អ្នកអាចនឹងមានអារម្មណ៍ល្អភ្លាម បន្ទាប់ពីតុបតែងខ្លួនប្រាណអ្នកជាមួយរបស់ ៥យ៉ាងនេះ

  • 2020-08-04 04:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលអ្នកសម្លឹងមើលនរណាម្នាក់លើកដំបូង អ្នកប្រហែលជាសម្លឹងទៅ​លើសម្លៀក​បំពាក់​និងការ​តុបតែង​ខ្លួន​មុនហើយ។ ពិសេសសម្រាប់មិត្តនារីប្រាកដជាតុបតែងខ្លួនប្រាណឲ្យបានសមរម្យនិងទៅតាមកាលៈទេសៈ ឬ​ពេល​ចេញក្រៅម្តងៗ។ ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានដឹងរបស់របរតុបតែងខ្លួនប្រាណទំាង ៥យ៉ាង​ដែល​អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អនិងទាក់ទាញសម្រាប់អ្នកផងរួមមាន៖

១. អាវយឺតឬសាច់ក្រណាត់ពណ៌ស

អាវដែលសាមញ្ញបំផុតនោះគឺអាវយឺតពណ៌សទទេគ្មានម៉ូដអ្វីរញ៉េរញៃ។ អាវប្រភេទនេះ​អាវពាក់​បានទំាង​បុរស​និង​នារី​ដោយវាមានម៉ូដកជាអក្សរវី និងកមូលទៅតាមការនិយមរបស់អ្នកពាក់។ មិនត្រឹមតែប៉ុណ្ណោះ ការពាក់​អាវ​ប្រភេទនេះមើលមកសាមញ្ញក៏ពិតមែន តែបែបជា fashion។

២. ខោខូវប៊យលាតជើងវែង

ខោខូវប៊យមានការពេញនិយមជាខ្លំាងពីសំណាក់មិត្តយុវវ័យមិនថាប្រុសស្រី។ ទោះបីជាវាមាន​ម៉ូដច្រើន​យ៉ាង​ណា​ក៏​ដោយ មិត្តនារីនៅតែអាចជ្រើសរើសស្លៀកជាមួយនឹងខោចង្កេះវែងរលុងតិចៗបាន។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ខោប្រភេទនេះមិនរើសរាងរបស់អ្នកស្លៀកឡើយ។

៣. គ្រឿងអលង្ការតូចៗឆ្មារៗ

ក្រៅពីសម្លៀកបំពាក់សម្រាប់តុបតែងកាយហើយ មិត្តនារីតែងតែនិយមប្រើ​គ្រឿងអលង្ការ​បន្ថែម​ទៀតដើម្បី​បង្កើន​សម្រស់នៅលើរាងកាយ។ មិនថាជានាឡិកា កងដៃ ខ្សែដៃ ក្រវិល ខ្សែក និងរបស់របរផ្សេងទៀត ប្រ​សិន​បើ​អ្នកដាក់លើដងខ្លួនអ្នក អ្នកប្រាកដជាមានអារម្មណ៍ប្លែកស្រស់ស្អាតជាក់ជាមិនខាន។ ពិសេស នា​ពេល​បច្ចុប្បន្ននេះ គេនិយមប្រើប្រាស់គ្រឿងអលង្ការនាមានម៉ូដតូចៗនិងឆ្មារៗ។

៤. កាបូបស្ពាយ

មិនថាទៅធ្វើការ ដើរលេង ឬចូលរួមកម្មវិធីនោះទេ ការស្ពាយកាបូប​ចំហៀង​ពិតជាមានចំបាច់​ណាស់​សម្រាប់​សុភាព​នារីគ្រប់រូប។ ដោយឡែក​ប្រសិន​បើអ្នក​ចង់​ឲ្យ​មាន​ការប្លែកភ្នែក អ្នកអាចជ្រើស​រើសយក​កាបូបតូចៗ​ស្ពាយ​ចំហៀងដែលមើលមកមានលក្ខណៈជា fashion តែម្តង។

៥. ស្បែកជើងប៉ាត់តា

ចុងក្រោយនោះគឺស្បែកជើងប៉ាត់តាអាចនឹងជាម៉ូដដែលមិត្តនារីគ្រប់គ្នាតែងតែងមាន។ មិនថាទៅសាលា ធ្វើ​ការ ដើរលេងនោះទេ អ្នកតែងនិយមពាក់ស្បែកជើងប៉ាត់តាព្រោះវាមានភាពកក់ក្តៅ ពេញនិយម​និងទាន់​ស​ម័យ​សម្រាប់មិត្តយុវវ័យមិនចេះធុញឡើយ។ លើសពីនេះ ស្បែក​ជើង​ប្រភេទ​នេះមិនចេះ​រើស​នឹង​សម្លៀក​បំ​ពាក់​នានាឡើយ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទៅធ្វើការបានយ៉ាងជឿជាក់និងមើលទៅថ្លៃថ្នូរ ដោយម៉ូដទាំងនេះ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម