មុននឹងត្រូវគ្នាវិញ គួរសួរខ្លួនឯងប៉ុន្មានសំណួរនេះសិន
- 2020-08-10 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុននឹងត្រូវគ្នាវិញ គួរសួរខ្លួនឯងប៉ុន្មានសំណួរនេះសិន
ពេលដែលសេពគប់គ្នាចៀសមិនផុតនោះទេ ដែលពេលខ្លះទាស់ចិត្តគំនិតគ្នា ថែមទាំងអាចឈានដល់ការបែកបាក់។ ហើយបើសិនជាពេលនេះអ្នកកំពុងចង់ត្រឡប់មកសេពគប់គ្នាវិញនោះ ត្រូវប្រាកដក្នុងខ្លួនថាអ្នកនឹងមិនបែកគ្នាដោយសារហេតុផលដូចពេលមុនទៀត។
១. នៅស្រលាញ់ ឫ គ្រាន់តែត្រូវការអ្នកកំដរ
អ្នកគួរតែសួរខ្លួនឯងអោយបានច្បាស់ថា អ្នកត្រឡប់ទៅរកគេវិញដោយអ្នកពិតជាត្រូវការគេ ឫ ក៏គ្រាន់តែត្រូវការនរណាម្នាក់ខ្វល់ខ្វាយពីសុខទុក្ខអ្នកប៉ុណ្ណោះ។ បើសិនជាអ្នកគ្រាន់តែមានអារម្មណ៏អផ្សុកហើយត្រូវការអ្នកយល់ចិត្តតែមួយពេលនោះ កុំអីល្អជាង។
២. បែកគ្នាដោយសារអ្វី
មូលហេតុអ្វីដែលអ្នកសម្រេចចិត្តឈប់ទាក់ទងគ្នាក្នុងពេលនោះ? បើទាក់ទងគ្នាវិញ មូលហេតុនោះអាចនឹងកើតឡើងមកទៀតរឺអត់? មុនពេលសម្រេចចិត្តត្រលប់មកសេពគប់គ្នាវិញ គួរតែពិចារណាអោយបានល្អិតល្អន់ពីពេលវេលា និង រឿងរ៉ាវដែលអ្នកត្រូវហែលឆ្លងកាលគ្រានោះ ជាពិសេសពីហេតុផលដែលមិនអាចបន្តទៅមុខជាមួយគ្នាបាន។
៣. បែកគ្នាដោយរបៀបណា
ពេលខ្លះរបៀបដែលអ្នកចែកផ្លូវគ្នាអាចអោយអ្នកដឹងពីចិត្តដៃគូថា អ្នកមានតម្លៃចំពោះគេខ្លាំងប៉ុណ្ណា។ បើសិនអ្នកបែកគ្នាដោយសារតែ Chatខ្លីមួយរបស់គេដែលថា គេអស់អារម្មណ៏នឹងអ្នកហើយគួរបែកគ្នាទៅ។ គិតម្ដងទៀតទៅណា៎
៤. ស្ងប់ចិត្តហើយនៅពេលបែកគ្នាមួយរយះនេះ
បន្ទាប់ពីបែកគ្នាភ្លាមៗ តើអ្នកខូចចិត្តយូរប៉ុណ្ណា? បើសិនជាដំបៅចាស់នៅមិនទាន់ជាផង គួរទេដែលត្រូវយកខ្លួនទៅដាក់ក្នុងអន្លង់ទុក្ខសោកនោះម្ដងទៀត។