វិធីងាយៗ ទាំង ៩ យ៉ាង ដើម្បីជួយដល់ការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព

  • 2020-08-19 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលយើងមានអាយុកាន់តែច្រើន ការដំណើរការនៃប្រព័ន្ធរំលាយអាហារក៏មានការថមថយចុះជាខ្លាំង។ បើសិនជាអ្នកកំពុងស្វែងរកវិធីដើម្បីកែប្រែនោះ មកត្រូវកន្លែងហើយ ទាំងនេះជាតិចនិចទាំង ៩ យ៉ាងដែលអ្នកគួរតែសាកល្បង៖

១. ដាច់ខាតកុំរំលងអាហារពេលព្រឹក

អ្នកប្រហែលជាដឹងច្បាស់ហើយមែនទេថា អាហារពេលព្រឹកវាសំខាន់យ៉ាងណានោះមិនថាតែដើម្បីជួយជំរុញការរំលាយអាហារ និង សម្រកទម្ងន់តែតែប៉ុណ្ណោះទេ ថែមទាំងអាហារដែលអ្នកមិនគួររំលងនៅក្នុងចំណោមអាហារទាំង ៣ ពេលនេះផងដែរ។ អ្នកគួរសាកល្បងទទួលទានអាហារពេលព្រឹកដែលសម្បូរទៅដោយជាតិកាកសរសៃ ព្រោះវាជួយអោយអ្នកឆ្អែតបានយូរ។

២. ទទួលទានអាហារដែលសម្បូរទៅដោយជាតិប្រតេអ៊ីន

បើនិយាយអោយសាមញ្ញទៅ រាងកាយអ្នកនឹងត្រូវធ្វើការកាន់តែធ្ងន់ឡើងជាងពេលដែលអ្នកទទួលសារជាតិកាបូនអ៊ីដ្រាត និង សារជាតិខ្លាញ់ច្រើន។ ការសិក្សាស្រាវជ្រាវមួយបានលើកឡើងថា អាហារដែលសម្បូរទៅដោយជាតិ ប្រតេអ៊ីនជួយអ្នកដុតបំផ្លាញកាឡូរីបានច្រើនជាង។ គួរព្យយាមទទួលទានប្រូតេអ៊ីនពីអាហារដូចជា៖ គ្រាប់ធញ្ញជាតិ ត្រីធូណាកំប៉ុង ឈីសដែលមានជាតិធាត់ទាប រៀងរាល់ពេលបាយ។

៣. លំហាត់ប្រាណបែប HIIT

ជំនួសដោយការហាត់ប្រាណជាច្រើនម៉ោងនោះ ការស្រាវជ្រាវរបស់ Physiological Reports បានបង្ហាញថា ការដែលអ្នកមកហាត់ប្រាណដែលធ្វើអោយចង្វាក់បេះដូងអ្នកដើរញាប់ចំនួនតែ ៣០ វិនាទី បន្តដោយការសម្រាក ៤ នាទី ជួយរអ្នកក្នុងការដុតបំផ្លាញកាឡូរីយ៉ាងហោចណាស់ ២០០ កាឡូរីបន្ថែមជារៀងរាល់ថ្ងៃ។ បើសរុបទៅត្រឹមតែ ២ នាទីកន្លះតែប៉ុណ្ណោះ ជួយបង្កើនការរំលាយអាហារអ្នកបានពី ២៤ ទៅ ៤៨ ម៉ោង។

៤. ហាត់ប្រាណពេលមករដូវ

វាប្រហែលជាមិនងាយទេដែលមកហាត់ប្រាណក្នុងក៉ឡុងពេលនេះ ដោយជាធម្មតាអ្នកអាចនឹងមានអារម្មណ៏ល្ហិតល្ហៃ។ យ៉ោងតាមការសិក្សារបស់សាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្រ្តាលីបានបញ្ជាក់ថា ជាមធ្យមការហាត់ប្រាណក្នុងកំឡុងពេលមករដូវ កាន់តែជួយកម្ចាត់ភាពធាត់បានយ៉ាងមានប្រសិទ្ធភាព ដោយក្នុងពេលនេះរាងកាយអ្នកនឹងផលិតអរម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូនយ៉ាងច្រើន ដោយអរម៉ូនទាំងនេះមាននាទីជំរុញអោយរាងការប្រើប្រាស់ជាតិធាត់ស្តុកទុកនៅក្នុងរាងកាយ។

៥. កុំព្យាយាមនៅស្ងៀមមួយកន្លែង

តើអ្នកដឹងទេថាអ្នកអាចបង្កើនការរំលាយអាហាររបស់អ្នកដោយគ្រាន់តែធ្វើការងារផ្ទះស្រាលៗនោះ? ជំនួសឱ្យការអង្គុយគ្រប់ពេល គួរដើរចុះឡើងនៅពេលអ្នកនិយាយទូរស័ព្ទ ឬ ឈរខណៈពេលដែលអ្នកធ្វើការនៅលើកុំព្យូទ័រយួរដៃរបស់អ្នកដើម្បីការពាររាងកាយរបស់អ្នកកុំអោយនៅស្ងៀមយូរពេក។

៦. ទទួលទានកាហ្វេ តែបៃតង ឫ តែអូឡុង

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីអាហារវិទ្យាសាស្ត្រនិងជីវបច្ចេកវិទ្យាបានរកឃើញថាកាហ្វេអ៊ីនជួយរក្សណ្តាប់ធ្នាប់ប្រព័ន្ធសរសៃប្រសាទ និង បង្កើនការបញ្ចេញជាតិខ្លាញ់ (ការដុតបំផ្លាញជាតិខ្លាញ់) ។ ប៉ុន្តែក៏មិនគួរទទួលទានវាច្រើនពេលនោះទេ ដោយជាតិកាហ្វេអ៊ីនក័អាចជួយមិនអោយអ្នកឃ្លានផងដែរ ហើយការមិនបរិភោគគ្រប់គ្រាន់ពេញមួយថ្ងៃអាចធ្វើឱ្យការរំលាយអាហាររបស់អ្នកចុះថយ។ ជំនួសឱ្យការប្រើប្រាស់អាហារភ្លាមៗសម្រាប់ថាមពល រាងកាយអ្នកនឹងចាប់ផ្ដើមរក្សាទុកខ្លាញ់។

៧. ទទួលទានទឹកអោយបានច្រើន

ជម្រុញការរំលាយអាហាររបស់អ្នកដោយការទទួលទានទឹកមើលទៅដូចជាមិនមានអ្វីពិបាក ថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ជាតិទឹកក្នុងរាងកាយគឺចាំបាច់ណាស់សម្រាប់ការរំលាយអាហារបានល្អប្រសើរ ហើយវាអាចជាជំនួយក្នុងការសម្រកទំងន់ផងដែរ។ ការសិក្សាមួយបានរកឃើញថាការទទួលទានទឹកបន្ថែម ១,៥ លីត្រក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយទំងន់មធ្យមនិងម៉ាសរាងកាយចំពោះស្ត្រីដែលទម្ងន់លើស អាយុ ១៨-២៣ ឆ្នាំ។

៨. គេងនៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់

ការសិក្សាថ្មីមួយបានរកឃើញថានៅពេលដែលដែលជ្រើសរើសគេងក្នុងបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ មានប្រសិទ្ធភាពក្នុងជួយរំលាយអាហាររបានយ៉ាងល្អ។

៩. សើចអោយបានច្រើន

ការសើចចេញពីចិត្តអាចបណ្តាលឱ្យមានការកើនឡើង ១០ ទៅ ២០ ភាគរយនៃការចំណាយថាមពលនៃរាងកាយ។ នោះមានន័យថាការសើចគ្រាន់តែ ១០-១៥ នាទីអាចដុតបានរហូតដល់ទៅ ៤០ ទៅ ១៧០ កាឡូរី។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម