ការ​ផ្លាស់​ប្ដូរ ៤​យ៉ាង​ដែល​ម្ចាស់​ផ្ទះ​អាច​ធ្វើ​ដើម្បី​លើក​រាសី​ កាត់​ចង្រៃ​នៅ​ក្នុង​ផ្ទះ

  • 2020-08-04 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ផ្ទះ ប្រសិន​បើ​មាន​ឥទ្ធិពល​វិជ្ជមាន​ច្រើន នឹង​ជួយ​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ ជ្រះ​ស្រឡះ ធ្វើ​អ្វី​ក៏​បាន​សម្រេច។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​អាច​កែ​ខៃ​រាសី ដោយ​ការ​ផ្លាស់​ប្ដូរ​ងាយ​ៗ​នៅ​ក្នុង​ផ្ទះ។

១. ដាំ​ដើម​ឈើ​បៃតង

ក្រៅ​ពី​ជួយ​បន្ថែម​សោភណ្ឌភាព​ឲ្យ​ផ្ទះ​សម្បែង និង​សំអាត​បរិយាកាស​នោះ ដើម​ឈើ​បៃតង ថែម​ទាំង​អាច​ស្រូប​បាន​ថាមពល​ល្អ​ចូល​ក្នុង​ផ្ទះ​ផង​ដែរ។ ការ​រៀបចំ​ដាំ​ដើម​ឈើ​នៅ​ក្នុង​គេហដ្ឋាន អាច​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​រក​ទទួល​ទាន ប្ដី​ប្រពន្ធ​ចុះ​សម្រុង សុខភាព​រឹងមាំ។ ក្រៅ​ពី​បន្ទប់​ទទួល​ភ្ញៀវ ម្ចាស់​ផ្ទះ​ក៏​អាច​ដាំ​ដើម​ឈើ​ក្នុង​ផ្ទះ​បាយ​ដូច​គ្នា ដើម្បី​បន្ថយ​ធាតុ​ភ្លើង​នៅ​ទី​នេះ។

២. ប្រើ​គ្រឿង​សង្ហារឹម​ធ្វើ​ពី​ឈើ

នៅ​ពេល​រើស​គ្រឿង​សង្ហារឹម​នៅ​ក្នុង​ផ្ទះ ប្រសិន​បើ​ជីវភាព​អំណោយផល អ្នក​គួរ​ផ្ដល់​អាទិភាព​ទិញ​គ្រឿង​ធ្វើ​ពី​ឈើ។ ព្រោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​បរិយាកាស​កក់​ក្ដៅ គ្រឿង​សំអាង​ធ្វើ​ពី​ឈើ​ក៏​​មាន​ប្រយោជន៍​ខាង​ហុងស៊ុយ​​ផង​ដែរ។ ធាតុ​ឈើ ជួយ​ឲ្យ​ឥទ្ឋិពល​នៅ​ក្នុង​ផ្ទះ​បាន​រឹង​មាំ មិន​ងាយ​បែកបាក់ ព្រោះ​គេ​ជឿ​ថា ឈើ​ចាក់​ជ្រៅ​ចូល​ក្នុង​ដី មិន​ងាយ​រលំ។

៣. ចិញ្ចឹម​ត្រី ចិញ្ចឹម​សត្វ

ដាក់​អាង​ចិញ្ចឹម​ត្រី​ធំ​ល្មម​មួយ​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នឹង​ធ្វើ​ឲ្យ​គ្រួសារ​ត្រជាក់ត្រជុំ មិន​ងាយ​ឈ្លោះ​ប្រកែក​គ្នា មិន​ក្ដៅ​ក្រហាយ​នៅ​ក្នុ​ង​ផ្ទះ។ ដើម្បី​ឲ្យ​ផ្ទះ​ស្រស់ស្រាយ អ្នក​អាច​ចិញ្ចឹម​ត្រី​កន្ទុយ​បី​ក្រហម។ បើ​ចង់​រក​ទទួល​ទាន​មាន​បាន អាច​ចិញ្ចឹម​ត្រី​ឡហាន ឬ​ត្រី​នាគ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម