតជ្រែកស្នេហារបស់អ្នកយ៉ាងណា ក៏មិនអាចទៅរួចដែរ។
៣. ឆេវឆាវចង់ឲ្យគេលួង ដាច់ខាតកុំធ្វើ
អារម្មណ៍មួលម៉ៅ ដោយសារតែខឹងមួយឆាវ ហើយក៏ស្រែកថាឲ្យគ្នា ហើយអាងស្តាយក្រោយ គឺត្រូវចៀសវាងដាច់ខាត។ ដូច្នេះ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដឹងពីខ្លួនឯងឲ្យបានច្បាស់មុនពេលសម្រេចចិត្តធ្វើអ្វីមួយ។ ត្រូវគិតអំពីក្តីស្រលាញ់រវាងអ្នកនិងគាត់ ឲ្យបានមុនគេ។
៤. បញ្ឈប់ចរិតឡិកឡក់ ក្បាលរឹងទៀត
ខ្សែដែលអាចចងសម្ព័ន្ធបេះដូងរបស់គូស្នេហ៍បានយូរអង្វែង គឺការមិនតាំងខ្លួនដូចក្មេងមិនទាន់ធំ និងក្បាលរឹងប្រាប់មិនស្តាប់។ មិត្តប្រុសច្រើនគ្នាមកហើយធុញទ្រាន់ នឹងតាមលួង តាមប្រាប់។ ដូច្នេះ កុំឲ្យរឿងវាក្លាយជាកាំបិតកាត់ចំណងខ្សែសម្ព័ន្ធស្នេហារបស់អ្នកបាន។
៥. រៀនចុះសម្រុងជាមួយគ្នាទៅវិញទៅមក
បើអ្នកមិនព្រមរៀនចុះសម្រុងទេ ដូច្នេះក៏កុំរំពឹងថាម្ខាងទៀតនឹងតាមអ្នកគ្រប់ពេលរហូតនោះ។ អ្នកត្រូវចេះសង្គ្រោះស្នេហាមួយនេះ ដោយការចេះជួយគ្នាទៅវិញទៅមក ចេះព្រមខ្លះទើបគ្រប់យ៉ាងរវាងអ្នកទាំង២អាចប្រព្រឹត្តទៅបានល្អ ហើយពេលនោះស្នេហារបស់អ្នកនឹងរស់ជាដរាប៕