អាហារពេលព្រឹកទាំង ៣ យ៉ាងដែលធ្វើអោយអ្នកធាត់ដោយមិនដឺងខ្លួន

  • 2020-08-11 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដែលចាប់ភ្លឹកពីអ្វីដែលអ្នកទទួលទានជាអាហារពេលព្រឹកអត់? ពេលខ្លះព្រោះតែប្រញាប់ទៅធ្វើការ ឫ ទៅរៀន ចេះតែញ៊ាំៗទៅអោយតែមានអីនៅក្នុងពោះ។ បើសិនជាអ្នកពិតជាចង់សម្រកទម្ងន់មែននោះ មិនត្រូវគិតពីអាហារពេលល្ងាចតែមួយពេលនោះទេ អ្វីដែលអ្នកទទួលទាននៅពេលព្រឹកក៏មានសារៈសំខាន់មិនចាញ់គ្នាប៉ុន្មានដែរ។ នេះជាប្រភេទអាហារពេលព្រឹកដែលអ្នកគួរចៀងវាងដាច់ខាច ពេលចង់សម្រកទម្ងន់៖

១. នំបុ័ងអាំង

នំបុ៏ងអាំងអាចនឹងជាជម្រើសអាហារពេលព្រឹកដ៏ពេញនិយម តែតាមការបង្ហើមអោយដឹងពីអ្នកជំនាញចំណីអាហារបានបង្ហើបអោយដឹងថាអាហារដែលផ្សំពីជាតិមេបែបនេះងាយនឹងធ្វើអោយអ្នកធាត់បាន។ នំបុ៏ងអាំងតែ ២ បន្ទះស្មើរនឹងបាយស ១ ចានប្រហែល ៨០ កាល់ឡូរី នៅមិនទាន់រាប់បញ្ចូលទឹកសស និង សាច់ដែលដាក់មកជាមួយគ្នានោះ។

២. សាច់ជ្រូក Bacon

សាច់ជ្រូកប្រភេទ Bacon នេះគឺសម្បូរទៅដោយជាតិខ្លាញ់ ថ្វីត្បិតតែវាមានរសជាតិឆ្ងាញ់មែនពិត។ បើសិនជាអាចទៅរួចអ្នកគួរតែព្យាយាមកុំទទួលទាន ឫ កាត់បន្ថយការទទួលទានអាហារប្រភេទនេះ ដើម្បីសម្រួលបន្ទុកនៃរាងកាយអ្នក។

៣. តែគុជទឹកដោះគោ

អ្នកសាកស្រម៉ៃលមើលថាបើមួយថ្ងៃអ្នកទទួលទាន តែទឹកដោះគោមួយកែវតូច ចុះដល់ពេលមួយខែ មួយឆ្នាំ ជាពិសេសបើសិនជាអ្នកចូលចិត្តទទួលទានប្រភេទដែលមានជាតិគ្រីមហើយផ្អែមខ្លាំងទៀតនោះ តើរាងកាយអ្នកនឹងទទួលរងផលប៉ះពាល់អ្វីខ្លះ។ ក្រៅពីធ្វើអោយអ្នកឡើងទម្ងន់បាននោះ ការទទួលទានភេសជ្ជៈប្រភេទនេះ អាចអោយអ្នកប្រឈមមុខនឹងកង្វះ ជាតិកាកសរសៃ ព្រមទាំងជាតិវីតាមីនផងដែរ។

ប្រភព៖ tagsis ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម