ចង់​មាន​សិទ្ធិ​​​គ្រង​បេះដូង​​មនុស្ស​​​​ស្រី​​រឹង​​មាំ​ ​ប្រុស​ៗ​​​ត្រូវ​​ដឹង​ចំណុច​ទាំង​​ ៨ នេះ​សិន

  • 2020-08-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​​ជា​​បុរស​ណា ចង់​មាន​សិទ្ធ​មក​​គ្រង​បេះដូង​មនុស្ស​ស្រី​ដែល​មាន​ភាព​រឹង​មាំ​ពិបាក​​បន្តិច​ ហើយ​​ត្រូវ​ចំណាយ​ពេល​យូរ​​ទៀត​ផង។ ប៉ុន្តែ​អ្នក​​សំណាង​​បំផុត​បើ​អាច​​យក​ឈ្នះ​បេះ​ដូង​របស់​នាង​បាន ព្រោះ​​មនុស្ស​ស្រី​រឹង​មាំ​កម្រ​លង់​ស្រលាញ់​បុរសណា​ផ្ដេសផ្ដាស​ណាស់។ ហេតុ​​នេះ​ហើយ បើ​អ្នក​ពិត​ជា​ចង់​បាន​នាង​ជា​គូ​ជីវិត​មែន មិន​គួរ​មើល​រំលង​នូវ​ចំណុច​ទាំង​ ៨ នេះ​ឡើយ។

១. គោរព​ឲ្យ​តម្លៃ​​នាង

​នាង​មិន​ត្រូវ​​​ការ​​មនុស្ស​​ប្រុស​ណា ដែល​ចូល​មក​​សម្លឹង​ឃើញ​​ចង់​បាន​តែ​រូប​រាង​កាយ។​ នាង​ត្រូវ​ការ​​​​មនុស្ស​ប្រុស ដែល​ស្រលាញ់​នាង​ដោយ​ការ​គោរព​ឲ្យ​តម្លៃ និង​ការ​យក​ចិត្ត​ទុក​ដាក់។

២. សរសើរ​នាង

នាង​មិន​មែន​​ចង់​ឲ្យ​អ្នក​​និយាយ​សរសើរ​បញ្ជោរ​គ្រប់​ពេល​នោះ​​ទេ ប៉ុន្តែ​មនុស្ស​ស្រី​រឹង​មាំ តែង​​​តែ​ធ្លាប់​​ទទួល​បាន​​ជ័យ​លាភី ឬ​ជោគជ័យ​ទៅ​លើ​រឿង​ផ្សេងៗ​ជា​ច្រើន ដូច្នេះ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ ជា​​ការ​បង្ហាញ​ភាព​ស្ញប់ស្ញែង ក៏ដូចជា​កម្លាំង​ចិត្ត​​ដ៏​ធំ​​​​​​​សម្រាប់​នាង។

៣. សួរ​សំណួរទៅ​នាង

នាង​ចូលចិត្ត​ឲ្យ​​គេ​សួរ​សំណួរ ព្រោះ​​នាង​ចង់​ចែក​រំលែក​អ្វី​ដែល​នាង​មាន​​ ទៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​ដឹង។ បើ​មនុស្ស​ប្រុស​ណា គិត​​​តែ​ពី​និយាយ​អួត​​​ខ្លួន​ឯង​ពី​នេះ​ពី​នោះ ​ចង់​សម្ញែង​ទ្រព្យ​​​​ ដើម្បី​បាន​​ការ​ចាប់​អារម្មណ៍​ពី​​នាង នោះអ្នក​យល់​ច្រឡំ​​ធំ​ហើយ ព្រោះ​នាង​មិន​ចូល​ចិត្ត​បែប​ហ្នឹងទេ។

៤. ប្រាកដ​ប្រជា​ជាមួយ​នាង

នារី​​បែប​នេះ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ពី​រឿង​ស្នេហា​នោះ​ទេ តែ​បើ​នាង​ដក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់​ហើយ​ នាង​ច្បាស់​ជា​ចាត់​ទុក​ និងចង់​​បាន​ម្នាក់​​នោះ​ជាគូ​ជីវិតមិន​ខាន​ ដូច្នេះ​​​កុំ​​ចង់​លេង​សើច​ជាមួយ​នាងឲ្យ​សោះ។

៥. យក​ចិត្ត​ទុក​ដាក់​​ ​ចំពោះ​រឿង​​តូច​តាច​

ប្រុសៗ​អាច​​មិន​​បាន​ចាប់​អារម្មណ៍​លើ​​រឿង​តូច​តាច​មួយ​ចំនួន​ ដែល​​វា​មាន​ន័យ​យ៉ាង​ធំធេង​សម្រាប់​​មនុស្ស​ស្រី​ ដូច​ជា​​​ទិញ​ផ្កា​ឲ្យ​នាង មិន​ភ្លេច​​​ពាក្យ​ជូនពរ​ក្នុង​ថ្ងៃ​ខួប​កំណើត នាំ​នាង​ទៅ​កន្លែង​ដែល​នាង​ប្រាថ្នា។​ ទាំង​នោះ​សុទ្ធ​តែ​ជា​​​​អ្វី ដែល​​មាន​ន័យ​ខ្លាំង​ណាស់​សម្រាប់​នាង។

៦. ត្រូវ​ដឹង​ថា​​នាង​ក៏​មាន​ចំណុច​ខ្សោយ​ដែរ

​​​​​​ឃើញ​នាង​រឹង​មាំ ​​សើច​​​សប្បាយ មិន​​ងាយ​ហូរ​ទឹក​ភ្នែក កុំ​គិត​ថា​នាង​មិន​​ចេះ​កើត​ទុក្ខ។ ពេល​ខ្លះ​​ទឹក​ភ្នែក​​ក៏​ហូរ​ស្រក់​មក​យ៉ាង​ងាយ បើ​សិន​ជា​អ្នក​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់។ ម៉្យាង​វិញ​ទៀត​ជួយ​លួង​នាង​ផង ពេល​នាង​ខឹង ឬ​ពិបាក​ចិត្ត ព្រោះ​មនុស្ស​ស្រី​ខ្លាំង​ប៉ុនណា​ក៏​ត្រូវ​​ការ​ភាព​កក់​ក្តៅ​ដែរ។

៧. មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត

នាង​គិត​ថា​មនុស្ស​ប្រុស​មិន​ចាំ​បាច់​​ត្រូវ​តែ​មាន​ទ្រព្យ​សម្បត្តិ​មហាសាល​នោះ​ទេ។ នាង​ត្រូវ​ការ​អ្នកណា​ដែល​មាន​សមត្ថភាព មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត ម្នាក់​នោះ​ហើយ​​​​ជា​ដៃ​គូ​ស័ក្ដិសម​ឥត​ខ្ចោះ​សម្រាប់​នាង។

៨. ចេះ​ផ្អែម​​ល្ហែម

​អ្នក​មិន​​បាច់​ចាត់​​ទុក​នាង​ដូច​ជា​ម្ចាស់ក្សត្រី​ក៏​បាន​ដែរ ប៉ុន្តែ​ត្រូវ​ចេះ​ផ្តល់​ភាព​ផ្អែម​ល្ហែម ដោយ​និយាយ​ពាក្យ​ពីរោះ​ស្តាប់​ទៅ​កាន់​នាង មិន​ស្រែក​គំហក​​​ដាក់​ទោះ​បី​ជា​ខឹង ស្មោះ​ត្រង់​ចេញ​ពីចិត្ត​​ មិន​មែន​ផ្អែម​តែ​សម្តី៕

ចុច​អានបន្ត៖

ប្រភព៖ bolde ប្រែសម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម