តិចនិច បិទបាំងរង្វង់ខ្មៅក្រោមភ្នែកដូចអ្នកជំនាញ

  • 2020-08-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកតែងលឺមកហើយថា កែវភ្នែកជាបង្អួចទៅកាន់ដួងចិត្តរបស់អ្នក។ កែវភ្នែកដែលស្រស់ស្អាតអាចជួយលើសម្រស់អ្នកមួយកម្រិត តែបើមានរង្វង់ខ្មៅក្រោមភ្នែកវិញនោះ អ្នកនឹងមើលទៅមិនស្រស់ថ្លា និង ចាស់ជាងវ៏យថែមទៀតផង។ ច្បាស់ណាស់ គ្មាននរណាម្នាក់ចង់អោយមានភ្នែកអ្វីបែបនេះនោះទេ ទាំងនេះជាតិចនិចមួយចំនួនដែលអ្នកអាចនឹងអនុវត្តដើម្បីបិទបាំងស្នាមដក់ក្រោមភ្នែកបានយ៉ាងល្អ៖

មុនពេលផាត់មុខ

១. ប្រើប្រាស់ម៉ាសបិទភ្នែក

រង្វង់ខ្មៅក្រោមភ្នែក ព្រមទាំង ភាពហើមស្លក់ក្រោមភ្នែក ដូចនេះគួរជ្រើសរើសប្រើម៉ាសបិទភ្នែកដែលមានប្រសិទ្ធភាពចំពោះបញ្ហាទាំងពីរនេះ។ គួរជ្រើសរើសប្រើប្រាស់ប្រភេទដែលជួយអោយស្បែកភ្លឺថ្លាឡើង ផ្ដល់សំណើមដលស្បែក និង ជួយអោយការហើមក្រោមភ្នែកស្រកចុះផងដែរ។ នេះជាជំហានដំបូងនឹងសំខាន់បំផុតមុនពេលប្រើប្រាស់គ្រឿងផាត់មុខដទៃទៀត។

២. ប្រើប្រាស់ Jade Roller ដើម្បីម៉ាស្សាបរិវេណភ្នែក

ការម៉ាស្សាបរិវេនភ្នែកស្រាល ៗ អាចជួយជំរុញលំហូរឈាម ការពារឈាមពីការប្រមូលផ្តុំនៅក្រោមភ្នែកដែលជួយកាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក។ តែត្រូវលាបគ្រីមភ្នែកមុនពេលធ្វើការម៉ាស្សា។ ប្រសិនបើអ្នកមិនមាន roller ទេការប្រើម្រាមដៃរោទិ៍របស់អ្នកក៏មានប្រសិទ្ធភាពដែរ! ត្រូវប្រាកដថាអ្នកត្រូវតែថ្នមដៃ ដោយប៉ះថ្នមៗនៅតំបន់ក្រោមភ្នែកព្រមទាំងត្របកភ្នែករបស់អ្នក។

ពេលផាត់មុខ

៣. ប្រើប្រាស់ Primer សម្រាប់ភ្នែក

ជំហានចុងក្រោយនៃដំណាក់កាលត្រៀមស្បែកមុនពេលផាត់មុខ គឺត្រូវលាប Primer សម្រាប់ភ្នែក។ Primer ប្រភេទនេះនឹងមិនជួយកាត់បន្ថយរង្វង់ភ្នែកងងឹតទេប៉ុន្តែនឹងជួយកែលម្អស្បែករបស់អ្នកជួយឱ្យការតុបតែងភ្នែកកាន់តែរលោងស្អាតនិងជាប់បានយូរ។

៤. ប្រើប្រាស់ គ្រីមប្រភេទ Color Correcting

ប្រភេទ Color Correcting ដែលមានពណ៏រាងផ្កាឈូកបែកក្រហម តែងនិយមប្រើប្រាស់ក្នុងការបិទបាំងស្នាមប្រភេទនេះ តែបើសិនជារង្វង់ភ្នែកអ្នកមានពណ៏រាងក្រហម ស្វាយ រឺក៏ខៀវនោះ គួរជ្រើសរើសពណ៏លឿង និង បៃតងគឺសាកសមបំផុត។

៥. ជ្រើសរើសប្រភេទម៉្សៅបិទបាំងស្នាមដែលត្រឹមត្រូវ

Concealer ខ្លះអាចនឹងធ្វើអោយស្បែកអ្នកស្ងួត ខ្លះអាចនឹងជួយផ្ដល់សំណើម ព្រមទាំងមានច្រើនប្រភេទផងដែរដូចជា គ្រីម រ៉ាវ ដើម និង ខ្មៅដៃជាដើម។ប្រសិនបើអ្នកមានស្បែកស្ងួតជាពិសេសស្បែកក្រោមភ្នែក គួរជ្រើសរើស Concealer ប្រភេទគ្រីមឬគ្រីមរាវដែលមានជាតិទឹកច្រើនជាងធម្មតា។ សម្រាប់អ្នកដែលរេងនៅក្រោមស្បែកភ្នែកគួរជ្រើសរើស Concealer ដែលមិនសូវមានជាតិប្រេងច្រើន។

៦. ជ្រើសរើសម៉្សៅបិទបាំងស្នាមដែលត្រូវនឹងសម្បុរស្បែកអ្នក

គួរជ្រើសរើស Concealer ដែលមានពណ៏សជាងអ្នកប្រហែល ២ Shade ពីស្បែករបស់អ្នកដើម្បី Highlight ព្រមទាំងបិទបាំងស្នាមជាំខ្មៅនេះផងដែរ។ គួរចៀសវាងពណ៏សខ្លាំងពេកដើម្បីកុំអោយពណ៌សពេកខុសពីពណ៏ស្បែកអ្នក។

៧. ប្រើប្រាស់ដៃ ដើម្បីលាប

អ្នកប្រហែលជាតែងតែប្រើប្រាស់ជក់ដើម្បីលាប Concealer បើពិតមែននោះអ្នកគួរតែព្យាយាមតប់វាអោយចូលបានល្អ កុំអោយបន្សល់ទុកនូវស្នាមជក់។ តែបើមិនជួបបញ្ហានេះនោះទេ គួរប្រើប្រាស់ដៃនាង តប់ថើរៗនៅលើកន្លែងដែលអ្នកចង់បិទបាំង ដោយហេតុកម្ដៅក្ដៅអ៊ុនៗចេញពីស្បែកអ្នកអាចជួយអោយផលិតផលនោះជ្រាបចូលស្បែកកាន់តែល្អ។

៨. ប្រើប្រាស់ម្ស៉ៅហុយ

ដូចគ្នាជាមួយពេលដែលអ្នកផាត់ម្ស៉ៅហ៊ុយបន្ទាប់ពីម្ស៉ៅទ្រនាប់នោះដែរ អ្នកគួរអនុវត្តបែបនេះនៅបរិវេណភ្នែកដូចគ្នា។ ត្រូវចាំមិនត្រូវប្រើប្រាស់ម្ស៉ៅច្រើនពេកនោះទេ ជៀសវាងអោយ Concealer ដែលលាបរួចនោះកក ប្រតាក។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម