ជះ​ជាង​១០០០​ដុល្លារ​ទៅ​សាក់​ចិញ្ចើម លទ្ធផល​ខូច​ខ្ទេច ហើយ​ត្រូវ​ម្ចាស់​ហាង​ប្ដឹង​ទារ១៥​ម៉ឺន​ដុល្លារ​ទៀត

  • 2020-08-10 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ទទួល​បាន​លទ្ធផល​មិន​ដូច​បំណង​របស់​ខ្លួន នារី​មក​ពី​ប្រទេស​អូស្ត្រាលី​រូប​នេះ​ បាន​បង្ហោះ​សារ​រិះគន់​គ្លីនិក​ដែល​សាក់​ចិញ្ចើម​​ឲ្យ​ខ្លួន ដែល​ធ្វើ​ឲ្យ​ហាង​នេះ បាត់​បង់​អតិថិជន ក៏​ប្ដឹង​បក​មក​នាង​វិញ។

មុន​នេះ​បន្តិច នារី​ម្នាក់​មក​ពី​ Melbourne ប្រទេស​អូស្ត្រាលី​បាន​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​សាក់​ចិញ្ចើម​របស់​ខ្លួន​ នៅ​ពេល​នាង​ចូល​សម្ភាសន៍​ក្នុង​កម្មវិធី​ The Doctors។

តាម​នោះ​ដែរ អ្នក​ម្ដាយ​កូន​១ អាយុ​៤៣​ឆ្នាំ​រូប​នេះ កាល​ពី​ឆ្នាំ ២០១៨ បាន​ទៅ​សាក់​ចិញ្ចើម​នៅ​គ្លីនិក​មួយ តែ​ក្រោយ​ពេល​ធ្វើ​រួច​ នាង​មាន​អារម្មណ៍​ថា​ឈឺចាប់​ជា​ខ្លាំង ដោយ​នៅ​តំបន់​ចិញ្ចើម​នេះ​​ចាប់​ផ្ដើម​ឡើង​កន្ទួល​ក្រហម និង​របក​ជា​ផ្ទាំង​ៗ។ អ្នក​ម្ដាយ​រូប​នេះ ព័ណ៌នា​ថា ហាក់​ដូច​មាន​អ្វី​កំពុង​ស៊ី​នៅ​ចំណុច​ដែល​នាង​សាក់​អ៊ីចឹង។ ដោយ​សម្រាប់​ការ​សាក់​នេះ គឺ​នាង​បាន​ចំណាយ​ដល់​ទៅ ១១០០​ដុល្លារ​ឯណោះ។

ក្រោយ​ពេល​នាង​បាន​បង្ហោះ​ពី​លទ្ធផល​របស់​ខ្លួន នៅ​លើ​បណ្ដាញ​សង្គម អតិថិជន​របស់ Skincare Laser Clinic (កន្លែង​ដែល​នាង​ធ្វើ​បាន​បាត់បង់​ភ្ញៀវ​ជា​ច្រើន) ព្រោះ​គេ​ខ្លាច​ទទួល​បាន​លទ្ធផល​ដូច​គ្នា។

ក្រោយ​ពេល​ឃើញ​ដូច​នេះ ជាង​សាក់​ចិញ្ចើម ឈ្មោះ Batulzii Cleveland និង​ហាង​របស់​លោក បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាខណ្ឌ​ និង​ទារ​ឲ្យ​អ្នក​ម្ដាយ​ខាង​លើ​សង​ថ្លៃ​ខូចខាតចំនួន ១៥​ម៉ឺន​ដុល្លារ។ ដោយ​ពួក​គេ​បាន​លើក​ឡើងថា ពួក​គេ​បាន​បាត់​បង់​យ៉ាង​តិច​ភ្ញៀវ ១១​ នាក់។ ភ្លាម​ៗ​នោះ ហាង​ខាង​លើ​ត្រូវ​គេ​រិះ​គន់​ជា​ខ្លាំង ត្បិត​ធ្វើ​ឲ្យ​គេ​មិន​ស្អាត​ហើយ នៅ​មិន​ទទួល​ខុសត្រូវ​ទៀត។ នៅ​ពេល​អ្នក​កាសែត​ទៅ​ដល់​ហាង​ផ្ទាល់ ម្ចាស់​ហាង​បាន​លើក​ឡើង​ថា ក្រោយ​ពេល​ចេញ​ពី​ហាង អតិថិជន​ខាង​លើ​បាន​ពេញ​ចិត្ត​នឹង​លទ្ធផល​ខ្លាំង​ណាស់។

ផ្ទុយ​មកវិញ Amanda បាន​ប្រាប់​ថា នាង​មិន​បាន​ពេញ​ចិត្ត​ឡើយ ដោយ​ក្រៅ​ពី​រាង​ចិញ្ចើម​មិន​ស្អាត គឺ​នាង​ឈឺ​ចុក​ចាប់​ជា​ខ្លាំង​។ ក្រោយ​មួយ​រយៈ រឿង​រ៉ាវ​ខាង​លើ​ក៏​ស្ងប់ស្ងាត់​ទៅ ដោយ​ខាង​ហាង​មិន​បាន​ទទួល​សំណង​ដូច​ដែល​ខ្លួន​ចង់​បាន​នោះ​ឡើយ ដោយ​មាន​តែ​បាត់​ភ្ញៀវ​បន្ថែម​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម