ឥលូវ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង Lee Minho មែន​ពិត តែ Kim Soo Hyun ធ្លាប់​របូត​តួ​ក្នុង​រឿង F4 កូរ៉េ

  • 2020-08-03 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​ស្រមៃ​ទេ​ថា ប្រសិន​បើ​រឿង​ភាគ ហើយ​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Minho និង Kim Soo Hyun នឹង​ទៅ​ជា​យ៉ាង​ណា?

ទស្សនិកជន​ស្ទើរ​តែ​គ្រប់​រូប​ទៅ​ហើយ​ដែល​ដឹង​ថា តារា​សម្ដែង​ប្រុស​កូរ៉េ Kim Soo Hyun គឺ​ជា​តារា​ប្រុស​លំដាប់ A របស់​កូរ៉េ ដោយ​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក ដោយ​ក្នុង​រឿង​មួយ​ភាគ គឺ​១០​ម៉ឺន​ដុល្លារ។ យ៉ាងណាក្ដី​ អ្នក​មាន​ដែល​ដឹង​​ទេ​ថា តារា​លំដាប់​ខ្ពស់​មួយ​នេះ ក៏​ធ្លាប់​របូត​តួ​សម្ដែង​ដូច​អ្នក​ដទៃ​ដែរ ពេល​ទើប​ចូល​សិល្បៈ។

តាម​នោះ​ដែរ នៅ​ក្នុង​វីដេអូ​ក្រោយ​ឆាក​មួយ ដែល​ចាក់​បញ្ចាំង​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ជប៉ុន​ ដែល​បង្ហាញ​ពី​សកម្មភាព​ហាត់​សម មុន​ពេល​ថត​រឿង កន្លង់​បាក់​ស្លាប កុលាប​មាន​ស្នេហ៍​​នោះ គេ​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​នោះ Kim Soo Hyun ក៏​ចូល​រួម​ហាត់​សម​នឹង​តួ​អង្គ​ដទៃ​ទៀត​ដែរ។

ជាក់​ស្ដែង នៅ​ពេល​នោះ ប្រុស​ស្អាត​វ័យ ៣២​ឆ្នាំ កំពុង​សាក​តួ​ មិត្តភ័ក្ដិ​រួម​ថ្នាក់​របស់​តួ គឹម ចា​ន់​ឌី។ យ៉ាងណាក្ដី​ អ្នក​ដឹក​នាំ​រឿង​ហាក់​មិន​ទាន់​ពេញ​ចិត្ត​នឹង​សមត្ថភាព​របស់ តារា​រូប​នេះ អ្នក​ដឹក​នាំ​បាន​ឲ្យ​លោក​សាក​ឡើង​វិញ ម្ដង​ទៀត។ គួរ​ឲ្យ​សោក​ស្ដាយ នៅ​ចុង​បញ្ចប់ លោក​នៅ​តែ​មិន​អាច​ទទួល​បាន​តំណែង​ខាង​លើ ដោយ​តួ​នេះ ត្រូវ​បាន​ធ្លាក់​លើ តារា​សម្ដែង​ប្រុស Jung Eui Chul ជំនួស​វិញ។

រឿង​ភាគ ខាង​លើ​ក្រោយ​ពេល​ចាក់​បញ្ចាំង បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់ Lee Minho និង​តួ​ដទៃ ល្បី​សព្វ​អាស៊ី។ យ៉ាងណាក៏ដោយ នៅ​ពេល​នេះ តម្លៃ​ខ្លួន​របស់​តួ Goo Jun Pyo នៅ​តែ​ទាប​ជាង​របស់ Kim Soo Hyun ដោយ​នៅ​ពេល​នេះ Lee Minho ទទួល​បាន ៧​ម៉ឺន​ដុល្លារ​សម្រាប់​រឿង​១​ភាគ តិច​ជាង​ Kim Soo Hyun ៣​ម៉ឺន​ដុល្លារ។ ទស្សនិកជន​ធ្លាប់​គិត​ទេ​ថា បើ​តារា​ប្រុស​លំដាប់​ទាំង​២​នេះ សម្ដែង​រួម​គ្នា សាច់​រឿង​នឹង​ទៅ​ជា​យ៉ាងណាវិញ​នោះ?

ប្រភព៖ preview.ph ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម