ជីវិត​អាពាហ៍ពិពាហ៍ មាន​ប្ដី​ដូច​ជា​អត់ ប្រសិន​ជា​​ស្វាមី​មាន​សញ្ញា​ទាំង​នេះ

  • 2020-08-03 09:00:00
  • ចំនួនមតិ 17 | ចំនួនចែករំលែក 105

មនុស្ស​ស្រី​ក្នុង​លោក អ្នក​ណា​មិន​ប៉ង​បាន​ស្វាមី​ម្នាក់​ដែល​អាច​ទុក​ចិត្ត ធ្វើ​ជា​ខ្នង​បង្អែក​បាន​នោះ។ តែ​បើ​មនុស្ស​ប្រុស​​មាន​អត្តចរិត​បែប​នេះ​វិញ គឺ​សុខ​ចិត្ត​មិន​មាន​ប្រសើរ​ជាង ត្បិ​ត​មាន​ដូច​ជា​អត់​ដដែល។

១. គេ​មិន​ត្រលប់​មក​ផ្ទះ

ប្រសិន​បើ​ស្វាមី​អ្នក​ឧស្សាហ៍​មិន​ចូល​ផ្ទះ​ពេល​យប់​ ដោយ​លើក​ហេតុផល​មក​ដដែល​ៗ ច្រំដែល ឬ​មិន​គួរ​ទុក​ចិត្ត នេះ​ច្បាស់​ណាស់ ថា​គេ​កំពុង​មាន​ចំណង​អ្វី​ផ្សេង​ក្រៅ​អ្នក​ និង​កូន​របស់​អ្នក​។ ប្រសិន​បើ​មិន​មែន​ស្រី​ផ្សេង​ទេ កត្តា​ដែល​គេ​ចូល​ខារ៉ាអូខេ ផឹក​ដាច់​យប់​ក៏​អាច​លើក​ឡើង​បាន​ដែរ​ថា គេ​មិន​ឲ្យ​តម្លៃ​គ្រួសារ​មួយ​នេះ​ឡើយ​ ដោយ​ការ​សប្បាយ​នៅ​ខាង​ក្រៅ គឺ​សំខាន់​ជាង​អ្នក​ទៅ​ទៀត។

២. គ្រួសារ​មិន​មែនជា​អាទិភាព​ទី​១​របស់​គេ

ពេល​នៅ​កំលោះ មិន​ទាន់​មាន​គ្រួសារ មិត្តភ័ក្ដិ ឬ​ការ​សប្បាយ​អាច​ជា​អាទិភាព​របស់​មនុស្ស​ប្រុស​ភាគ​ច្រើន ប៉ុន្តែ​ខណៈ​ដែល​ឈាន​ជើង​ចូល​ជីវិត​គូ​ហើយ គ្រួសារ​ត្រូវ​តែ​នៅ​លើ​គេ ដោយ​ការ​សប្បាយ​ ឬ​ការ​ជួបជុំ​មិត្តភ័ក្ដិ អាច​ទុក​​ក្រោយ​បាន។ ផ្ទុយ​មក​វិញ ប្រសិន​ជា​គេ​នៅ​តែ​ទុក​របស់​ទាំង​នោះ​ សំខាន់​ជាង​គ្រួសារ​នោះ មាន​ន័យ​ថា ​មនុស្ស​គេ​មិន​ទាន់​ចាស់​ទុំ ឬ​និយាយ​ឲ្យ​ត្រង់​គឺ​មិន​ទាន់​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​ដើម្បី​បង្កើត​គ្រួសារ​ខ្លួន​​ឯង​ឡើយ។

៣. គេ​មិន​ស្មោះ​ត្រង់

បុរស​ម្នាក់​ដែល​មិន​ស្មោះ​ត្រង់​នឹង​ប្រពន្ធ​កូន ក៏​មិន​ស័ក្ដិសម​ធ្វើ​ជា​ប្ដី ឬ​ឪពុក​គេ​បាន​ដែរ។ តើអ្នក​ឲ្យ​កូន​និយាយ​ថា​ម៉េច បើ​គេ​ឃើញ​ពុក​គេ​ទៅ​មាន​ស្រី និង​កូន​ផ្សេង​ទៀត​នៅ​ខាង​ក្រៅ? បើ​អ្នក​មិន​ទុក​មុខ​ឲ្យ​ប្រពន្ធ​កូន​ទេ គួរ​ណាស់​ក៏​គួរ​ខ្មាស​ខ្លួន​ឯង​ដែរ ដែល​សុំ​ឪពុក​ម្ដាយ​គេ​ធ្វើ​ជា​ប្រពន្ធ​រួច​ហើយ បែរ​ជា​ទៅ​រក​ថែម​អ្នក​ថ្មី​ទៅ​វិញ?

៤. គេ​មិ​ន​ស្រលាញ់​អ្នក

នេះ​ក៏​ជា​ចំណុច​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​ផង​ដែរ នៅ​ក្នុង​ជីវិត​ប្ដី​ប្រពន្ធ។ ប្រពន្ធ​រូប​ណា​ក៏​ភ័យ​ខ្លាច ថ្ងៃ​ណាមួយ ប្ដី​នឹង​ឈប់​ស្រលាញ់​យើង។ តែ​អ្នក​ត្រូវ​ដឹង​ថា អ្វី​ៗ​លើ​លោក​ក៏​នឹង​កែប្រែ​តាម​ពេល​វេលា។ បើ​ថ្ងៃ​ណាមួយ គេ​លែង​ស្រលាញ់​ហើយ អ្នក​ត្រូវ​ចិត្ត​ឲ្យ​ពី​ចំណង​តុកសិក​មួយ​នេះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel