គន្លឺះថែរក្សាស្បែកមុខឲ្យស្រស់ថ្លាដូចកូនក្មេង សម្រាប់ស្រីៗ មុនចូលគេងយប់

  • 2020-08-09 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ស្បែកត្រូវទទួលរងនូវការខូចខាតបន្តិចម្តងៗ​ ដូច្នេះហើយបានជាយើងត្រូវយកចិត្តទុកដាក់ថែរក្សាជាប្រចាំ ពិសេសមុនពេលចូលគេង កុំភ្លេចនូវវិធីថែទាំទាំង៥នេះ ដើម្បីជួយឲ្យស្បែកមុខ សស្អាត ភ្លឺថ្លាពីក្នុង និងមើលទៅក្មេងវ័យ។

១. ជូតជម្រះគ្រឿងសម្អាងនៅលើមុខឲ្យបានស្អាតល្អ

គ្រឿងសម្អាងដែលអ្នកប្រើសម្រាប់តុបតែងមុខជារៀងរាល់ថ្ងៃ អាចធ្វើឲ្យស្ទះរន្ធញើស និងបណ្តាលឲ្យកើតមុន បើអ្នកមិនបានជូតសម្អាត ឬលាងជម្រះមុខឲ្យបានស្អាតល្អដោយប្រើហ្វូមលាងមុខ មុនពេលចូលគេង ហើយជាតិធូលីកខ្វក់ដែលស្អិតជាប់ស្បែក អាចបំផ្លាញស្រទាប់ខូឡាជែន ធ្វើឲ្យស្បែកឆាប់ជ្រីវជ្រួញ។ ដូច្នេះទោះបីជានឿយហត់អស់កម្លាំងពីការងារយ៉ាងណាក៏ដោយ ត្រូវឆ្លៀតពេលជូតសម្អាតមុខឲ្យបានស្អាតសិន សឹមចូលគេង។

២. ផឹកទឹកដោះគោក្តៅ​ឧណ្ហៗ

មុនចូលគេង បើអ្នកផឹកទឹកដោះគោក្តៅអ៊ុនៗ បានមួយកែវ នោះវា​នឹង​ជួយ​ឲ្យ​អ្នក​គេងលក់ស្កប់ស្កល់ មិនតែប៉ុណ្ណោះ ជាតិវីតាមីន ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុសំខាន់ៗជាច្រើនទៀត អាចជួយឲ្យស្បែកបណ្តុះកោសិកាថ្មី ព្យាបាលស្បែកខូច និងកាត់បន្ថយភាពតានតឹង។

វិធីធ្វើ៖ អ្នកត្រូវជ្រើសរើសយកទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ ចំនួន ២ ទៅ ៣ស្លាបព្រាកាហ្វេ មកលាយជាមួយទឹកក្តៅអ៊ុនៗចំនួន ២០០មីលីលីត្រ កូរចូលគ្នាឲ្យសព្វជាការស្រេច ហើយកុំភ្លេចផឹកភ្លាមៗ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

៤ ប្រើក្រែមចិញ្ចឹមស្បែកមុខនៅពេលយប់

ពេលដែលយើងគេង ជាពេលវេលាល្អបំផុតដែលកោសិកាយើង​កំពុង​លូត​លាស់ ដូច្នេះយើងគួរតែថែបំប៉នស្បែកមុខជាមួយ​ផលិត​ផល​លាប​មុខណាដែលមានគុណភាព និងអាចចិញ្ចឹមស្បែក និងបណ្តុះកោសិកាថ្មីបានល្អ ធ្វើ​ឱ្យ​ក្រោក​ពី​គេង​មាន​ភាព​ស្រស់​ស្រាយ និង​ទទួលបានស្បែកមុខសភ្លឺរលោងពីខាងក្នុង។

៥. ថែរក្សាភ្នែក

ភ្នែកជាកន្លែងសំខាន់បំផុតក្នុងការជួយលើកសម្រស់ បើអ្នកចូលគេង​យប់​ជ្រៅ ​ធ្វើការងារ​ច្រើន គេងមិនលក់ ភ្នែករបស់អ្នកប្រែទៅជាដក់ខ្មៅ មើលទៅចាស់ជាងវ័យ ដូច្នេះដំណោះស្រាយដ៏ល្អនោះគឺ ត្រូវយកកញ្ចប់តែទៅក្លាសេក្នុងទូទឹកកកឲ្យត្រជាក់ បន្ទាប់មកយកមកដាក់លើភ្នែក ទុកចោល២០នាទី ហើយកុំភ្លេចលាបឡេផ្ដល់សំណើមដល់ភ្នែកផង៕

ប្រភព៖ bestie ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម