១២​ក្បាច់​សម្រក​ខ្លាញ់​ងាយៗ​ ​អ្នក​ខ្ជិល​ៗ​នៅ​តែ​លើ​គ្រែ​ក៏​ហាត់​បាន

  • 2020-08-03 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​គិត​ដល់​ការ​ហាត់​ប្រាណ​ អ្នក​តែង​គិត​ថា​ទាល់​តែ​ទៅ​កន្លែង​ហាត់​ប្រាណ​ទើប​អាច​ហាត់​បាន។​ ប៉ុន្តែ​​លំហាត់​ប្រាណ​ទាំង​នេះ​មិន​ចាំ​បាច់​ទៅ​កន្លែង​ហាត់​ប្រាណ​ក៏​អាច​ស្រក​ទម្ងន់​បាន​។​

១​. លត់​ជង្គង់​រួច​លើក​ជើង​ម្ខាង​

លត់​ជង្គង់​រួច​ច្រត់​ដៃ​ទាំង​២​ ទប់​ខ្នង​ឱ្យ​ត្រង់​។ បន្ទាប់​មក​លើក​ជើង​ម្ខាង​តិច​ៗ​ឱ្យ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ លើក​ទៅ​លើក​មក​ឱ្យ​បាន​១០ដង​ រួច​លើក​ជើង​ម្ខាង​ទៀត។

២​. ក្រាប​របៀប​ទាហាន​

ក្រាប​បែប​នេះ​ រួច​លើក​ជើង​ស្តាំ​១​វិនាទី​ រួច​លើក​ជើង​ឆ្វេង។

៣​. ស្ពាន​កោង (Glute bridge)

គេង​ដាក់​ដៃ​ទាំង​២​រាប​ស្មើ​ ហើយ​បង្ហើប​គូទ​អ្នក​ឱ្យ​ខ្ពស់​ឱ្យ​បាន​មួយ​សន្ទុះ​។ ដើម្បី​បង្កើន​អាំងតង់ស៊ីតេ​ អ្នក​អាច​លើក​ជើង​ម្ខាង​ឡើង។​

៤.​ ផ្តេក​ខ្លួន​មួយ​ចំហៀង​

ផ្តេក​ខ្លួន​រួច​លើក​ជើង​ម្ខាង​ឡើង​ យក​ដៃ​ច្រត់​ក្បាល។​ធ្វើ​បែប​នេះ​ទៅ​មក​ឱ្យ​បាន​១០​ដង​​ហើយ​ធ្វើ​ម្ខាង​ទៀត។​

៥​. រមួល​ខ្លួន

អង្គុយ​ដាក់​ជើង​ឡើង​លើ​ ដៃ​ទាំង​២​ក្តោប​ចូល​គ្នា​។​ ទប់​ជើង​ឱ្យ​ជាប់​ហើយ​ចាប់​ផ្តើម​ងាក​ខ្លួន​ទៅ​ឆ្វេង​ ងាក​ខ្លួន​ទៅ​ស្តាំ។​

៦.​ ក្រាប​ដូច​ក្តារ​

ការ​ក្រាប​បែប​នេះ​គឺ​ងាយ​ស្រួល​ ហើយ​មាន​ប្រសិទ្ធភាព​ទៀត​ផង​។​ គ្រាន់​តែ​ដាក់​ដៃ​អ្នក​ច្រត់​ឱ្យ​កែង​នឹង​ដង​ខ្លួន​ ក្បាល​ស្មើ​និង​ដង​ខ្លួន។​

៧.​ អាវ៉ង់​ដូច​ទាហាន

ការ​ធ្វើ​បែប​នេះ​ក៏​ដូច​ជា​លេខ​២​ដែរ​ ប៉ុន្តែ​មិន​ចាំ​បាច់​លើក​ជើង​ទេ​ គ្រាន់​តែ​ងើប​ទៅ​មក​បាន​ហើយ​។

៨.​ ដេក​ជិះ​កង់​

គេង​ដាក់​ជើង​រាប​ស្មើ​ ងើប​ក្បាល​ឡើង​លើ​យក​ដៃ​ទាំង​២​ទប់​។ បន្ទាប់​មក​លើក​ជង្គង់​ឱ្យ​ជិត​ដល់​ក្បាល។

៩​. លើក​ទៅ​លើក​មក​

គេង​ដាក់​ដៃ​ច្រត់​ទប់​ខ្លួន​ ហើយ​លើក​ជើង​ទាំង​២​ឆ្លាស់​គ្នា​ទៅ​មក។

១០.​ បត់​ខ្លួន​ចូល​គ្នា

ដាក់​គូទ​ រួច​ហើប​ខ្លួន​លើក​ដៃ​ឡើង​លើ​ឱ្យ​ត្រង់​ បន្ទាប់​មក​ដាក់​ជើង​កែង​គ្នា។

១១​. បង្ហោះ​ខ្លួន

គេង​ដាក់​ដៃ​រាប​ស្មើ​ដូច​លេខ៣​ហើយ​ចាប់​ផ្តើម​ងើប​គូទ​លើក​ជើង​ឡើង​ឱ្យ​ជិត​ដល់​មុខ​ទៅ​មក។

១២.​ SuperMan

គេង​ផ្កាប់​មុខ​ រួច​លើក​ជើង​ហើប​ជើង​ និង​លើក​ដៃ​ដាក់​ឱ្យ​ត្រង់ ៕

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម