សញ្ញាទាំង ១០ យ៉ាងដែលបញ្ជាក់ថាអ្នកមានចិត្តលើគេហើយ

  • 2020-08-07 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះក៏មកអង្គុយឆ្ងល់ពីអារម្មណ៏ខ្លួនឯង គិតមិនយល់ថាខ្លួនឯងហ្នឹង Crush គេមែនអត់ ចូលចិត្តគេខ្លាំងប៉ុនណាដែរ ជឿតាមយោបល់មិត្តភក្តិបានដែរអត់។ អូយ៎ឈឺក្បាលវិលមុខណាស់ មិនដឹងថាខ្លួនឯងគិតតែម្នាក់ឯងផងក៏មិនដឹង។ ឈប់ឆ្ងល់ទៀតទៅ បើអ្នកចេះ តែធ្វើបែបនេះនោះ៖

១. និយាយពីគេស្ទើរគ្រប់ពេល

អាចសួរមិត្តភក្តិអ្នកបានថាអ្នកនិយាយពីគេហ្នឹងច្រើនប៉ុនណា ពេលខ្លះដល់ថ្នាក់មិត្តភក្តិគំរាមអោយឈប់និយាយថែមទៀតមែនអត់? អោយតែភ្លេចៗខ្លួនគិតដល់គេ មិនថាមិត្តភក្តិនិយាយរឿងអី ក៏មានរឿងពាក់ពន្ធនឹងគេលើកឡើងមកដែរ។ ឈប់ឆ្ងល់ទៅមកពីអារម្មណ៏អ្នកមានតែគេហ្នឹងហើយ។

២. អត់នឹងសប្បាយចិត្តមិនបានពេលនៅក្បែរគេ

តែងសង្កេតឃើញថាអារម្មណ៏អ្នកនឹងប្រែជាល្អឡើង នៅពេលបាននៅក្បែរគេទោះមិនមានរឿងអ្វីធំដុំក៏ដោយ។ បើតាមពីតទៅវាមិនមានអ្វីច្រើននោះទេ ហើយវាក៏ជារឿងធម្មតាដែរចំពោះអ្នកដែលបាននៅក្បែរមនុស្សដែលគេបេតីនោះ។

៣. ញញឹមបានភ្លាមគ្រាន់តែឃើញមុខគេ

មិនចាំបាច់ត្រូវគិតអីច្រើនទៀតនោះទេច្បាស់ក្រឡែតហើយដែលអ្នកមានចិត្តលើគេនោះ ទោះបីជាមានរឿងមួម៉ៅពីណាពីណីមកក៏ដោយ ក៏នៅតែញញឹមបានពេលបានឃើញមុខគេ។

៤. អត់នឹងសម្លឹងរកគេមិនបាន

នេះជាប្រភេទកាយវិការដែលអ្នកមិនអាចនឹងគ្រប់គ្រងបាន ហើយអ្នកអាចនឹងមិនចាប់អារម្មណ៏ថែមទៀតផង។ តែឥឡូវដឺងហើយ អញ្ចឹងគួរតែកាត់បន្ថយទៅ កុំអោយវាច្បាស់ពេកថាអ្នកមានចិត្តលើគេនោះ។ តែតាមពិតទៅ គេអាចនឹងគិតថាអ្នក Cute ដែលចេះតែលួចមើលគេបែបនោះ ហើយថាមិនត្រូវនោះគេអាចនឹងផ្ដល់ Hint ខ្លះដល់អ្នកដើម្បីប្រាប់ពីអារម្មណ៏គេវិញផងក៏ថាមិនបាន។

៥. គ្រាន់តែលឺសម្លេងក៏សប្បាយចិត្ត

មិនថាឆ្ងាយប៉ុនណាក៏នៅតែចំណាំសម្លេងគេបាន ហើយពេលខ្លះអ្នកអាចនឹងលួចគិតថា មិនដឹងជាមានសេចក្ដីសុខប៉ុនណាទេ បើបើកភ្នែកឡើងភ្លាមបានលឺសម្លេងនេះរៀងរាល់ព្រឹកនោះ។

៦. ចេះតែសង្ឃឹមថាគេ Chat មក

ពេលដែល Chat ទៅគេហើយគេអត់តបមកវិញភ្លាមៗនោះ អ្នកអាចនឹងមកអង្គុយបារម្ភថាគេអាចនឹងកើតអីរឺអត់ តិចគេដឹងទៅ តិចគេនៅជាមួយស្រីផ្សេងទេដឹង ហើយរវល់រឿងអីសូម្បីចូលមើល Chat ក៏មិនបាននោះ រួចហើយក៏មកអង្គុយតូចចិត្ត។

៧. សប្បាយចិត្តខ្លាំងពេលគេធ្វើល្អដាក់តិចតួច

សូម្បីតែពេលដែលគេទិញទឹកសុទ្ធអោយ សឹងតែយកដបទទេរនោះមកទុក ដើម្បីរំលឹកពីគេ ឈប់សង្ស័យច្រើនទៅណា អ្នកកំពុងចាប់ផ្ដើមមានចិត្តលើគេហើយ។

៨. មើលគេឃើញថា Perfect អត់មានអីទាស់

ធម្មតាទេដែលមនុស្សម្នាក់តែងមានចំនុចមិនល្អណាមួយជាក់ជាមិនខាននោះទេ តែក្នុងកំឡុងពេលនេះ អ្នកប្រហែលជាមិនអាចមើលឃើញអ្វីទាស់ខុសជាមួយគេនោះទេ ជឿសម្ដីគេគ្រប់ម៉ាត់ ហើយអ្នកក៏ចង់អោយគេមើលមកអ្នកបែបនោះដែរ។

៩. ទោះជួបជាក្រុម ក៏ពេញចិត្តអោយតែបាននៅក្បែរ

មិនថាជួបក្នុងនាមជាមិត្តភក្តិនោះទេ អោយតែបានឃើញមុខ ជួនកាលទោះរវល់ដកឃ្លាមិនរួចយ៉ាងក៏មានមុខអ្នកទៅនឹងគេដែរ ទោះជាគេមិនបាននិយាយអ្វីច្រើន ក៏គ្រប់គ្រាន់សម្រាប់អ្នកដែរ។

១០. មិនចូលចិត្តសាកល្បងធ្វើអ្វីថ្មីៗទេ តែក៏ពេញចិត្តនឹងធ្វើដើម្បីគេ

ធ្លាប់តែជាមនុស្សដែលមិនចូលចិត្តការផ្លាស់ប្ដូរ ពេលខ្លះអាចនឹងខ្លាចថែមទៀតផង តែគ្រាន់តែគេសរសើរមួយម៉ាត់មិនថាចុះសមុទ្រ ឡើងភ្នំអីយ៉ាងណានោះទេធ្វើបានទាំងអស់ ហើយថែមទាំងមកប្រាប់ខ្លួនឯងថាមានអីមិនល្អ សាកធ្វើថ្មីៗខ្លះក៏មិនមានអ្វីទាស់ខុសដែរ។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម