មិនធម្មតា! ១​សប្តាហ៍សោះ ស្រក​គីឡូយ៉ាងនេះ ឯរាងដឹងតែស្អាត បើធ្វើតាម ៣ចំណុច​នេះ

  • 2020-08-02 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​អ្នក​ធាត់​ៗ បើ​និយាយ​ពី​រឿង​ឲ្យ​ស្រក​ទម្ងន់ គឺ​ពិត​ជា​រឿង​ពិបាក​ធ្វើ​បំផុត។ អ្នកខ្លះ ហេតុ​តែ​ចង់​ស្គម​ពេក បែរ​ជា​បោះបង់​អាហារ​ពេល​ព្រឹក​ចោល ដោយ​យល់​ថា ជា​មូល​ហេតុ​នាំ​ឲ្យ​ធាត់។

អ្នក​ជំនាញ​សម្រស់ បាន​ប្រាប់​ថា ការ​ពិត​មិន​ដូច្នេះ​ទេ ផ្ទុយទៅវិញ អាហារ​ពេល​ព្រឹក​គឺ​ជា​ប្រភព​ដ៏​សំខាន់ និង​មាន​នាទី​ទ្រទ្រង់​រាងកាយ និង​ធ្វើ​ឲ្យ​អ្នក​មាន​រាង​ស្អាត​ខ្លាំង​ទៅ​វិញ។

រូបតំណាង

ប្រសិន​បើ​អ្នក​ធ្វើ​តាម​វិធី​៣នេះ អំលុង​ពេល​អាហារ​ពេល​ព្រឹក អ្នក​នឹង​មាន​រាង​ស្អាត ក្រោយ​ស្រក​គីឡូ​ស្រឺត​ៗ។

អ្នក​ជំនាញ​បន្ត​ថា កាន់​តែ​ពិសេស គឺ​សម្រាប់​អ្នក​ចង់​ស្គម​លឿន ឯ​រាង​ស្អាត​ស្លីម ក្នុង​រយៈ​ពេល​ខ្លី អាច​អនុវត្ត​គន្លឹះ​ ៣​នេះ ដើម្បី​ស្រក​បាន ៦​គីឡូក្រាម ក្នុង​រយៈ​ពេល​១​សប្តាហ៍។

១. ញ៉ាំ​ផ្លែឈើ​ទាំង​នេះ

សាក​ប្ដូរ​ទម្លាប់​ញ៉ាំ​គុយទាវ ទឹក​ស៊ុប ឬ​បាយ​ស្រូប សាច់​បី​ជាន់​មាន​ខ្លាញ់​រងើម ដែល​នឹក​ឃើញ​ក៏​ស្រក់​ទឹក​មាត់​នោះ​ចេញ។ សូម​ងាក​មក​ទទួល​ទាន​ ផ្លែឈើ​ចម្រុះ​មុខ​គ្នា​ដែល​មាន​ដូចជា​ ចេក​ណាំវ៉ា ចេក​ពងមាន់ ប៉ោម ល្ហុង ក្រូច​ពោធិ៍សាត់ ឬ​ប័រ ឬ​ផ្លែឈើ​ណា​ផ្សេង​ទៀត​ ដែល​អ្នក​ចូល​ចិត្ត លាង​សម្អាត​ឲ្យ​ល្អ រួច​ចិត​ជា​ចំណិត​តូច​ៗ។​

ការ​​ញ៉ាំ​ផ្លែឈើ​បែប​នេះ មិន​ធ្វើ​ឲ្យ​ខូច​សុខភាព​ទេ។ បើ​តាម អ្នក​ឯកទេស​សម្រស់​ប្រាប់​ថា នៅ​ក្នុង​ប្រភេទ​ផ្លែ​ឈើ​ទាំង​នោះ​ វា​មាន​ផ្ទុក​នូវ​វីតាមីន​ចិញ្ចឹម​រួច​ទៅ​ហើយ ​អ្នក​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​គ្រប់​ល្មម​ដូច​គ្នា។ ការ​ញ៉ាំ​លើក​ដំបូង​ៗ ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​មិន​ទាន់​ស៊ាំ ឬ​ទម្លាប់ ជា​ហេតុ​អាច​ឲ្យ​អ្នក​ហាវ រលុង​ក្នុង​ពោះ ចង់​តែ​រក​អី​ញ៉ាំ​បន្ថែម។ ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ទី២ ឬទី៣ អ្នក​នឹង​​អាច​ធ្វើ​បាន​​ទម្លាប់​នេះ។

ផ្លែឈើ​ក្រៅ​តែ​ជួយ​ឲ្យ​ស្រក​គីឡូ​ហើយ តែ​ក៏​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​កាក​សំណល់​បាន​ល្អ ប្រសិន​បើ​អ្នក​ទទួល​ទាន​សារធាតុ​សរសៃ ដែល​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង។

ក្រោយ​ញ៉ាំ​បែប​នេះ​ទៀង​ទាត់ សូម​ត្រៀម​តែ​មាន​រាង​ស្អាត​ឲ្យ​ហើយ​ទៅ អស់​បារម្ភ​រឿង​ពិបាក​ស្លៀកពាក់ ឬ​តែង​ខ្លួន​បែប cute ទាន់​សម័យ​ទៀត​ហើយ។

២. អ្នកអាចដាំបបរជាមួយដំឡូង

អ្នក​អាច​ដាំ​បបរ​ជាមួយ​ដំឡូង​ជ្វា​បាន ដោយ​អ្នក​អាច​យក​អង្ករ​ចំនួន​មួយ​ចាន​តូច លាង​ឲ្យ​ស្អាត រួច​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ដំឡូង​ជ្វា​ចូល រំងាស់​ចំនួន​៣០​នាទី ដោយ​ប្រើ​ភ្លើង​បើក​តិចៗ ជា​ការ​ស្រេច។

ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច ក្រពះ និង​ពោះវៀន​អ្នក​នឹង​ដំណើរ​ការ​ល្អ ដោយ​ជួយ​ជម្រះ​សារធាតុ​ពុល​ទាំងឡាយ​ឲ្យ​ចេញ​មក​ក្រៅ​អស់​បាន។

៣. នំប៉័ង

អ្នក​ក៏​អាច​យក​នំប៉័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី មក​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ផង​ដែរ ព្រោះ​នំប៉័ង​ប្រភេទ​នេះ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​ឡើយ។ បន្ថែម​ពី​នេះ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ផង​ដែរ។

ដូច​នេះ អ្នក​អាច​យក​អាហារ ៣​ប្រភេទ​នេះ មក​ធ្វើ​អាច​អាហារ​ពេល​ព្រឹក​របស់​អ្នក ដើម្បី​អាច​រក្សា​រូបរាង​ ដែល​ស្អាត​មួយ​បាន ក្នុង​រយៈ​ពេល ១​សប្តាហ៍៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម