តោះ! មកដឹងពីជីវិតស្នេហា តាមរយះខ្សែបាតដៃអ្នក

  • 2020-08-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកទៅដឹងគន្លឹះក្នុងការដោះស្រាយបញ្ហាស្នេហារបស់យើងអាចនឹងនៅលើក្នុងកណ្ដាប់ដៃអ្នកតាំងពីណាពីណីមកម្ល៉េស។ ដើម្បីអានបន្ទាត់ស្នេហានៅលើដៃអ្នក អ្នកត្រូវយកដៃមកដាក់រួមគ្នាដោយប្រើម្រាមដៃកូនផ្អឹបជាប់គ្នា និង ផ្ងាបាតដៃឡើងមក។ តោះមកស្វែងយល់ពីបន្ទាត់ស្នេហានៅលើដៃ និង អត្តន័យរបស់វា៖

១. ខ្សែទាំងពីរប្រសព្វគ្នា

ប្រសិនបើខ្សែដៃទាំងពីររបស់អ្នកគ្នានោះ អ្នកគឺជាមនុស្សស្ងប់ស្ងាត់និងពោរពេញដោយក្ដីស្រលាញ់។ អ្នកគឺជាមនុស្សម្នាក់ដែលធ្វើការដោយមានហេតុផលបំផុត។ ទោះយ៉ាងណាក្ដីអ្នកអាចនឹងជាមនុស្សសដែលចេះបត់បែនតាមខាលៈទេសៈ តែមិនបានមានន័យថាអ្នកចូលចិត្តមករំខានទម្លាប់ប្រចាំថ្ងៃរបស់អ្នកនោះដែរ។ យ៉ោងលើបុគ្គលិកលក្ខណៈរបស់អ្នក អ្នកតែងយកចិត្តទុកដាក់ជាខ្លាំងពីមតិរបស់មិត្តភក្តិនិងក្រុមគ្រួសារ ហេតុដូច្នេះវាមិនមែនជារឿងចម្លែកទេប្រសិនបើអ្នករៀបការជាមួយដៃគូដែលមានទំនាក់ទំនងល្អជាមួយគ្រួសារនិងមិត្តភក្តិ។

២. ដៃស្ដាំខ្ពស់ជាងដៃឆ្វេង

តើខ្សែនៅខាងស្តាំដៃរបស់អ្នកខ្ពស់ជាងខ្សែនៅខាងឆ្វេងមែនទេ? បើពិតមែននោះ មានន័យថាអ្នកហាក់ចូលចិត្តមនុស្សដែលមានវ័យចាស់ជាងនាក់ច្រើនជាងមនុស្សដែលមានអាយុស្របាលៗគ្នា។ អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់សេរីភាព និងមានការជឿជាក់លើខ្លួនឯងខ្ពស់ ហេតុដូចនេះអ្នកមិនសូវជាខ្វាយពីយោបល់របស់អ្នកដទៃប៉ុន្មាននោះទេ។ មុនពេលអ្នកលង់ស្នេហ៍ជាមួយនរណាម្នាក់ អ្នកត្រូវការស្វែងសព្វគ្រប់ពីមនុស្សម្នាក់នោះ និយាយឱ្យខ្លីទៅអ្នកនឹងរៀបការជាមួយដៃគូដែលមានវ័យចាស់ជាង ដោយអ្នកពេញចិត្តនិង បទពិសោធន៏ជីវិត និង ភាពចាស់ទុំរបស់គាត់។

៣. ដៃឆ្វេងខ្ពស់ជាងដៃស្ដាំ

ប្រសិនបើខ្សែនៅខាងឆ្វេងដៃរបស់អ្នកខ្ពស់ជាងខ្សែនៅខាងស្តាំវាមានន័យថាអ្នកមានភាពធន់ទ្រាំ និង ការតាំងចិត្តខ្ពស់ក្នុងការសម្រេចការអ្វីមួយនោះ។ អ្នកប្រាថ្នាចង់បានស្នេហាដែលមានគូស្នេហ៏ងប់ងល់នឹងអ្នក ហើយមិនចូលចិត្តភាពដដែលៗនោះទេ ដោយការរក្សាស្នេហាអោយនៅតែមានភាពរំភើបដូចកាលដែលស្គាល់គ្នាពីគ្រាដំបូងពិតជាសំខាន់ណាស់សម្រាប់អ្នក។ មើលអ្នកប្រហែលជាអាចសាងអនាគតជាមួយមនុស្សដែលមានមុខមាត់ស្អាតបាត ជាពិសេសចេះតាមចិត្តអ្នកនេះតែម្ដង។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម