គួរឆ្លើយនឹងសំនួរដែលពាក់ព័ន្ធ នឹង អ្នកចាស់បែបណា ពេលអ្នកថ្មីសួរ

  • 2020-08-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកទើបនឹងចាប់ផ្ដើមសេពគប់អ្នកថ្មី ហើយសំណួរនេះលេចឡើងមកនោះ អ្នកគួរតែជ្រើសរើសឆ្លើយសំណួរនេះអោយបានប្រុងប្រយ័ត្នបំផុត ថាតើអ្នកគួរតែរំលឹករឿងល្អៗ រីរឿងពិបាកដែលអ្នកធ្លាប់ឆ្លងកាត់ជាមួយគេម្នាក់នោះ។ បើសិនជាអ្នកមិនប្រាកដថាគួរ ឆ្លើយបែបណានោះ គួរសាកល្បងតិចនិចទាំងនេះ៖

១. បែកគ្នាយូរហើយ អូនចាំអត់ច្បាស់ទេ

អ្នកមិនគួរនិយាយអាក្រក់ពីអ្នកចាស់អ្នកនោះទេ ព្រោះអ្នកថ្មីអាចនឹងគិតថាអ្នកក៏គិតពីគេបែបនោះដែរជាមិនខានពេលដែលអ្នកទាំងពីរចែកផ្លូវគ្នានោះ។ ជម្រើសដ៏ល្អបំផុតនោះគួរឆ្លើយថាអ្នកចាំមិនបាន រឿងកន្លងផុតយូរមកហើយ។

២. គេមិនល្អដូចបងទេ

វាមិនមែនជារឿងអីមិនល្អនោះទេដែលមកសរសើរអ្នកថ្មីនៅនឹងមុខគេនោះ។ អ្នកអាចនិយាយថាគេអត់ចិត្តល្អដូចបងទេ បែបនេះអ្នកមិនត្រឹមតែឆ្លៀតនឹងសរសើរគេបាននោះទេ ថែមទាំងចៀសវាងនិយាយមិនល្អពីអ្នកចាស់ផងដែរ។

៣. កាលហ្នឹងមិនស្រួលទេ តែឥឡូវក៏ល្អហើយដែលមានបង

ការដែលលើកឡើងថាអ្នកពេញចិត្តនឹងមានគេចូលមកក្នុងជីវិតអ្នកនៅពេលនេះ អាចជួយអ្នកដោយមិនឆ្លើយនឹងសំណួរពីអតីតកាលដែលមិនល្អរបស់អ្នក។ ប្រសិនបើអ្នកនិយាយថាអ្នកសប្បាយចិត្តច្រើនហើយនៅពេលនេះ ក្រោយពីឆ្លងកាត់អតីតកាលដ៏ឈឺចាប់នោះ មិត្តប្រុសរបស់អ្នកនឹងមិនត្រឹមតែសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ថាខុសមិនគួរទៅរំលឹករឿងមិនសប្បាយចិត្តរបស់អ្នកមកនោះទេ។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម