នារី​ៗ​គួរតែ​ស្វែងយល់​ជាមុន​សិន នូវផល​រំខាន​ខ្លះៗបណ្ដាល​មកពី​កាត់​សក់​​ខ្លី

  • 2020-08-07 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ខ្លី​ជា​ម៉ូដ​ដ៏​ស្រស់​ស្អាត និង​ទាន់​សម័យ​មួយ ដែល​អាច​ទាក់ទាញ​នារី​ឲ្យ​ផុង​ចិត្ត​ដក​មិន​រួច រហូត​សម្រេច​ចិត្ត​កាត់​ភ្លាម​ៗ។ ប៉ុន្តែ​បើ​អ្នក​ស្រលាញ់​វា​តែ​មួយ​ឆាវ ឬ​ពេល​ឃើញ​គេ​កាត់​ស្អាត​ចិត្ត​ចង់​ដែរ​នោះ គួរ​ស្វែង​យល់​ពី​ចំណុច​ទាំង​នេះ​សិន៖

១.ចង់​ខ្លី​លឿន​ទេ តែ​ពេល​ចង់​វែង​វិញ​គឺ​រាប់​ឆ្នាំ

មុន​ពេល​កាត់​សក់ អ្នក​គួរតែ​ដឹង​ច្បាស់​ពី​ចំណុច​នេះ​សិន បើ​ទោះ​ជា​ឥឡូវ​មាន​សាប៊ូ ឬ​ថ្នាំ​បណ្ដុះ​សក់​យ៉ាង​ណា ក៏​សក់​មិន​ដុះ​លឿន​ដូច​ចិត្ត​ដែរ។ អ្នក​ត្រូវ​ដឹង​ថា ពេល​កាត់​ប្រើ​ពេល​មិន​បាន ១ ម៉ោង​ឡើយ តែ​ពេល​ចង់​វែង​អាច​នឹង ២ ឆ្នាំ​ឡើង។

រូបតំណាង

**២.មិន​សម​នឹង​ទម្រង់​មុខ​អ្នក**

អ្នក​អាច​ឃើញ​រូបភាព​ផ្សព្វផ្សាយ ឬ​តារា​ៗ​ក្នុង​ដួង​ចិត្ត​កាត់​សក់​ម៉ូដ​នោះ តែ​អ្នក​ប្រហែលជា​មិន​ច្បាស់​ថា​សក់​ខ្លី​ស៊ី​នឹង​ទម្រង់​មុខ​ខ្លួន​ដែរ​ឬ​ក៏​អត់​ទេ។ ត្រូវ​ស្វែង​យល់​ពី​ទម្រង់​មុខ និង​ម៉ូដ​សក់​សិន ទើប​ពេល​កាត់​ទៅ​​មិនមែន​មុខ​ផ្សេង សក់​ផ្សឹង។

រូបតំណាង

៣.មើល​ពី​សភាព​សក់

ប្រសិនបើ​អ្នក​មាន​សក់​ទន់​រលោង និង​ត្រង់​ពី​កំណើត​អ្នក​អាច​កាត់​ម៉ូដ​នោះ​បាន​ហើយ។ ប៉ុន្តែ​បើ​សរសៃ​សក់​មិន​ល្អ ហើយ​កាត់​ម៉ូដ​នោះ​វា​អាច​ធ្វើឲ្យ​សម្រស់​អ្នក​កាន់តែ​យ៉ាប់​ជាង​មុន។ អ្នក​ដែល​មាន​សរសៃ​សក់​មិន​ល្អ ហើយ​ពឹងផ្អែក​លើ​ការ​គាប​ត្រង់​តែ​មួយ​មុខ ក៏​មិន​កើត​ដែរ ព្រោះ​ធ្វើឲ្យ​សរសៃ​សក់​ងាប់ និង​គ្មាន​សំណើម។

រូបតំណាង

៤.ពិបាក​ចង​សក់​ឡើង​លើ

ផល​លំបាក​មួយ​នេះ អ្នក​ប្រាកដជា​ជួប​មិន​ខាន​ឡើយ។ នៅ​ពេល​ដែល​អ្នក​គ្មាន​ពេល​គ្រប់គ្រាន់ ដើម្បី​គាប​វិធី​មួយ​គត់ គឺ​លើក​ចង​ឡើង​លើ​ឲ្យ​អស់ តែ​សក់​អាច​នឹង​មិន​ស្អាត ឬ​មាន​កូន​សក់​បះជ្រោង​ក៏​ថា​បាន៕

រូបតំណាង

ចុចអាន៖ម៉ូដ​សក់​​ស្អាតៗ កំពុង​​តែ​ពេញ​និយម​ខ្លាំង​សម្រាប់​ស្រីៗ!

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម