ទាយពីអត្តចរិតអ្នកតាមរយះទ្រង់ទ្រាយក្រែមលាបមាត់

  • 2020-08-11 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការសិក្សាពីអត្តចរិតរបស់មនុស្សមួយបានរកឃើញថា ទម្រង់ក្រែមលាបមាត់របស់អ្នក អាចយកមកបកស្រាយពីចរិតមួយចំនួនរបស់អ្នកបាន។ តោះមកមើលពីទម្រង់នៃក្រែមលាបមាត់ទាំង ៨ យ៉ាងនេះ ហើយជ្រើសរើសថាមួយណាជារបស់អ្នក៖

១. មានចុងស្រួចល្អ

អ្នកជាមនុស្សដែលពោរពេញដោយមន្តស្នេហ៏ តែងយកគំនិតគ្រួសារជាធំ មានអ្នកនៅក្រោមបញ្ជាច្រើន មិនចូលចិត្តនិយាយច្រើនតែចូលចិត្តអោយគេឃើញលទ្ធផងតែម្ដង ហេតុដូចនេះហើយអ្នកអាចនឹងរឹងរូសបន្តិច ហើយចូលចិត្តមានមនុស្សនៅជុំវិញខ្លួនច្រើន។

២. ចុងរាបស្មើ

អ្នកជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ ចូលចិត្តនិយាយសាច់ការមិនបូបាច់ច្រើន ត្រូវការអោយមានការគាំទ្រពីមនុស្សជុំវិញខ្លូនច្រើន ចូលចិត្តតែងខ្លូនស្អាតបាតជានិច្ច គួរអោយជឿទុកចិត្តបាន គិតបែបចាស់ទុំច្រើនតែឆាប់ប្ដូរចិត្ត ហើយចូលចិត្តធ្វើរឿងអ្វីដែលគេគិតថាខ្លូនមិនអាចធ្វើបាន។

៣. ចុងមូលថ្លុញ

អ្នកជាប្រភេទមនុស្សរួសរាយរាក់ទាក់ មានគេរាប់អានច្រើន តែងដើរតួជាអ្នកសម្រុះសម្រូលពេលមានបញ្ហា ដោយគេតែងយល់ថាអ្នកជាមនុស្សដែលមានចិត្តស្ងប់ល្អ នឹងធឹង ព្រមទាំងមានសន្ដានចិត្តល្អចំពោះអ្នកជុំវិញខ្លួនថែមទៀតផង។

៤. ចុងប្រហែលនឹងពេលដែលទិញមក

អ្នកជាប្រភេទមនុស្សដែលតែងគោរពច្បាប់ជានិច្ច ស្ដាប់បង្គាប់ប៉ាម៉ាក់ មិនចូលចិត្តអោយគេចាប់អារម្មណ៏ច្រើន តែងគិតមិនល្អពីខ្លួនឯង ចាស់ទុំ ចូលចិត្តសណ្ដាប់ធ្នាប់ មានរបៀបរៀបរយល្អ។

៥. ចុងរាប ហើយខូងទៅ

អ្នកអាចនឹងពូកែស៊ើបអង្កេត ងាយស្រួលក្នុងការចងមិត្តជាមួយអ្នកដទៃ ចូលចិត្តសួរនាំច្រើន ចូលចិត្តការផ្សងព្រេង មនុស្សធម្មតាពិបាកនឹងយល់ពីអ្នកណាស់ជាមនុស្សពិបាកនឹងយល់ ចូលអោយជិវិតមានភាពរំជើបរំជួល មិនធុញទ្រាន់។

៦. ផ្នែកខាងកៀនស្រួចៗ

អ្នកជាប្រភេទមនុស្សដែលជឿលើអបិយជំនឿ ឆ្ងល់ច្រើន ចូលចិត្តអោយគេចាប់អារម្មណ៏នឹងខ្លួនតែជាមនុស្សអាថ៏កំបាំង អាចនឹងអាត្មានិយមបន្តិច គួរអោយជឿទុកចិត្ត តែងចូលចិត្តស្វែងរកវិធីងាយៗ មិនស៊ាំញាំ មកធ្វើការងារ។

៧. ក្រឡិតតែមួយចំហៀង

អ្នកជាប្រភេទមនុស្សដែលមានភាពឆ្នៃប្រឌិតខ្ពស់ មានកំលាំងពេញខ្លួន ចូលចិត្តនិយាយច្រើន ចូលចិត្តអោយគេចាប់អារម្មណ៏នឹងខ្លួន ងាយធ្លាក់ក្នុងអន្លង់ស្នេហ៏ ចេះជួយយកអាសារអ្នកដទៃ ត្រូវការ កាលវិភេាគច្បាស់លាស់ តែមិនពេញចិត្តនឹងវាប៉ុន្មាននោះទេ។

៨. ផ្នែកខាងចុងស្រួចខ្លាំងម្ខាង

អ្នកជាប្រភេទមនុស្សដែលមិនងាយនឹងអោយគេញុះញង់បាន មិនចូលចិត្តការព្រឹតព្រៀងពេក មានមិត្តភក្តិមិនច្រើន រួសរាយ មិនក្លាចក្នុងការឈ្លោះប្រកែកដើម្បីការពារគំនិតដែលខ្លូនមាន។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម