ចង់ដឹងថាអ្នកមាន Abs គេមានទម្លាប់អី ខ្លះអត់ ?

  • 2020-08-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដែលមានក្បាលពោះរាបស្មើ ស្រឡូនស្អាត មិនមានស្រទាប់ខ្លាញ់ជាផ្នត់ៗនោះ មិនមែនជារឿងងាយស្រួលនោះទេ សូម្បីអ្នកដែលខំប្រឹងហាត់ប្រាណជារៀងរាល់ថ្ងៃយ៉ាងណាក្ដី ក៏មិនប្រាកដថាអាចនឹងទទួលបានលទ្ធផលដែលប៉ងទុកនោះ។ បើសិនជាចង់បានក្បាលពោះមិនមានផ្នត់សូម្បីតែមួយនោះ គួរសាកល្បងទម្លាប់ទាំងនេះណា។

១. ទទួលទានទឹកមួយកែវពេលក្រោកពីគេងភ្លាម

ដើម្បីទទួលបានរាងដែលគ្រប់គ្នាច្រណែនបែបនេះនោះ គួរទម្លាប់ទទួលទានទឹកយ៉ាងហោចណាស់អោយបាន ៥០០ មីលីលីត្រភ្លាមៗក្រោយក្រោកពីគេង។ អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់បានរកឃើញថា វិធីនេះអាចជួយជម្រុញការរំលាយអាហារបាន ២៤% ក្នុងរយៈពេល ៩០ នាទីក្រោយទទួលទាន។

២. កុំបង្អត់ខ្លួនឯង តែត្រូវទទួលទានអោយបានត្រឹមត្រូវ

ការបង្អត់អាហារក្នុងរយះពេលយូរអាចនឹងអោយរាងកាយអ្នក បញ្ឈប់នូវការប្រើប្រាស់កាឡូរីដែលអ្បកទទួលទានសម្រាប់សកម្មភាពប្រចាំថ្ងៃអ្នក ដោយកាឡូរីទាំងនោះនឹងត្រូវបម្លែងជាសារជាតិខ្លាញ់ហើយ និង ត្រូវបានរក្សាទុកក្នុងរាងកាយអ្នក ដែលអាចអោយអ្នកឡើងទម្ងន់បាន។ តែបើសិនអ្នកនៅតែបន្តទទួលទានអាហារដែលមិនល្អសម្រាប់សុខភាពដូចជានំកញ្ចប់ជាដើមនោះ អ្នកនឹងមិនអាចឃើញ Abs នោះលេចចេញមកទេ។ អ្នកគួរតែឈប់ទទួលទានអាហារដែលមិនជាតិរក្សាទុកបានយូរ ហើយងាកមកទទួលទានអាហារដូចខាងក្រោមនេះ៖

  • ប្រតេអ៊ីន: សាច់ជ្រូក សាច់គោ សាច់បកក្សី ត្រី ស៊ុត ឈីស

  • បន្លែៈ ប្រូខូលី ទំពាំងបារាំង ស្ពីណាត់ ដើមខាត់ណា សាឡាដ

  • ផ្លែឈើ: ចេក ប៉ម ក្រូច ស្រ្តប៊េរី រ៉េសប៊េរី

  • សារជាតិធាត់ល្អ: ខ្លាញ់ត្រី គ្រាប់ធញ្ញជាតិ ប្រេងអូលីវ

  • កាបូនអីដ្រាត: អង្ករសម្រូប

៣. ជ្រើសរើសលំហាត់ប្រាណត្រឹមត្រូវ

តាមពិតទៅនរណាៗក៏មាន Abs ដែរតែគ្រាន់តែត្រូវបានបិទបាំងដោយស្រទាប់ជាតិខ្លាញ់តែប៉ុណ្ណោះ។ ដើម្បីកម្ចាត់ចោលនូវជាតិខ្លាញ់ទាំងនេះ អ្នកគួរបន្ថែមការហាត់ប្រាណបែប Cardio ទៅក្នុងទម្លាប់ជាប្រចាំថ្ងៃរបស់អ្នក អ្នកនឹងមិនឃើញមានភាពប្រែប្រួលតែផ្នែកក្បាលពោះនោះ តាំងពីក្បាលលដល់ចុងជើងអ្នកនឹងចាប់ផ្ដើមស្រឡូនជាងមុន។

៤. គេងអោយបានគ្រប់គ្រាន់

ដើម្បីបាន 6 packs នឹងគេនោះ គួរគេងអោយបានគ្រប់គ្រាន់។ ការគេងមិនបានគ្រប់គ្រាន់អាចផ្ដល់ផលប៉ះពាល់ដល់អរម៉ូនដែលជម្រុញការដុតបំផ្លាញសារជាតិខ្លាញ់ពីរាងកាយ។ ការសិក្សាមួយបានលើកឡើងថាការដែលមិនបានគេងលក់ស្កប់ស្កល់ ៣ យប់ជាប់គ្នាអាចនឹងធ្វើអោយរាងកាយអ្នកមានភាពស៊ាំជាមួយអរម៉ូនអាំងស៊ុយលីន ដែលយូរៗទៅបណ្ដាលអោយមានជាតិខ្លាញ់មកប្រមូលផ្ដុំនៅត្រង់បរិវេណពោះអ្នក។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម