Zhao Li Ying ផ្ទុះ​ការ​រិះគន់​ខ្លាំង ដោយ​សារ​ទម្លាប់មិនល្អ​ពេល​ញ៉ាំ​បាយ

  • 2020-08-11 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី Chinese Restaurant កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Li Ying កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​សម្រាប់​ការ​រិះគន់​ជា​ខ្លាំង​ក្លា ដោយ​សារ​ទម្លាប់​ខុស​គេ​របស់​ខ្លួន​។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​សីហា​កន្លង​ទៅ​នេះ កម្មវិធី​ធ្វើ​ម្ហូប​របស់​ចិន​ឈ្មោះ Chinese Restaurant បាន​ចាក់​ផ្សាយ​ភាគ​ថ្មី​បំផុត​របស់​ខ្លួន។ ទោះ​បី​ជា​ទើប​ចាក់​ផ្សាយ​បាន​ត្រឹម​តែ ២​ភាគ​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​លំដាប់​កំពូល Zhao Li Ying បាន​រង​ការ​រិះគន់​ផ្ទួន​ៗ ដោយ​នៅ​ក្នុង​ភាគ​ថ្មី​នេះ នាង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទប់​កំហឹង​មិន​ជាប់​ដោយ​សារ​ទម្លាប់​មិន​មាន​អនាម័យ​របស់​ខ្លួន។

ជាក់​ស្ដែង ដល់​ម៉ោង​ញ៉ាំ​បាយ តារា​ទាំង​អស់​បាន​ជុំ​គ្នា​ញ៉ាំបាយ ដោយ​មាន​ឆ្នាំ​សម្លរ​រួម​តែ​មួយ។ យ៉ាងណាក្ដី កាមេរ៉ា​បាន​ចាប់​បាន​សកម្មភាព​តួ​រឿង ព្រះ​នាង​យេយេ​ជំនាន់​ថ្មី ដោយ​ប្រើ​ស្លាបព្រា​របស់​ខ្លួន ទៅ​កូរ​ក្នុង​ឆ្នាំង​សម្លរ ដើម្បី​រក​អ្វី​ដែល​ខ្លួន​ចូលចិត្ត​ញ៉ាំ។

ទស្សនិកជន​ក្រោយ​ពេល​ឃើញ​បែប​នេះ ទ្រាំ​មិន​បាន​ បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​នៅ​ក្រោម​វីដេអូ​នេះ ដោយ​ពួក​គេ​លើក​ឡើង​ថា អ្នក​ម្ដាយ​កូន​១​ខាង​លើ មិន​មាន​សុជីវធម៌​បន្តិច​ណា​សោះ ដ្បិត​របស់​ញ៉ាំ​រួម​មិន​គួរ​នាង​ធ្វើ​ដូច​សម្លរ​នៅ​ផ្ទះ​ខ្លួន។

ពេល​ឃើញ​ដូច​នេះ តារា​សម្ដែង​ម្នាក់​ទៀត​ដែល​មាន​មុខ​ក្នុង​កម្មវិធី ហាក់​សម្ដែង​ភាពបារម្ភ​ខ្លាំង ដែល​ដឹង​មុន​ថា Zhao Li Ying នឹង​រង​ការ​រិះគន់​ តែ​នាង​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ដ្បិត​ខ្លាច​រៀមច្បង។ នៅ​លើ​បណ្ដាញ​សង្គម តារា​ស្រី​រូប​នេះ​កំពុង​ត្រូវ​គេ​គាស់​អតីតកាល​ឡើងវិញ ដ្បិត​នាង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​អ្នក​ក្រ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម