កុំអាលទាន់គិតអវិជ្ជមាន! មនុស្សប្រភេទ B**CH ដែលអ្នកមិនធ្លាប់ដឹងថា មានចំណុចល្អកម្រិតណា

  • 2020-08-11 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកដែលតែងមិនខ្វល់ពីអ្នកដទៃច្រើន ឫ អាចនិយាយបានថាជា B**ch ត្រូវបានមនុស្សមួយចំនួនធំយល់ថាមិនល្អ។ តែតាមពិតទៅវាមិនអាក្រក់អីដូចដែលអ្នកគិតនោះទេ។ នារីដែលមានចរិតបែបមិនចូលចិត្តទ្រអ្នកណាបែបនេះគឺជាប្រភេទមនុស្សដែលមានការជឿជាក់លើខ្លួនឯងខ្ពស់ មិនក្លាចក្នុងការជំទាស់នូវរឿងអ្វីដែលខ្លួនមិនយល់ស្រប។ យ៉ោងតាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា មនុស្សប្រភេទនេះតែងយល់ពីខ្លួនឯងច្បាស់ ចេះមើលថែខ្លួនឯងបានល្អ និង មិនចេះតែផ្ដល់ពេលវេលាទៅលើរឿងដែលនាងគិតថាអត់ប្រយោជន៏នោះទេ។

១. មិនអត់ទ្រាំនឹងមនុស្សដែលអ្នកគិតថាមិនល្អ

បើគិតអោយសព្វៗទៅ អ្នកអាចនឹងចំនេញពេលជាច្រើនដែលអាចយកទៅធ្វើរឿងច្រើនទៀត នៅពេលដែលអ្នកមិនខ្ជះខ្ជាយពេលអោយទៅមនុស្សដែលអ្នកគិតថាតែងនាំរឿងមិនល្អដល់អ្នក។ ការដែលមិនខ្លាចក្នុងការបដិសេធនិង ផ្ដាច់ខ្លួនពីមនុស្ស ប្រភេទនេះហើយដែលជួយអោយអ្នកកាន់តែសកម្ម និង ធ្វើការងារសាច់ការក្នុងមួយថ្ងៃបានច្រើនជាងមនុស្សធម្មតា។

២. មិនអត់ទ្រាំពេលដែលមិនពេញចិត្តនឹងអ្វីមួយ

ការដែលចេះបញ្ចេញអារម្មណ៏មកខាងក្រៅដោយត្រឹមត្រូវនោះត្រូវបានរកឃើញថាជួយកាត់បន្ថយស្រ្តេសបានយ៉ាងល្អ ដោយកំហឹងទាំងឡាយនោះបើសិនជាលាក់ទុកកាន់តែយូរកាន់តែមិនល្អសម្រាប់សុខភាព ជាពិសេសទៅពេលអនាគត។ បើសិនជាមានរឿងអីចេះតែសម្ងំលាក់ទុកនោអឲះ អ្នកអាចនឹងប្រឈមមុខក្នុងការកើតជម្ងឺមហារីក ៧០ ភាគរយច្រើនជាងមនុស្សធម្មតា។

៣. មិនងាយនឹងចាស់ជ្រីវជ្រួញ

ការដែលមានមុខស្មើជាប្រចាំនោះអាចនឹងកាត់បន្ថយភាគរយដែលអ្នកនឹងមានស្នាមជ្រីវជ្រួញបានដល់ទៅ ៥០ ភាគរយ។ ដោយហេតុជាធម្មតាអ្នកតែងមានមុខស្មើជាប់នោះ អ្នកនឹងមិនមានការព្រួយបារម្ភថាស្បែកមុខអ្នកនឹងលេចភ្លីឡើងមកនោះទេ។

៤. សម្ដីមុតដូចកាំបិត

បើនិយាយពីពាក្យពេចជ៏វិញ គ្មាននរណាគេចេះច្រើនជាងមនុស្សប្រភេទនេះនោះទេ ដោយអ្នកតែតែងប្រើប្រាស់វាក្នុងការជជែកតវ៉ា បង្ហាញពីចិត្តគំនិតខ្លួនឯងជាប្រចាំនោះ ការវឹកហាត់នេះហើយដែលធ្វើអោយសម្ដីសម្ដៅរបស់មនុស្សប្រភេទនេះអាចនឹងមុតជាកាំបិត ថាមិនត្រូវសូម្បីតែ Hitler យំដោយសារសម្ដីរបស់ពួកគាត់ដែរ។

៥. ចេះមើលថែខ្លួនឯង និង មិត្តភក្តិបានល្អ

ការដែលចេះស្រលាញ់ខ្លួនឯង តែងផ្ដល់ពេលអោយខ្លួនឯងសម្រេចនូវអ្វីដែលចង់ធ្វើនោះជារឿងមួយងាយស្រួលសម្រាប់មនុស្សប្រភេទនេះ ដោយនាងមិនងាយនឹងមានអារម្មណ៏ថាការដែលធ្វើបែបនោះមិនត្រឹមត្រូវនោះឡើយ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម