ប្រភេទទាំង ៣នៃ រង្វង់ខ្មៅក្រោមភ្នែក និង វិធីកែខៃ

  • 2020-08-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមិនមានអារម្មណ៍ទាស់ខុសទេ តែមិត្តភក្តិនៅឈ្លេសសួរថា “កើតអីមែន មើលទៅដូចឈឺ” នេះប្រហែលមកពីភ្នែករបស់អ្នកមើលទៅស្លក់ ហើយខ្មៅជាំហើយមើលទៅ។ រង្វង់ខ្មៅក្រោមភ្នែកអាចធ្វើឱ្យស្បែកមុខរបស់អ្នកស្រអាប់មិនស្រស់ថ្លា និងធ្វើឱ្យអ្នកមើលទៅហាក់ដូចជាអ្នកគេងបាន ២ ម៉ោងទោះបីជាអ្នកគេងបានគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ តោះមានស្វែងយល់ពីប្រភេទទាំងក្រោមរង្វង់ភ្នែក ហើយថាតើអ្នកកម្ចាត់វាបានដោយវិធីណា៖

១. សរសៃឈាមងងឹតនៅក្រោមរង្វង់ភ្នែក

រង្វង់ខ្មៅនៅក្រោមភ្នែកដែលកើតឡើងពីសរសៃឈាមអាចបណ្តាលមកពីអតិសុខុមប្រាណនៃឈាមក្នុងខ្លួនអ្នកខ្សោយ រួមផ្សំនឹង ជាតិឡាំហ្វាទិចដែលប្រមូលផ្ដុំនៅជុំវិញភ្នែកអ្នកទៀតផងនោះ។ ប្រព័ន្ធឡាំហ្វាទិចដែលមិនល្អ នឹងមិនអាចជួយអោយឈាមរត់បានល្អនោះ។ សារធាតុពណ៌នេះនឹងកកកុញនៅក្រោមភ្នែករបស់យើង ព្រោះវាជាស្រទាប់ស្តើងបំផុតមួយនៃស្បែកដែលបណ្តាលឱ្យវាមើលទៅខ្មៅងងឹតជាងធម្មតា។

ប្រសិនបើតំបន់ក្រោមភ្នែករបស់អ្នកមានពណ៌ខៀវ អ្នកអាចមានរង្វង់ខ្មៅក្រោមភ្នែកប្រភេទសរសៃឈាម។ អ្នកអាចកែខៃបានដោយព្យាយាមម៉ាស្សាភ្នែកថ្នមៗ ព្រមទាំងអនុវត្តសកម្មភាពបំបាត់ភាពតានតឹងមួយចំនួនដូចជាការតាំងសម្មាធិ និងបង្កើតទម្លាប់គេងទៀងទាត់។៏៏

២. ពណ៌ជាំខ្មៅនៅក្រោមរង្វង់ភ្នែក

រង្វង់ខ្មៅក្រោមភ្នែកដែលមានពណ៌ជាំខ្មៅ កើតឡើងដោយសាររាងកាយអ្នកផលិតជាតិមេឡានីនហួសប្រមាណ ឬ ដោយសារតែការចែកចាយមេឡានីននៅក្នុងស្បែកមិនបានល្អ។ ស្រទាប់ អេពីដឺមីស និង ដឺមីសមានសភាពស្តើងខ្លាំងជាពិសេសនៅបរិវេណភ្នែកនេះតែម្ដង ដែលធ្វើអោយសា្នមជាំខ្មៅនេះលេចឡើងមកកាន់តែច្បាស់។

គួរជ្រើសរើសគ្រីមលាបភ្នែក ដែលផ្សំពី វីតាមីន C អាស៊ីតអាសេទិក អាប៊ូទីន និង អ៊ីដ្រូក្លូនីន។ គ្រឿងផ្សំទាំងនេះជួយកាត់បន្ថយការផលិតមេឡាញីននិងធ្វើឱ្យភាពជាំខ្មៅនេះនិងស្រាលទៅៗផងដែរ ហើយមិនត្រូវភ្លេចលាបឡេការពារកម្ដៅព្រះអាទិត្យ នៅតំបន់នេះផងដែរ។

៣. ស្រមោលងងឹតនៅក្រោមរង្វង់ភ្នែក

ស្រមោលងងឹតនៅក្រោមរង្វង់ភ្នែកកើតឡើងនៅពេលដែលតំបន់ក្រោមភ្នែកត្រូវបានលេចធ្លោចេញមកក្រៅ ដែលបង្កើតជាស្រមោល ដែលធ្វើអោយភ្នែកអ្នកមើលទៅស្លក់ខ្មៅ។ នេះច្រើនតែបណ្តាលមកពីភាពចាស់ ការស្រកទម្ងន់ខ្លាំង ឬទម្រង់ឆ្អឹងមុខរបស់អ្នក។ ប្រភេទងងឹតនេះនៅក្រោមរង្វង់ភ្នែកគឺកាន់តែពិបាកក្នុងការព្យាបាល។

សម្រាប់អ្នកដែលលិចក្រោមភ្នែកសូមសាកល្បងក្រែមភ្នែកជាមួយជែលលាបភ្នែក ដែលផ្សំពី រេទីណូល ដែលជួយផ្ដល់ជាតិទឹក នឹងកាត់បន្ថយសភាពខូងជ្រៅនៃបរិវេនក្រោមភ្នែក។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម