ការ​ពិត​ដ៏​ឃោរឃៅ​ទាំង ៥​ ធ្វើ​ឲ្យ​អ្នក​ចេះដឹង ចាស់​ទុំ​ជាង​មុន​ឆ្ងាយ

  • 2020-08-04 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​អ្នក​ល្អ​ដ៏​កម្រិត​ណា នៅ​ពី​​ក្រោយ​ខ្នង ក៏​គង់​មាន​អ្នក​និយាយ​មិន​ល្អ​ពី​យើង។ ការ​ពិត​ខាង​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា ពិភពលោក​មួយ​នេះ​ពិបាក​យ៉ាងណា មិន​ថា​យើង​ល្អ​យ៉ាង​ណា​ក៏​ដោយ។

១. អ្នក​សេព​គប់​ជាមួយ​មនុស្ស​បែប​ណា អ្នក​ជា​មនុស្ស​បែប​នោះ

អ្នក​ដែល​នៅ​ជុំវិញ​យើង គឺ​ជា​អ្នក​ដែល​ជះ​ឥទ្ធិពល​បំផុត​លើ​យើង។ អ្នក​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​ប្រាជ្ញ ឬ​វាគ្មិន​បាន​ឡើយ បើ​អ្នក​សេព​គប់ជា​អ្នក​ជក់​គ្រឿង​ញៀន ឬ​ជន​ប្រមឹក។ ដូចនេះ អ្នក​ត្រូវ​ចេះ​រើស​គ្នា​ដើម្បី​ដើរ។

២. ភាព​ភ័យ​ខ្លាច គឺ​ជា​ការ​ស្ដាយ​ក្រោយ​ធំ​បំផុត

នៅ​លើ​លោក​នេះ មនុស្ស​ច្រើន​ណាស់​មក​ហើយ ដែល​ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច ហើ​យ​ត្រូវ​បាត់​បង់ឱកាស​ល្អ​ជា​ច្រើន។ ហើយ​ឱកាស​មួយ​ចំនួន គឺ​មក​តែ​ម្ដង​ប៉ុណ្ណោះ នៅ​ក្នុង​ជីវិត។ ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ អ្នក​ត្រូវ​ដើរ​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​ខ្លួន​ឯង ហើយ​សាក​អ្វី​ដែល​ថ្មីៗ។

៣. អ្នក​ល្អ​ប៉ុណ្ណា ក៏​មាន​គេ​និយាយ​ដើម

អ្នក​មិន​បាច់​ឆ្ងល់​ឡើយ ត្បិត​សូម្បី​តែ​ព្រះពុទ្ធ​ក៏​នៅ​មាន​មារ​មក​ផ្ចាញ់​ដែរ។ នៅ​ឡើយ​តែ​យើង​ត្រឹម​មនុស្ស​លោក រមែង​ជៀស​មិន​ផុត​ពី​កំហុស​នានា​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ទោះ​យើង​ល្អ​ប៉ុណ្ណា ក៏​នៅ​មាន​អ្នក​មិន​ចូលចិត្ត ហើយ​និយាយ​អាក្រក់​ពី​យើង​ដដែរ។

៤. អ្នក​គឺ​ជា អ្នក​ដឹក​នាំ​រឿង នៃ​ជិវិត​របស់​ខ្លួន

អ្នក​មិន​មែនជា​ជន​រងគ្រោះ​នៃ​ហេតុការណ៍​មួយ​ណា ឬ​គ្មាន​អ្នក​ណា​បង្ខំ​អ្នក​ឲ្យ​រង​ទុក្ខ​វេទនា​ឡើយ។ ឧទាហរណ៍ គ្មាន​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ជក់​គ្រឿងញៀន សេព​គ្រឿង​ស្រវឹង​ឡើយ គឺ​មក​អ្នក​ខ្លួន​ឯង​ប៉ុណ្ណោះ​ ដែល​ចង់​សាក​រៀង​ទាំង​នេះ។

៥.​រវល់​ មិន​ប្រាកដ​ថា​ជោគជ័យ

មាន​រឿង​ពិត​មួយ​ដ៏​ខ្លោចផ្សា​នោះ​គឺ រវល់ និង​ហត់​រហូត មិន​ប្រាកដ​ថា​អ្នក​នឹង​ជោគជ័យ​ឡើយ។ អ្នក​ខ្លះ​ហត់​តាំង​ពី​ពេល​ចាប់​កំណើត រហូត​ដល់​ពេល​ស្លាប់ ក៏​មិន​ទាន់​បាន​ស្រណុក​ខ្លួន​ផង។​ ជោគជ័យ គឺ​កើត​ពី​ការ​ដាក់​ផែន​ការ​ច្បាស់​លាស់ និង​មិន​បោះបង់​ចោល៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម