ធ្វើយ៉ាងណាទើបឲ្យមុខអ្នកនៅតែស្អាត មិនខូចខាតដោយការពាក់ម៉ាសជាប្រចាំ

  • 2020-08-19 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយការសារការពាក់ពាក់ការពារខ្លួនជាការចាំបាច់ណាស់នៅក្នុងកំឡុងពេលនេះ. ស្បែកមុខអ្នកអាចនឹងមិនទម្លាប់ជាមួយការបិទបាំងបែបនេះ ដែលអាចធ្វើអោយស្បែកអ្នកអាចនឹងកើតមុនឡើងមក ស្បែកប្រែជាស្ងួតខ្លាំង ព្រមទាំងកកស្ទះរន្ធញើសផងដែរ។ ដោយសារតែការពាក់ម៉ាសនូវតែជាការចាំបាច់ បើសិនជាអ្នកកំពុងតែជួបប្រទះនូវបញ្ហាបែបនេះនោះ​ គួរសាកល្បងតិចនិចទាំងនេះណា៎៖

១. ប្រើប្រាស់ហ្វូមលាងមុខដែលផ្ដល់សំណើមដល់ស្បែក

ដំណោះស្រាយដំបូងបំផុតនោះគួរលាងសម្អាតមុខអ្នកដោយហ្វូមលាងមុខដែលមាននាទីផ្ដល់សំណើមដល់ស្បែកអ្នក ចៀសវាងដាច់ខាតប្រភេទដែលជម្រះទាំងស្រទាប់ជាខ្លាញ់ពីធម្មជាតិនៃស្បែកអ្នក ដែលធ្វើអោយស្បែកអ្នកផលិតជាតិខ្លាញ់មកលើសដើម។ ដោយការពាក់ម៉ាសធ្វើអោយស្បែកផលិតជាប្រេងមកកាន់តែច្រើននោះ ចាំបាច់ណាស់ដែលអ្នកគួររក្សាស្បែកមុខអោយមានសំណើមជានិច្ច។

២. កុំភ្លេចឡេផ្ដល់សំណើមដល់ស្បែក

មិនត្រូវភ្លេចលាបឡេផ្ដល់សំណើមដល់ស្បែកនោះទេ ទោះបីជាពាក់ម៉ាសជិតៗ យ៉ាងណាក្ដី ដើម្បីចៀសវាង មិនអោយស្បែកអ្នកប្រែជាខ្លាញ់ពេក រី ស្ងួតពេកនោះទេ។ គួរប្រើប្រាសើប្រភេទដែលមានកម្រិតជាតិទឹកសមស្រប ចៀសវាងអោយស្បែកឆាប់ឡើងប្រេងមក ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរនោះ គួរប្រើប្រាស់បន្ទាប់ពីមុជទឹករួច។

៣. ប្រើប្រាស់គ្រឿងសម្អាតគ្រឿងសម្អាងប្រភេទខ្យោយ

ប្រសិនជាស្បែកអ្នកកំពុងតែមានប្រតិកម្មជាមួយការពាក់ម៉ាសពេញមួយថ្ងៃហើយនោះ គួរតែជូតសម្អាតគ្រឿង Makeup ប្រភេទខ្យោយ តែមានប្រសិទ្ធភាពខ្ពស់ក្នុងកម្ចាត់ចោលនូវសារធាតុកខ្វក់នៅលើស្បែកអ្នក។

**៤. ប្រើប្រាស់ម៉ាសមុខ ប្រភេទ Soothing **

គួរជួយអោយស្បែកអ្នកស្រស់ថ្លាមកវិញជាមួយម៉ាសមុខប្រភេទ Soothing ដែលថែមទាំងជួយកាត់បន្ថយការរលាកឬក្រហមទៀតផង។ គួរជ្រើសរើសប្រភេទម៉ាសដែលផ្សំពី ប្រទាលកន្ទុយក្រពើ ព្រោះវាជាប្រភេទគ្រឿងផ្សំដែលជួយអោយស្បែកស្រស់ស្រាយវិញបានយ៉ាងល្អ។

៥. ទទួលទានទឹកអោយបានច្រើន

ការទទួលទានទឹកអោយបានគ្រប់គ្រាន់មិនត្រឹមតែជួយផ្ដល់សំណើមដល់ស្បែកអ្នកពីខាងក្នុងមកប៉ុណ្ណោះទេ ថែមទាំងមានសារះប្រយោជន៏យ៉ាងច្រើនដល់សុខភាពស្បែកអ្នកទាំងមូលផងដែរ។ អ្នកអាចអនុវត្តវិធីនេះបានយ៉ាងងាយដោយត្រូវចាំថា ទទួលទានទឹកមួយកែវមុនពេលពាក់ម៉ាស និង មួយកែវក្រោយពេលដោះម៉ាសចេញ។

https://girlstyle.com/sg/article/56787/learn-how-to-avoid-skin-problems-caused-by-long-periods-of-wearing-a-mask

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម