តារា​ស្រី​ចិន​ថត​ឈុត​ជិះ​លើ​សេះ អ្នក​ខ្លះ​ស្អាត​ដូច​ទេព​អប្សរ អ្នក​ខ្លះ​វិញក៏មានស្ទីលផ្សេងទៀត

  • 2020-08-06 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន​ទាំង​អស់​គ្នា​ក៏​ដោយ ប៉ុន្តែ​មិន​មែន​សិល្បការិនី​ណា​ក៏​ស្អាត​នៅ​ពេល​ថត​ឈុត​ជិះ​សេះ​ឡើយ។

សឹង​តែ​គ្រប់​ខ្សែ​ភាពយន្ត​បុរាណ​ចិន​ទៅ​ហើយ ដែល​តែង​មាន​ឈុត​ជិះ​សេះ​នៅ​ក្នុង​រឿង។ ឈុត​ឆាក​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សាច់​​រឿង​ជក់​ចិត្ត​នោះ​ទេ​ វា​ក៏​ធ្វើ​ឲ្យ​ទេសភាព​នៅ​ក្នុង​រឿង​ស្អាត​ជាង​មុន​ផង​ដែរ។ ខណៈ​ឈុត​ជិះ​សេះ​របស់​តួ​ប្រុស​មើល​ទៅ​អង់អាច​ក្លាហាន​នោះ ឈុត​ជិះ​សេះ​របស់​តួ​ស្រី​មើល​ទៅទាក់ទាញ ព្រោះ​គេ​កម្រ​ឃើញ​ស្រី​ស្អាត​ជិះ​សេះ​ខ្លាំង​ណាស់។

យ៉ាងណាក៏ដោយ តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​ភាពយន្ត​ចិន មិន​មែន​សិល្បការិនី​រូបណា​ក៏​មាន​ឈុត​ឆាក​ស្អាត​ពេល​ជិះ​សេះ​នោះ​ឡើយ។ ជាក់​ស្ដែង​ តារា​សម្ដែង​ស្រី​ Liy Yifei នៅ​ពេល​ថត​រឿង​យុទ្ធសិល្ប​ឥន្ទ្រី​ទេព​ត្រូវ​បាន​សរសើរ​ថា ដូច​ទេព​អប្សរ​ចុះ​ពី​ឋាន​លើ។ ផ្ទុយ​មក​វិញ នៅ​ពេល Liu Shishi ថត​រឿង The Imperial Doctress អ្នក​ជំនាញ​បាន​វាយ​តម្លៃ​ថា នាង​មើល​ទៅ​ធម្មតា​ មិន​មាន​អ្វី​លេច​ធ្លោ​ដូច​តារា​ដទៃ​ឡើយ។ សម្រាប់​តារា​ស្រី​ដែល​ត្រូវ​បាន​គេ​សរសើរ​ថា​មាន​ឈុត​ជិះ​សេះ​ស្អាត​រួម​មាន Yang Mi, Zhao Li Ying និង Dilraba ជាដើម។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​សម្ដែង​ស្រី​ចិន ដែល​មាន​ឈុត​ជិះ​សេះ​នៅ​ក្នុង​រឿង​បុរាណ។

១. Liu Yifei

២. Liu Shishi

៣. Zhao Li Ying

៤. Tang Yan

៥. Yang Mi

៦. Peng Xiaoran

៧. Dilraba

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម